Declan Rice ទទួលស្គាល់ថាខ្លួនមានភាពអាម៉ាស់សម្រាប់ក្តីស្រលាញ់របស់អ្នកគាំទ្រចំពោះគាត់

Declan Rice បាននិយាយថា គាត់មានការខ្មាសអៀនចំពោះក្តីស្រលាញ់ទាំងអស់ដែលគាត់ទទួលបានពីអ្នកគាំទ្រក្រុម Arsenal បន្ទាប់ពីស៊ុតបាល់បញ្ចូលទីមួយគ្រាប់ចុងម៉ោងក្នុងការប្រកួតទល់នឹងក្រុម Manchester United ។

Rice បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់សម្រាប់ក្រុម Arsenal ខណៈដែល Arsenal បានវាយបកពីក្រោយដើម្បីផ្តួលក្រុម United ក្នុងលទ្ធផល 3-1 ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីពេលកន្លងទៅ។ ក្រោយ​ចប់​ការ​ប្រកួត អ្នក​គាំ​ទ្រ​បានបង្ហាញ​កីឡាករ​ចំណូល​ថ្មី​របស់​ក្លឹប​នូវ​ក្តី​ស្រលាញ់ ដែល​ធ្វើ​ឱ្យ​កីឡាករមានភាពអៀនខ្មាស់ជាខ្លាំង។

ថ្លែងទៅកាន់ Sky Sports  អតីតខ្សែបម្រើរបស់ West Ham រូបនេះបាននិយាយថា “វាល្អណាស់ ក្នុងនាមខ្ញុំជាមនុស្ស ខ្ញុំមានអារម្មណ៍ខ្មាស់អៀនបន្តិច ប៉ុន្តែខ្ញុំពិតជាពេញចិត្តចំពោះសេចក្តីស្រឡាញ់ដែលពួកគេបានបង្ហាញខ្ញុំកន្លងមក។ ខ្ញុំគ្រាន់តែព្យាយាម និងរីករាយជាមួយខ្លួនឯង។ ខ្ញុំបានចាប់ផ្តើមជីវិតនៅ Arsenal បានយ៉ាងល្អ ប៉ុន្តែខ្ញុំមានរឿងជាច្រើនទៀតដែលខ្ញុំអាចធ្វើបាន”