Real Madrid បង្កើតកំហុសមួយនេះដោយអចេតនាជុំវិញកីឡាករតម្លៃរាប់រយលានរបស់ខ្លួន

ទោះបី Jude Bellingham បានចាប់ផ្តើមជះឥទ្ធិពលយ៉ាងខ្លាំងទៅលើក្លឹបអធិរាជស Real Madrid ប៉ុន្តែក្លឹបនៅតែបានបង្កើតកំហុសអចេតនាមួយនៅក្នុងបន្ទប់សម្លៀកបំពាក់របស់ Real Madrid ទៅវិញ។

កីឡាករសញ្ជាតិអង់គ្លេសបានចូលរួមជាមួយ Real Madrid ពី Borussia Dortmund ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅក្នុងតម្លៃ 103 លានអឺរ៉ូ ហើយតម្លៃដ៏ខ្ពស់បែបនេះបានផ្តល់ជាសម្ពាធដ៏ធំមួយសម្រាប់កីឡាករមួយចំនួន ជាពិសេសអ្នកដែលមានអាយុត្រឹមតែ 20 ឆ្នាំប៉ុណ្ណោះ។ Bellingham ជាកីឡាករដ៏មានសក្តានុពលមួយរូប ដោយរូបគេទើបតែបានបំបែកកំណត់ត្រារបស់ Cristiano Ronaldo ដែលមានរយះពេល 10 ឆ្នាំជាងមកហើយ។

បន្ទាប់ពីការប្រកួតទល់នឹង Getafe នៅកីឡដ្ឋាន Santiago Bernabeu កីឡាកររូបនេះបានបញ្ចេញពីអារម្មណ៍ពិតថា “ខ្ញុំមិនដែលលឺកីឡដ្ឋានណាដែលលឺខ្លាំងជាងនេះក្នុងឆាកជីវិតរបស់ខ្ញុំឡើយ”។ យ៉ាងណាក្តី កំហុសមួយត្រូវបានអ្នកគាំទ្រប្រទះឃើញក្នុងវីដេអូ ដោយក្លឹបបែរជាបានសរសេរឈ្មោះ Bellingham ខុសទៅជា “Bellimgham” ទៅវិញ៕