កីឡាករមួយចំនួនរបស់បិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថានៅតែមិនទាន់អស់ចិត្តនឹងការបោះបង់ចោលអ្នកចាំទីដៃស្អិត David de Gea ដើម្បីទៅជ្រើសយក Andre Onana ជាអ្នកជំនួស។ បិសាចក្រហមបានសម្រេចចិត្តថារដូវក្តៅឆ្នាំ 2023 គឺជាពេលវេលាដ៏ល្អឥតខ្ចោះក្នុងការផ្លាស់ប្តូរអ្នកចាំទីថ្មី។ ស្របពេលដែល De Gea ឈានដល់ចុងបញ្ចប់កិច្ចសន្យារបស់គាត់ កីឡាករឆ្នើមប្រចាំឆ្នាំ 4 ដងនៅ Old Trafford រូបនេះត្រូវបានអនុញ្ញាតឲ្យចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន។ De Gea បានលេងនៅ Manchester អស់រយៈពេល 12 ឆ្នាំ ដោយបានបង្ហាញខ្លួន 545 ដង ...
[ Continue reading ]Author: Admin
ដំណឺងល្អសម្រាប់អ្នកគាំទ្រ Arsenal! Martin Odegaard សម្រេចបន្តកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ 2028
ព័ត៌មានផ្លូវការមួយបានលេចចេញមកថា ប្រធានក្រុមកាំភ្លើងធំ Arsenal កីឡាករ Martin Odegaard បានចុះកុងត្រាថ្មីដែលនឹងរក្សារូបគេជាមួយក្លឹបរហូតដល់ឆ្នាំ 2028។ ទីបំផុតប្រធានក្រុម Arsenal បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល 5 ឆ្នាំដែលនឹងឃើញគាត់បន្តនៅក្លឹបរហូតដល់ឆ្នាំ 2028 ខណះដែលកិច្ចព្រមព្រៀងពីមុនរបស់គាត់ដែលមានតម្លៃ 120,000 ផោនក្នុងមួយសប្តាហ៍នឹងផុតកំណត់នៅឆ្នាំ 2025។ កិច្ចព្រមព្រៀងថ្មីរបស់កីឡាករសញ្ជាតិន័រវេរូបនេះជាមួយ Arsenal នឹងធ្វើឲ្យរូបគេក្លាយជាកីឡាករដែលទទួលបានប្រាក់ពលកម្មថ្លៃបំផុតនៅក្នុងក្រុមទាំងមូល។ គួររំលឹកផងដែរថា Odegaard បានបង្ហាញខ្លួននៅក្នុងពាន Premier League ចំនួន 92 ដងសម្រាប់ Arsenal ដោយរូបគេរកបាន 25 គ្រាប់នឹងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតចូលចំនួន 14 ...
[ Continue reading ]ក្រុមជម្រើសជាតិអាហ្សង់ទីនដាក់គម្រោងប្រកួតលក្ខណះមិត្តភាពជាមួយក្រុមជម្រើសជាតិខ្លាំងៗនៅអឺរ៉ុប
ម្ចាស់ជើងឯកពិភពលោក ក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំការប្រកួតមិត្តភាពជាមួយប្រទេសកំពូលៗ នៅទ្វីបអឺរ៉ុបនៅឆ្នាំ 2024។ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនបានធ្វើឲ្យពិភពលោកមានភាពភ្ញាក់ផ្អើលជាខ្លាំងកំឡុងពេលប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាក្នុងខែធ្នូឆ្នាំ 2022 ដោយបានឈ្នះពានរង្វាន់ដែលគួរឱ្យគោរពបំផុតក្នុងវិស័យកីឡា និងបានផ្តួលក្រុមកំពូលៗជាច្រើន ក្នុងនោះក៏មានក្រុមខ្លាំងមកពីអឺរ៉ុបដែរ។ របាយការណ៍មួយបានលើកឡើងថា អាហ្សង់ទីនអាចប្រឈមមុខនឹងប្រទេសព័រទុយហ្គាល់ អង់គ្លេស អាឡឺម៉ង់ ហូឡង់ និងក្រុមជម្រើសជាតិបារាំង។ របាយការណ៍ដដែលក៏បានណែនាំផងដែរថា CONMEBOL នឹងប្រកាសនូវពាន “Copa Interfederaciones” ដែលជាការប្រកួតពានរង្វាន់មិត្តភាពរវាងក្រុមមកពី CONMEBOL និង UEFA។ នៅក្នុងក្រុមទាំង 5 ការប្រកួតធំមួយអាចត្រូវបានគេចាត់ទុកថាជាការប្រកួតដែលអ្នកគាំទ្រនឹងចងចាំពេញមួយជីវិតគឺប្រសិនបើអាហ្សង់ទីនប្រកួតជាមួយព័រទុយហ្គាល់ ការប៉ះគ្នាដែលនឹងឃើញ Lionel Messi និង Cristiano Ronaldo ...
[ Continue reading ]Everton គ្រោងនឹងទទួលទទួលបានកម្ចីហិរញ្ញវត្ថុតម្លៃរាប់លាន ទោះការឡើងកាន់កាប់ក្លឹបថ្មីមិនទាន់សម្រេចជាផ្លូវការ
ម្ចាស់ថ្មីរបស់ក្លឹបស្ករគ្រាប់ Everton ពោលគឺគឺ 777 Partners ត្រូវបានគេនិយាយថាបានផ្តល់ប្រាក់កម្ចីរាប់សិបលានផោនទៅកាន់ក្លឹប ខណៈដែលពួកគេរង់ចាំការយល់ព្រមលើការកាន់កាប់ជាផ្លូវការ។ យោងតាមព័ត៌មានផ្តាច់មុខដោយសារព័ត៌មាន The Athletic ក្រុមវិនិយោគដែលមានមូលដ្ឋាននៅទីក្រុង Miami បានផ្តល់ប្រាក់ដល់ Everton លើមូលដ្ឋានបណ្តោះអាសន្ន ដើម្បីជួយជាមួយនឹងតម្រូវការដើមទុនធ្វើការរយៈពេលខ្លី និងការសាងសង់កីឡដ្ឋាន។ កាលពីសប្តាហ៍មុន ព័ត៌មានបានបែកធ្លាយថា 777 Partners បានយល់ព្រមទិញភាគហ៊ុន 94.1% របស់លោក Farhad Moshiri សម្រាប់ក្លឹប Everton។ កាសែត The Times បានពណ៌នាការកាន់កាប់នេះថាជាកិច្ចព្រមព្រៀងដែលទាក់ទងនឹងការអនុវត្តដែលវិនិយោគិនជនជាតិអាមេរិកនឹងទិញភាគហ៊ុនរបស់អ្នកជំនួញដែលមានមូលដ្ឋាននៅ Monaco ជាដំណាក់កាល ...
[ Continue reading ]គ្រូបង្វឹកក្រុម Newcastle ទទួលស្គាល់ថាការប្រកួតទល់នឹង AC Milan ជាការប្រកួត UCL ដំបូងដែលខ្លួនចូលរួម
Eddie Howe បានបង្ហើបថាគាត់នឹងចូលរួមជាចំណែកក្នុងការប្រកួត Champions League ដោយផ្ទាល់ជាលើកដំបូងនៅយប់ថ្ងៃអង្គារនៅពេលដែល Newcastle ត្រូវប៉ះជាមួយជើងខ្លាំងមកពីអ៊ីតាលី ពោលគឺក្រុម AC Milan។ ខណៈដែល Newcastle United នឹងត្រូវលេងក្នុងក្របខ័ណ្ឌ UEFA Champions League ជាលើកដំបូងក្នុងរយៈពេលជិត 20 ឆ្នាំ អ្នកចាត់ការ Eddie Howe បានបង្ហើបថានេះនឹងក្លាយជាលើកដំបូងដែលគាត់នឹងមើលការប្រកួត Champions League ដោយផ្ទាល់។ បន្ថែមពីនេះ នៅក្នុងសន្និសីទកាសែត Champions League លើកដំបូងរបស់គាត់ Howe ...
[ Continue reading ]Joao Palhinha ចុះកុងត្រាថ្មីជាមួយ Fulham ក្រោយបរាជ័យក្នុងការផ្លាស់ទៅលេងនៅ Bayern Munich
Joao Palhinha បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលរក្សាគាត់ឱ្យជាប់ជាមួយក្លឹប Fulham រហូតដល់ឆ្នាំ 2028 ទោះបីជាស្ទើរតែបានចូលរួមជាមួយ Bayern Munich នៅរដូវក្តៅក៏ដោយ។ Palhinha គឺជាប្រធានបទនៃការផ្ទេរតម្លៃ 47 លានផោន ទៅកាន់ Bayern នៅជិតចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករ ហើយគាត់ថែមទាំងបានទទួលការពិនិត្យសុខភាពផងដែរ ប៉ុន្តែមិនមានការផ្លាស់ប្តូរណាមួយកើតឡើងនោះទេ ខណៈដែល Fulham បានផ្លាស់ប្តូរចិត្តទាមទារប្រាក់ប្រហែល 70 លានផោនវិញ។ បើទោះជាខ្សែបម្រើរូបនេះចង់ចាកចេញទៅក្លឹបយក្សអាល្លឺម៉ង់ក៏ដោយ គាត់បានអះអាងសារជាថ្មីពីការប្តេជ្ញាចិត្តរបស់គាត់ដោយចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយះពេលវែងមួយ។ កិច្ចព្រមព្រៀងចាស់របស់កីឡាករវ័យ 28 ឆ្នាំបានដំណើរការរហូតដល់ឆ្នាំ 2027 ប៉ុន្តែឥឡូវនេះគាត់ត្រូវបានភ្ជាប់ជាមួយក្លឹបរហូតដល់ឆ្នាំ 2028 ដោយ Fulham ...
[ Continue reading ]Tomiyasu ទទួលស្គាល់ថាខ្លួនកំពុងតែជួបការលំបាកមួយចំនួននៅ Arsenal
ខ្សែការពារ Takehiro Tomiyasu របស់ក្រុម Arsenal ជឿជាក់ថាគាត់ត្រូវតែមានទំនុកចិត្តបន្ថែមទៀតសម្រាប់ការប្រកួតនៅ Premier League បន្ទាប់ពីបានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍សម្រាប់ក្រុមជម្រើសជាតិជប៉ុនកាលពីសប្តាហ៍មុន។ ខ្សែការពារស្តាំរូបនេះគឺជាតួអង្គដ៏សំខាន់ ខណៈដែលក្រុមរបស់គាត់បានផ្តួលក្រុមជម្រើសជាតិអាឡឺម៉ង់ 4-1 ក្នុងការប្រកួតមិត្តភាពនៅទីក្រុង Wolfsburg ហើយបន្ទាប់មកបានបង្ហាញខ្លួនមួយភ្លែត ខណៈដែលពួកគេបានផ្តួលទួរគីក្នុងលទ្ធផល 4-2 ។ បន្ទាប់ពីការចាប់ផ្តើមជីវិតដ៏ភ្លឺស្វាងនៅក្នុងក្រុម Arsenal គាត់បានបាត់បង់តំណែងជម្រើសដំបូងនៅក្នុងក្រុមរបស់ Mikel Arteta ប៉ុន្តែគាត់មានអារម្មណ៍ថាពេលនេះគាត់កំពុងទទួលបានទំនុកចិត្តរបស់គាត់មកវិញ។ ថ្លែងទៅកាន់សារព័ត៌មាន Football Zone កីឡាកររូបនេះបាននិយាយថា “ខ្ញុំត្រូវតែព្យាយាមបញ្ចុះបញ្ចូលខ្លួនខ្ញុំដើម្បីឲ្យមានទំនុកចិត្តឡើងវិញ។ ខ្ញុំតែងតែភ័យខ្លាចថាវានបានក្លាយជាបញ្ហាមួយ។ ក្រោយការប្រកួតសម្រាប់ក្រុមជម្រើសចំនួនពីរដងនេះរួចមក ខ្ញុំអាចនិយាយថាខ្ញុំបានកើននូវទំនុកចិត្តជាច្រើន។ ខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើបានល្អនៅ Arsenal ...
[ Continue reading ]Antoine Griezmann នៅតែជឿជាក់ថាក្តីស្រម៉ៃទៅលេងនៅ MLS នៅមិនទាន់សាបសូន្យនោះឡើយ
កីឡាករ Antoine Griezmann និយាយថាការផ្លាស់ប្តូរទៅកាន់ Major League Soccer នៅតែជាអាទិភាពរបស់គាត់ ខណៈដែលរូបគេបានសម្លឹងឆ្ពោះទៅរកដំណាក់កាលបន្ទាប់នៃអាជីពរបស់គាត់រួចជាស្រេច។ Griezmann បាននិយាយម្តងហើយម្តងទៀតអំពីបំណងប្រាថ្នារបស់គាត់ក្នុងការលេងនៅ MLS ដោយបញ្ជាក់នៅដើមរដូវក្តៅនេះថាគាត់កំពុងតាមដានយ៉ាងជិតស្និទ្ធលើ Lionel Messi និង Inter Miami ។ កីឡាករសញ្ជាតិបារាំងខ្លួនឯងផ្ទាល់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Inter Miami ទោះបីជាគាត់នៅជាប់កុងត្រាជាមួយ Atletico Madrid រហូតដល់ឆ្នាំ 2026 ក៏ដោយ។ ខណះកំពុងបំពេញកាតព្វកិច្ចក្រុមជម្រើសជាតិជាមួយប្រទេសបារាំង Griezmann ត្រូវបានគេសួរអំពីលទ្ធភាពនៃការផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីតជាមួយកីឡាកររួមសញ្ជាតិដូចជា N’Golo Kante និង ...
[ Continue reading ]កីឡាករមួយរូបរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ ការពារ Ronaldo ក្រោយយកឈ្នះក្រុមជម្រើសជាតិលុចហ្សាំបួក្នុងលទ្ធផលធំធេង
ក្រុមជម្រើសជាតិព័រទុយហ្កាល់បានបំបែកកំណត់ត្រាក្នុងជ័យជម្នះយ៉ាងមហិមាក្នុងលទ្ធផល 9-0 ទៅលើក្រុមជម្រើសជាតិលុចហ្សាំបួ ដោយគ្មានកីឡាករជួរមុខរបស់ខ្លួន ពោលគឺ Cristiano Ronaldo ប៉ុន្តែ Danilo Pereira បានចេញមុខមកការពារតារាឆ្នើមដែលអវត្តមានរូបនេះ។ Ronaldo ត្រូវបានហាមមិនអោយប្រកួតក្នុងវគ្គជម្រុះ Euro ឆ្នាំ 2024 ទល់នឹងក្រុមជម្រើសជាតិលុចហ្សាំបួ បន្ទាប់ពីប្រមូលបានកាតលឿងចំនួនបីក្នុងយុទ្ធនាការរបស់ប្រទេសព័រទុយហ្គាល់មកទល់ពេលនេះ។ គាត់បានលេងពេញ 90 នាទីពេញក្នុងជ័យជម្នះ 1-0 លើប្រទេសស្លូវ៉ាគីកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ក្រោយយកឈ្នះលុចហ្សាំបួ សំណួរត្រូវបានសួរថាតើពួកគេត្រូវការ Ronaldo ឬអត់ដើម្បីប្រកួតប្រជែងនៅពានរង្វាន់ EURO នារដូវក្តៅខាងមុខ។ Danilo ទទូចថាម្ចាស់ពាន Ballon d’Or ប្រាំសម័យនៅតែជាផ្នែកសំខាន់នៃផែនការរបស់ ...
[ Continue reading ]Kyle Walkers ចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិដល់ទៅពីរដង ប៉ុន្តែបាន Gareth Southgate ហាមឃាត់ទាន់
ខ្សែការពារ Kyle Walker របស់ក្រុមជម្រើសជាតិអង់គ្លេស និង Manchester City បានសញ្ជឹងគិតអំពីការចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិរហូតដល់ទៅពីរដងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ Walker បានបង្ហាញខ្លួនយ៉ាងល្អក្នុងការប្រកួតរបស់អង់គ្លេសទល់នឹងអ៊ុយក្រែនក្នុងការប្រកួតជម្រុះ Euro 2024 កាលពីថ្ងៃអាទិត្យកន្លងទៅ។ បន្ទាប់ពី Oleksandr Zinchenko បញ្ជូនបាល់ឱ្យអ៊ុយក្រែននាំមុខ Walker បានសង្គ្រោះក្រុមអង់គ្លេសដោយការស៊ុតបញ្ចូលទីនៅនាទីទី 41 ។ ក្រោយចប់ការប្រកួត អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បង្ហើបថាគាត់បានបញ្ចុះបញ្ចូលកុំឲ្យខ្សែការពារស្តាំចូលនិវត្តន៍ពីរដងក្នុងរយៈពេល 2 ឆ្នាំចុងក្រោយ ម្តងបន្ទាប់ពី Euro 2020 និងលើកទីពីរបន្ទាប់ពី World ...
[ Continue reading ]