ខ្សែប្រយុទ្ធស្លាបរបស់ក្រុម Manchester United កីឡាករ Antony ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិប្រេស៊ីល បន្ទាប់ពីមានការចោទប្រកាន់ពីបទរំលោភលើរាងកាយដោយអតីតដៃគូរបស់រូបគេ។

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល CBF បានពិភាក្សាអំពីស្ថានភាពរបស់កីឡាករវ័យ 23 ឆ្នាំ បន្ទាប់ពីអតីតដៃគូនាង Gabriela Cavallin បានចោទប្រកាន់ Antony ពីបទរំលោភនឹងប្រើអំពីហិង្សាលើរាងកាយនាង។ CBF បានឈានដល់ការសន្និដ្ឋានថា Antony នឹងមិនចូលរួមក្នុងការប្រកួតសម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួននៅខែកញ្ញានេះទេដោយបានចេញសេចក្តីថ្លែងការណ៍ផ្លុវការមួយកាលពីពេលថ្មីៗនេះ។

សេចក្តីថ្លែងការណ៍នោះបានសរសេរថា “ចំពោះការពិតដែលបានបំភ្លឺនៅថ្ងៃចន្ទ ទី 04 ខែកញ្ញា ទាក់ទងនឹងកីឡាកររបស់ #mufc Antony ដែលត្រូវតែស៊ើបអង្កេត ហើយដើម្បីការពារជនរងគ្រោះដែលត្រូវបានចោទប្រកាន់ កីឡាករ ក្រុមជម្រើសជាតិប្រេស៊ីល និង CBF សហព័ន្ធបានសម្រេចជូនដំណឹងថាកីឡាកររូបនេះត្រូវបានដកចេញពីក្រុមជម្រើសជាតិប្រេស៊ីល”៕