ព័ត៌មានផ្លូវការមួយបានលេចចេញមកថា ប្រធានក្រុមកាំភ្លើងធំ Arsenal កីឡាករ Martin Odegaard បានចុះកុងត្រាថ្មីដែលនឹងរក្សារូបគេជាមួយក្លឹបរហូតដល់ឆ្នាំ 2028។

ទីបំផុតប្រធានក្រុម Arsenal បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល 5 ឆ្នាំដែលនឹងឃើញគាត់បន្តនៅក្លឹបរហូតដល់ឆ្នាំ 2028 ខណះដែលកិច្ចព្រមព្រៀងពីមុនរបស់គាត់ដែលមានតម្លៃ 120,000 ផោនក្នុងមួយសប្តាហ៍នឹងផុតកំណត់នៅឆ្នាំ 2025។

កិច្ចព្រមព្រៀងថ្មីរបស់កីឡាករសញ្ជាតិន័រវេរូបនេះជាមួយ Arsenal នឹងធ្វើឲ្យរូបគេក្លាយជាកីឡាករដែលទទួលបានប្រាក់ពលកម្មថ្លៃបំផុតនៅក្នុងក្រុមទាំងមូល។ គួររំលឹកផងដែរថា Odegaard បានបង្ហាញខ្លួននៅក្នុងពាន Premier League ចំនួន 92 ដងសម្រាប់ Arsenal ដោយរូបគេរកបាន 25 គ្រាប់នឹងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតចូលចំនួន 14 ដងផងដែរ៕