Roberto De Zerbi បានសាទរយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធវ័យក្មេង Evan Ferguson របស់ Brighton សម្រាប់ការស៊ុតបាន Hat-trick ក្នុងជំនួបទល់នឹងក្រុមខ្លាំងដូចជា Newcastle ហើយបានអះអាងថាគាត់អាចជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅក្នុងទ្វីបអឺរ៉ុបនៅថ្ងៃណាមួយ។

ខ្សែប្រយុទ្ធសញ្ជាតិអៀរឡង់អាយុ 18 ឆ្នាំបានស៊ុតបាល់បញ្ចូលទី hat-trick ដំបូងក្នុងអាជីពរបស់ខ្លួនកាលពីពេលថ្មីៗនេះ ខណៈ Brighton បានយកឈ្នះ Newcastle ក្នុងលទ្ធផល 3-1។ បន្ទាប់ពីការប្រកួត លោក De Zerbi គ្រូបង្វឹក Brighton បានបង្ហាញការពេញចិត្តជាមួយទម្រង់លេងរបស់ក្លឹបជាខ្លាំង ខណៈដែលគាត់បានអះអាងថា Ferguson មានសក្តានុពលដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅអឺរ៉ុបនៅពេលអនាគត។

ថ្លែងទៅកាន់ Sky Sports កីឡាករ De Zerbi បាននិយាយថា “ខ្ញុំសប្បាយចិត្តសម្រាប់ Ferguson ថ្ងៃនេះ មិនមែនសម្រាប់តែគ្រាប់បាល់នោះទេ ខ្ញុំក៏រីករាយចំពោះទម្រង់លេងរបស់គាត់ ជាពិសេសក្នុងតង់ទីមួយ គាត់បានរកឃើញទីតាំងត្រឹមត្រូវ។ គុណសម្បត្តិរបស់គាត់គឺគ្រប់គ្រាន់ដើម្បីក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់។ គាត់អាចក្លាយជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅអឺរ៉ុប។ គាត់កើតក្នុងឆ្នាំ 2004 គាត់មានអាយុ 18 ឆ្នាំ។ ខ្ញុំមិនដឹងថាមានកីឡាករប៉ុន្មាននាក់ទេដែលអាចធ្វើរឿងបែបនេះបានដូចគាត់”៕