ខ្សែការពារ Ben Chilwell របស់ក្រុមតោខៀវ Chelsea ជឿជាក់ថាការចាប់ផ្តើមដ៏យឺតយ៉ាវរបស់ក្រុមរបស់គាត់ក្នុងរដូវកាលនេះគឺអាចមកពីកង្វះបទពិសោធន៍ ប៉ុន្តែនៅតែជឿជាក់ថាពួកគេអាចផ្លាស់ប្តូរស្ថានភាពបាន។ Chelsea ប្រមូលបានតែ 4ពិន្ទុប៉ុណ្ណោះពីការប្រកួត 4 ប្រកួតចុងក្រោយក្នុង Premier League នៅរដូវកាលនេះ ដែលការប្រកួតចុងក្រោយគឺបានភ្លាត់ចាញ់ Nottingham Forest 1-0 នៅកីឡដ្ឋាន Stamford Bridge។ ការបរាជ័យនោះបានធ្វើឱ្យពួកគេឃ្លាតពីក្រុមកំពូលតារាង Manchester City ដល់ទៅ 8 ពិន្ទុរួចហើយ ហើយ Chilwell មានអារម្មណ៍ថាគាត់គឺជាបុគ្គលម្នាក់ក្នុងចំណោមកីឡាករដែលត្រូវតែជួយដឹកក្រុមទៅកម្រិតខ្ពស់ជាងពេលនេះ។ អំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអង់គ្លេស Chilwell បាននិយាយថា ...
[ Continue reading ]Author: Admin
លើកទីមួយក្នុងរយះពេល 23 ឆ្នាំដែល Ronaldo មិនមានឈ្មោះនៅក្នុងបញ្ជី Ballon d’Or
ជាលើកដំបូងចាប់តាំងពីឆ្នាំ 2003 ខ្សែប្រយុទ្ធ Cristiano Ronaldo មិនមានវត្តមានសម្រាប់បញ្ជីកីឡាករ 30 នាក់ចុងក្រោយក្នុងការប្រជែងពាន Ballon d’Or រដូវកាលនេះ។ ចាប់តាំងពីគាត់បានចាប់ផ្តើមបង្ហាញខ្លួនជាលើកដំបូងនៅ Manchester United ក្នុងឆ្នាំ 2003 Ronaldo តែងតែមានឈ្មោះជាប់លាប់ក្នុងបញ្ជីបេក្ខភាពសម្រាប់ពានរង្វាន់បុគ្គលដ៏មានកិត្យានុភាពបំផុតរបស់បាល់ទាត់មួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ រដូវកាល 2023-24 របស់គាត់គឺមិនសូវល្អប៉ុន្មាននោះទេ ការផ្លាស់ប្តូររបស់គាត់ទៅកាន់ Saudi Pro League បានធ្វើឱ្យមានភាពចម្រូងចម្រាសបន្ទាប់ពីការចាកចេញដោយសារបញ្ហាជាមួយលោក Erik ten Hag នៅ Old Trafford បន្ទាប់ពីនោះគាត់បានបរាជ័យក្នុងការបង្ហាញឥទ្ធិពលសម្រាប់ការប្រកួត ...
[ Continue reading ]Ilkay Gundogan ចង្អុលបន្ទោស Man City រឿងការបរាជ័យក្នុងការបន្តកុងត្រាថ្មី
អតីតខ្សែបម្រើ Manchester City កីឡាករ Ilkay Gundogan បានសារភាពថាគាត់ស្ទើរតែអាចនៅលេងនៅ Premier League បន្តទៀតទោហើយប្រសិនបើ Man City បានចាប់ផ្តើមការចរចារកិច្ចសន្យាឆាប់ជាងនេះបន្តិច។ Gundogan បានចាកចេញពី Man City បន្ទាប់ពីចំណាយពេលប្រាំពីរឆ្នាំ កាលពីដើមរដូវក្តៅ ដោយបានចុះហត្ថលេខាជាមួយ Barcelona លើការផ្ទេរដោយគ្មានតម្លៃខ្លួន។ កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះត្រូវបានគេរាយការណ៍ថាបានបដិសេធការបន្តកុងត្រាពី Man City ក្នុងខែឧសភា បន្ទាប់ពីមានការមិនពេញចិត្តជាមួយនឹងរយៈពេលនៃកិច្ចព្រមព្រៀងនៅលើតុចរចារ ប៉ុន្តែគាត់បានបង្ហើបថារយៈពេលនៃកិច្ចសន្យាតែម្នាក់ឯងមិនមែនជាហេតុផលតែមួយគត់ដែលគាត់បានសម្រេចផ្លាស់ពីទីក្រុង Manchester ទៅ Catalonia នោះទេ។ Gundogan បាននិយាយទៅកាន់សារព័ត៌មាន ...
[ Continue reading ]ភ្នាក់ងាររបស់ Jorginho បញ្ជាក់ការសម្រេចចិត្តរបស់ខ្សែបម្រើ ទោះមានការចាប់អារម្មណ៍ពី Fenerbahce ក៏ដោយ
ភ្នាក់ងាររបស់ Jorginho លោក Joao Santos បានបញ្ជាក់ថា កីឡាករនៅតែប្តេជ្ញាចិត្តជាមួយក្លឹបកាំភ្លើងធំ Arsenal ហើយនឹងមិនចូលរួមជាមួយក្លឹបយក្សនៅទួរគី Fenerbahce ឡើយ។ យោងតាមអ្នកកាសែតទួរគី Arda Biben បានឱ្យដឹងថា Fenerbahce កំពុងស្វែងរកខ្សែបម្រើថ្មីមួយរូប ហើយបានសម្លឹងមើលតារាឆ្នើមរបស់ Arsenal ប៉ុន្តែភ្នាក់ងាររបស់កីឡាករបានបញ្ជាក់ថាគាត់នៅតែផ្តោតលើ Arsenal នៅឡើយទេ។ ថ្លែងទៅកាន់ TMW ភ្នាក់ងាររបស់កីឡាកររូបនេះបាននិយាយថា “Jorginho ផ្តោតលើ Arsenal ជាមួយការប្រជែងដណ្តើមពាន Premier League និង Champions League ...
[ Continue reading ]Real Madrid បង្កើតកំហុសមួយនេះដោយអចេតនាជុំវិញកីឡាករតម្លៃរាប់រយលានរបស់ខ្លួន
ទោះបី Jude Bellingham បានចាប់ផ្តើមជះឥទ្ធិពលយ៉ាងខ្លាំងទៅលើក្លឹបអធិរាជស Real Madrid ប៉ុន្តែក្លឹបនៅតែបានបង្កើតកំហុសអចេតនាមួយនៅក្នុងបន្ទប់សម្លៀកបំពាក់របស់ Real Madrid ទៅវិញ។ កីឡាករសញ្ជាតិអង់គ្លេសបានចូលរួមជាមួយ Real Madrid ពី Borussia Dortmund ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅក្នុងតម្លៃ 103 លានអឺរ៉ូ ហើយតម្លៃដ៏ខ្ពស់បែបនេះបានផ្តល់ជាសម្ពាធដ៏ធំមួយសម្រាប់កីឡាករមួយចំនួន ជាពិសេសអ្នកដែលមានអាយុត្រឹមតែ 20 ឆ្នាំប៉ុណ្ណោះ។ Bellingham ជាកីឡាករដ៏មានសក្តានុពលមួយរូប ដោយរូបគេទើបតែបានបំបែកកំណត់ត្រារបស់ Cristiano Ronaldo ដែលមានរយះពេល 10 ឆ្នាំជាងមកហើយ។ បន្ទាប់ពីការប្រកួតទល់នឹង Getafe នៅកីឡដ្ឋាន ...
[ Continue reading ]អ្នកតំណាងរបស់អារ៉ាប៊ីសាអូឌីតត្រៀមចុះចតនៅអង់គ្លេស ដើម្បីបើកកិច្ចចរចាថ្មីមួយសម្រាប់ Salah
យោងតាមរបាយការណ៍មួយបានឱ្យដឹងថា មន្ត្រីតំណាងមកពីប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសដើម្បីធ្វើការព្យាយាមលើកចុងក្រោយដើម្បីល្បួង Liverpool ឱ្យលក់ខ្សែប្រយុទ្ធ Mohamed Salah។ Al-Ittihad សង្ឃឹមថានឹងចុះហត្ថលេខាលើតារាសញ្ចាតិអេហ្ស៊ីប ខណះការផ្តល់ជូនតម្លៃ 150 លានផោន ត្រូវបានបដិសេធដោយ Liverpool កាលពីសប្តាហ៍មុន។ ការរំពឹងទុកនៃការផ្លាស់ប្តូរ Salah ទៅកាន់មជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ មិនត្រូវបានបិទចោលទាំងស្រុងនោះទេ ខណៈដែលកាសែត Daily Mail រាយការណ៍ថា គណៈប្រតិភូរបស់ Al-Ittihad បានមកដល់ប្រទេសអង់គ្លេសកាលពីថ្ងៃសៅរ៍ ដើម្បីបន្តការពិភាក្សាជាមួយ Liverpool។ Liverpool បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេគ្មានចេតនាលក់ Salah ទេ។ លោក Jurgen ...
[ Continue reading ]កីឡាករឆ្នើមពីររូបរបស់អង់គ្លេស ត្រូវបង្ខំចិត្តដកខ្លួនចេញដោយសាររបួស
កីឡាករ Jack Grealish និង Trent Alexander-Arnold បានបង្ខំចិត្តចាកចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយសាររបួស បន្ទាប់ពីត្រូវបានវាយតម្លៃដោយក្រុមគ្រូពេទ្យរបស់ក្រុមជម្រើសជាតិ។ អ្នកទាំងពីរបានចូលរួមជាមួយក្រុមអង់គ្លេសកាលពីថ្ងៃចន្ទ។ របួសភ្លៅរបស់ Grealish និងសរសៃពួររបស់ Alexander-Arnold នឹងរារាំងពួកគេមិនឱ្យចូលរួមសម្រាប់ក្រុមតោកំណាចក្នុងការប្រកួតនាពេលខាងមុខ។ Alexander-Arnold បានរងរបួសសរសៃពួរអំឡុងពេលដែលហង្សក្រហម Liverpool យកឈ្នះ Aston Villa កាលពីថ្ងៃអាទិត្យ ហើយខ្សែការពារត្រូវបានបង្ខំឱ្យចាកចេញពីការប្រកួតនៅកីឡដ្ឋាន Anfield ដោយនៅសល់ 20 នាទីទៀត។ Grealish បានដកចេញចេញពីក្រុមទាំងស្រុងនៅពេលដែល Manchester City យកឈ្នះ Fulham កាលពីសប្តាហ៍មុន។ ក្រុមរបស់លោក ...
[ Continue reading ]Antony ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិដោយសារការចោទប្រកាន់ជុំវិញការប្រើអំពើហិង្សាលើអតីតមិត្តស្រី
ខ្សែប្រយុទ្ធស្លាបរបស់ក្រុម Manchester United កីឡាករ Antony ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិប្រេស៊ីល បន្ទាប់ពីមានការចោទប្រកាន់ពីបទរំលោភលើរាងកាយដោយអតីតដៃគូរបស់រូបគេ។ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល CBF បានពិភាក្សាអំពីស្ថានភាពរបស់កីឡាករវ័យ 23 ឆ្នាំ បន្ទាប់ពីអតីតដៃគូនាង Gabriela Cavallin បានចោទប្រកាន់ Antony ពីបទរំលោភនឹងប្រើអំពីហិង្សាលើរាងកាយនាង។ CBF បានឈានដល់ការសន្និដ្ឋានថា Antony នឹងមិនចូលរួមក្នុងការប្រកួតសម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួននៅខែកញ្ញានេះទេដោយបានចេញសេចក្តីថ្លែងការណ៍ផ្លុវការមួយកាលពីពេលថ្មីៗនេះ។ សេចក្តីថ្លែងការណ៍នោះបានសរសេរថា “ចំពោះការពិតដែលបានបំភ្លឺនៅថ្ងៃចន្ទ ទី 04 ខែកញ្ញា ទាក់ទងនឹងកីឡាកររបស់ #mufc Antony ដែលត្រូវតែស៊ើបអង្កេត ហើយដើម្បីការពារជនរងគ្រោះដែលត្រូវបានចោទប្រកាន់ កីឡាករ ក្រុមជម្រើសជាតិប្រេស៊ីល ...
[ Continue reading ]Erik ten Hag ជឿជាក់ថាចំណុចសំខាន់មួយនេះជាមូលហេតុដែល Man Utd គ្មានលទ្ធភាពផ្តួល Arsenal បាន
Erik ten Hag មានអារម្មណ៍ថា គ្រាប់បាល់របស់ Alejandro Garnacho គួរតែមិនលុបចោលឡើយ ហើយ Rasmus Hojlund សមនឹងទទួលបានបាល់ប៉េណាល់ទី អំឡុងការប្រកួតដែលបានអូសបន្លាយយ៉ាងយូររបស់ Manchester United ទល់នឹងកាំភ្លើងធំ Arsenal។ គ្រូបង្វឹកក្រុមបិសាចក្រហមបានសរសើរការលេងរបស់ក្រុមរបស់គាត់ បើទោះបីជាចាញ់ក្រុម Arsenal លទ្ធផល 3-1 ក៏ដោយហើយបានសម្តែងការសោកស្ដាយរបស់គាត់ជាមួយនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាលដែលគាត់និយាយថាធ្វើឱ្យពួកគេចាញ់ការប្រកួតដ៏សំខាន់មួយនេះ។ Ten Hag បានអះអាងថា ការស៊ុតបញ្ចូលទីនៅនាទីទី 88 របស់ Garnacho គួរតែត្រូវបានរក្សាទុក ដោយសារ VAR មានទស្សនះវិស័យខុសពេលធ្វើការសម្រេចចិត្ត។ ...
[ Continue reading ]Declan Rice ទទួលស្គាល់ថាខ្លួនមានភាពអាម៉ាស់សម្រាប់ក្តីស្រលាញ់របស់អ្នកគាំទ្រចំពោះគាត់
Declan Rice បាននិយាយថា គាត់មានការខ្មាសអៀនចំពោះក្តីស្រលាញ់ទាំងអស់ដែលគាត់ទទួលបានពីអ្នកគាំទ្រក្រុម Arsenal បន្ទាប់ពីស៊ុតបាល់បញ្ចូលទីមួយគ្រាប់ចុងម៉ោងក្នុងការប្រកួតទល់នឹងក្រុម Manchester United ។ Rice បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់សម្រាប់ក្រុម Arsenal ខណៈដែល Arsenal បានវាយបកពីក្រោយដើម្បីផ្តួលក្រុម United ក្នុងលទ្ធផល 3-1 ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីពេលកន្លងទៅ។ ក្រោយចប់ការប្រកួត អ្នកគាំទ្របានបង្ហាញកីឡាករចំណូលថ្មីរបស់ក្លឹបនូវក្តីស្រលាញ់ ដែលធ្វើឱ្យកីឡាករមានភាពអៀនខ្មាស់ជាខ្លាំង។ ថ្លែងទៅកាន់ Sky Sports អតីតខ្សែបម្រើរបស់ West Ham រូបនេះបាននិយាយថា “វាល្អណាស់ ក្នុងនាមខ្ញុំជាមនុស្ស ...
[ Continue reading ]