ភ្នាក់ងាររបស់ Jorginho លោក Joao Santos បានបញ្ជាក់ថា កីឡាករនៅតែប្តេជ្ញាចិត្តជាមួយក្លឹបកាំភ្លើងធំ Arsenal ហើយនឹងមិនចូលរួមជាមួយក្លឹបយក្សនៅទួរគី Fenerbahce ឡើយ។

យោងតាមអ្នកកាសែតទួរគី Arda Biben បានឱ្យដឹងថា Fenerbahce កំពុងស្វែងរកខ្សែបម្រើថ្មីមួយរូប ហើយបានសម្លឹងមើលតារាឆ្នើមរបស់ Arsenal ប៉ុន្តែភ្នាក់ងាររបស់កីឡាករបានបញ្ជាក់ថាគាត់នៅតែផ្តោតលើ Arsenal នៅឡើយទេ។ ថ្លែងទៅកាន់ TMW ភ្នាក់ងាររបស់កីឡាកររូបនេះបាននិយាយថា “Jorginho ផ្តោតលើ Arsenal ជាមួយការប្រជែងដណ្តើមពាន Premier League និង Champions League ។ គាត់នឹងមិនទៅ Fenerbahce នោះទេ”។

Jorginho ដែលបានបង្ហាញខ្លួនជាកីឡាករបម្រុងចំនួនបីលើកក្នុងរដូវកាលនេះក្នុងក្របខ័ណ្ឌ Premier League បានចូលរួមជាមួយក្រុមកាំភ្លើងធំក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាពី Chelsea ។ ខណៈដែលគាត់បានដើរតួយ៉ាងសំខាន់ក្នុងការជួយ Arsenal ក្នុងការប្រជែងដណ្តើមពានរហូតដល់ចុងបញ្ចប់នៃរដូវកាលមុន ការមកដល់របស់ Declan Rice អាចជាឧបសគ្គសម្រាប់ Jorginho នៅក្នុងក្រុមនៅរដូវកាលនេះ៕