Yunas Musah ក្តៅចិត្តខ្លាំងនៅពេល AC Milan បរាជ័យក្នុងការយកឈ្នះលើ Newcastle

Yunus Musah និយាយថា AC Milan ត្រូវបានទុកឱ្យមានកំហឹងជាខ្លាំង បន្ទាប់ពីលទ្ធផលមិនសប្បាយចិត្តរបស់ពួកគេជាមួយនឹងក្រុម Newcastle United ក្នុងការប្រកួត Champions League ។

Milan រកបានត្រឹមមួយពិន្ទុនៅឯកីឡដ្ឋាន San Siro នៅយប់ថ្ងៃអង្គារទល់នឹងក្រុម Newcastle ទោះបីជាមានការស៊ុតចំនួន 25 ជើងក៏ដោយ។ ក្រុមយក្សអុីតាលីបានប្រកែកថាបានធ្វើគ្រប់គ្រាន់ដើម្បីឈ្នះការប្រកួតនេះ ប៉ុន្តែអ្នកចាំទី Nick Pope ជាកីឡាករមួយរូបដែលបានស្រោចស្រង់ Newcastle ហើយកីឡាករជម្រើសជាតិបុរសរបស់សហរដ្ឋអាមេរិក Musah ដែលបានចុះហត្ថលេខាពី Valencia ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំក្នុងតម្លៃ 17 លានផោន កាលពីដើមខែសីហា បានទទួលស្គាល់នូវការខកចិត្តបន្ទាប់ពីការប្រកួត។

ថ្លែងទៅកាន់ Sky Italia កីឡាកររូបនេះបាននិយាយថា “ក្រុមរបស់យើងទទួលបានកំហឹងជាច្រើននៅពេលមិនអាចស៊ុតបញ្ចូលទីបាន នៅក្នុងការប្រកួតក្នុងដីដែលពួកយើងត្រូវតែឈ្នះ។ ខ្ញុំត្រូវតែរៀននឹងប្រឹងប្រែងដើម្បីតំណែងក្នុងក្រុម។ ខ្ញុំតែងតែរៀបចំខ្លួនរួចរាល់ដើម្បីលេង ហើយបើសិនគ្រូបង្វឹកលោក Stefano ផ្តល់ឱកាស ខ្ញុំនឹងចាប់យកវាភ្លាមៗ”