Erik ten Hag មានអារម្មណ៍ថា គ្រាប់បាល់របស់ Alejandro Garnacho គួរតែមិនលុបចោលឡើយ ហើយ Rasmus Hojlund សមនឹងទទួលបានបាល់ប៉េណាល់ទី អំឡុងការប្រកួតដែលបានអូសបន្លាយយ៉ាងយូររបស់ Manchester United ទល់នឹងកាំភ្លើងធំ Arsenal។

គ្រូបង្វឹកក្រុមបិសាចក្រហមបានសរសើរការលេងរបស់ក្រុមរបស់គាត់ បើទោះបីជាចាញ់ក្រុម Arsenal លទ្ធផល 3-1 ក៏ដោយហើយបានសម្តែងការសោកស្ដាយរបស់គាត់ជាមួយនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាលដែលគាត់និយាយថាធ្វើឱ្យពួកគេចាញ់ការប្រកួតដ៏សំខាន់មួយនេះ។ Ten Hag បានអះអាងថា ការស៊ុតបញ្ចូលទីនៅនាទីទី 88 របស់ Garnacho គួរតែត្រូវបានរក្សាទុក ដោយសារ VAR មានទស្សនះវិស័យខុសពេលធ្វើការសម្រេចចិត្ត។ គាត់ក៏បានបញ្ជាក់ផងដែរថា កំហុសលើកីឡាករ Hojlund គួរតែបញ្ចប់ដោយការផ្តល់បាល់ពិន័យសម្រាប់បិសាចក្រហម។

អ្នកចាត់ការសញ្ជាតិហូឡង់បាននិយាយថា “ខ្ញុំគិតថាយើងលេងបានល្អណាស់ ប៉ុន្តែអ្វីគ្រប់យ៉ាងហាក់ដូចជាប្រឆាំងជាមួយយើង។ វាមិនមែនជា offside សម្រាប់គ្រាប់បាល់របស់ Garnacho ទេ។ វាគឺជាមុំខុស។ វាគឺជាការពិន័យលើ Hojlund បន្ទាប់មកយើងរបូតគ្រាប់បាល់ដែលជាការបង្កកំហុសទៅលើ Jonny Evans យ៉ាងច្បាស់និងជាក់ស្តែង”៕