លើកទីមួយក្នុងរយះពេល 23 ឆ្នាំដែល​ Ronaldo មិនមានឈ្មោះនៅក្នុងបញ្ជី​ Ballon d’Or

ជាលើកដំបូងចាប់តាំងពីឆ្នាំ 2003 ខ្សែប្រយុទ្ធ Cristiano Ronaldo មិនមានវត្តមានសម្រាប់បញ្ជីកីឡាករ 30 នាក់ចុងក្រោយក្នុងការប្រជែងពាន Ballon d’Or រដូវកាលនេះ។

ចាប់តាំងពីគាត់បានចាប់ផ្តើមបង្ហាញខ្លួនជាលើកដំបូងនៅ Manchester United ក្នុងឆ្នាំ 2003 Ronaldo តែងតែមានឈ្មោះជាប់លាប់ក្នុងបញ្ជីបេក្ខភាពសម្រាប់ពានរង្វាន់បុគ្គលដ៏មានកិត្យានុភាពបំផុតរបស់បាល់ទាត់មួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ រដូវកាល 2023-24 របស់គាត់គឺមិនសូវល្អប៉ុន្មាននោះទេ ការផ្លាស់ប្តូររបស់គាត់ទៅកាន់ Saudi Pro League បានធ្វើឱ្យមានភាពចម្រូងចម្រាសបន្ទាប់ពីការចាកចេញដោយសារបញ្ហាជាមួយលោក Erik ten Hag នៅ Old Trafford បន្ទាប់ពីនោះគាត់បានបរាជ័យក្នុងការបង្ហាញឥទ្ធិពលសម្រាប់ការប្រកួត World Cup ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់។ ជាលទ្ធផល កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះខកខានក្នុងការបង្ហាញខ្លួនជាលើកដំបូងក្នុងរយៈពេល 20 ឆ្នាំ។

គួររំលឹកផងដែរថា Ronaldo ធ្លាប់បានឈ្នះពាន Ballon d’Or ចំនួនប្រាំដង ដោយលើកចុងក្រោយបំផុតនោះគឺនៅក្នុងឆ្នាំ 2017 ហើយបានបង្ហាញខ្លួនក្នុងនាមជាបេក្ខភាពប្រជែងពាននេះចំនួន 18 ដង។ ខ្សែប្រយុទ្ធរបស់ Al-Nassr គឺជា​កីឡាករ​ដែល​ទទួល​បាន​ពាន​រង្វាន់​ច្រើន​ជាង​គេ​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​ពាន​រង្វាន់​បន្ទាប់​ពី Lionel Messi ដែល​បាន​ឈ្នះ​វា​ចំនួន​ប្រាំពីរ​ដង៕