សិស្សច្បងធំត្រឡប់មកវិញហើយ! Mo Salah ចូលមកហ្វឹកហាត់វិញបន្ទាប់ពីរងរបួសមួយរយះ

Mohamed Salah ត្រូវ​បាន​គេ​ប្រទះ​ឃើញថា​ត្រឡប់​មក​វិញ​ក្នុង​ការ​ហ្វឹកហាត់​ជាមួយ Liverpool ពោរពេញទៅដោយ​ស្នាម​ញញឹម​យ៉ាង​ធំ​នៅ​លើ​មុខ​របស់​គាត់​កាល​ពី​ថ្ងៃ​អង្គារកន្លងទៅ ដោយ​បាន​ជា​សះស្បើយ​រួច​ហើយ​ពី​របួសកំឡុងការប្រកួត AFCON។ Salah មិនបានលេងឱ្យ Liverpool តាំងពីថ្ងៃចូលឆ្នាំថ្មីមកម្ល៉េះ ដោយបានរងរបួសសរសៃពួរធ្ងន់ធ្ងរក្នុងវគ្គចែកពូលពាន AFCON ជាមួយក្រុមជម្រើសជាតិអេហ្ស៊ីប ដែលបង្ខំឱ្យគាត់ត្រឡប់ទៅកីឡដ្ឋាន Anfield មុនពេលដើម្បីព្យាបាល។ កីឡាករវ័យ 31 ឆ្នាំដំបូងត្រូវបានគេរំពឹងថានឹងអវត្តមានក្នុងរយៈពេលវែង ប៉ុន្តែបានជាសះស្បើយឡើងវិញមុនកាលវិភាគ ហើយបានឈានជើងចូលក្នុងទីលានហ្វឹកហាត់នៅ Melwood នៅព្រឹកថ្ងៃអង្គារ។ ការមកដល់របស់ Salah គឺជាដំណឺងដ៏ល្អមួយសម្រាប់ក្រុមរបស់លោក Jurgen Klopp ខណះដែលក្លឹបហង្សក្រហមត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Gtech Community Stadium ដើម្បីទៅសួរសុខទុក្ខក្រុម ...

[ Continue reading ]

ឡានក្រុងរបស់ Real Madrid ជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់លើដងផ្លូវដ៏គួរអោយខ្លាចមួយ ខណះធ្វើដំណើរទៅត្រៀមប្រកួត

រថយន្តក្រុងរបស់ក្រុម Real Madrid បានជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃច័ន្ទ ខណៈពេលដែលកំពុងធ្វើដំណើរទៅកាន់ការប្រកួត Champions League របស់ពួកគេជាមួយនឹងក្រុម RB Leipzig របស់ប្រទេសអាឡឺម៉ង់។ ក្រុមរបស់លោក Carlo Ancelotti កំពុងធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់សម្រាប់ការប្រកួតវគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេនៅយប់ថ្ងៃអង្គារ ប៉ុន្តែយោងតាមកាសែតអាឡឺម៉ង់ Bild បានរាយការណ៍ថា រថយន្តក្រុងរបស់ Real Madrid ជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចជាមួយរថយន្ត Toyota ពណ៌ស នៅលើផ្លូវ A4 ចន្លោះរវាង Eichelborn និង Hora ។ របាយការណ៍និយាយថា ...

[ Continue reading ]

អតីតអ្នកចាំទី PSG ចេញមកពន្យល់ពីមូលហេតុដែលក្លឹបនេះមិនអាចលើកពាន UCL ទាំងដែលមានសុទ្ធកីឡាករលំដាប់កំពូល

កំពូលអ្នកចាំទីជើងចាស់ Gianluigi Buffon ពេលនេះទើបតែសម្រេចចេញមកពន្យល់ពីមូលហេតុដែលក្លឹបធំដូចជា Paris Saint-Germain ហើយពោរពេញទៅដោយកីឡាករលំដាប់ពិភពលោកនៅតែមិនអាចលើកពាន UEFA Champions League បាន។ ក្រុមយក្សបារាំងមួយនេះគឺជាក្រុមមួយក្នុងចំណោមការបរាជ័យដ៏ល្បីបំផុតនៅពេលនិយាយអំពីក្របខ័ណ្ឌ Champions League ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយអ្នកចាំទីជើងចាស់រូបនេះបានបង្ហាញពីហេតុផលនៅពីក្រោយការបរាជ័យក្នុងការប្រកួតនៅតំបន់អឺរ៉ុប ខណៈដែលគាត់បានពណ៌នាបន្ទប់ផ្លាស់សម្លៀកបំពាក់មានភាពស្មុគស្មាញជាងធម្មតា។ អ្នកចាំទីសញ្ជាតិអុីតាលីមួយនេះបានបង្ហើបពីស្ថានភាពនៅក្រៅទីលានរបស់ PSG តាមរយះកិច្ចសម្ភាសន៍មួយថា “ខ្ញុំបានផ្លាស់មកពី Juventus ដែលមានកីឡាករខ្លាំងៗរួចហើយ ប៉ុន្តែពេលខ្ញុំមកដល់ PSG ខ្ញុំគិតថា ប្រសិនបើយើងយកកីឡាករទាំងអស់នេះ ហើយនាំពួកគេទៅ Turin យើងនឹងឈ្នះ Champions League បួនដងជាប់ៗគ្នាមិនខាន។ ទោះជាយ៉ាងណាក៏ដោយ ...

[ Continue reading ]

កីឡាកររបស់ Man City មួយរូបរិះគន់ពាន Ballon d’Or ថាផ្តោតតែរឿងទីផ្សារ នឹងលុយកាក់តែប៉ុណ្ណោះ

ខ្សែបម្រើការពាររបស់ក្លឹប Manchester City កីឡាករ Rodri ថាខ្លួនមិនមានភាពភ្ញាក់ផ្អើលអ្វីនោះឡើយនៅពេលដែលមិនជាប់ក្នុងចំណោមបញ្ជីកីឡាករកំពូលទាំងបីនៅក្នុងពាន Ballon d’Or ព្រោះពានមួយនេះផ្តោតសំខាន់តែលើការផ្សព្វផ្សាយក្នុងទីផ្សារ នឹងលុយកាក់តែប៉ុណ្ណោះ។ កីឡាករ Lionel Messi របស់ក្លឹប Inter Miami បានឈ្នះពានរង្វាន់ Ballon d’Or ជាលើកទីប្រាំបីកាលពីខែតុលាឆ្នាំមុន ដោយបានផ្តួលបេក្ខភាពខ្លាំងៗដូចជាខ្សែប្រយុទ្ធ Erling Haaland និងខ្សែប្រយុទ្ធ Paris Saint-Germain កីឡាករ Kylian Mbappe។ Rodri ដែលបានបញ្ចប់ទៅនៅលេខរៀងទី 5 តាមពីក្រោយមិត្តរួមក្រុម Kevin ...

[ Continue reading ]

កីឡាករអាហ្សង់ទីនរូបនេះសុខចិត្តបោះបង់ស្លាកប្រធានក្រុមជម្រើសជាតិ បើសិនជា Messi មកចូលលេងក្នុងព្រឹត្តិការណ៍អូឡាំពិកពិតមែន

កំពូលខ្សែប្រយុទ្ធ Lionel Messi ត្រូវបានផ្តល់ឱកាសអោយក្លាយខ្លួនជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួតព្រឹត្តិការណ៍អូឡាំពិកឆ្នាំ 2024 នេះ ដោយកីឡាករ Thiago Almanda ថាវាប្រៀបបានដូចជាសុបិនក្លាយជាការពិតមួយបើសិនជា Messi មកចូលរួមក្នុងនាមជាកីឡាករលើសអាយុពិតមែន។ ខ្សែបម្រើរបស់ក្រុម Atlanta United រូបនេះ គឺជាប្រធានក្រុមជម្រើសជាតិសម្រាប់ឈុតយុវជនរបស់អាហ្សង់ទីនសម្រាប់ព្រឹត្តិការណ៍អូឡាំពិកនាទីក្រុង Paris ក្រោយទម្លាក់ក្រុមខ្លាំងក្នុងតំបន់ ប្រេសុីលក្នុងលទ្ធផល 1-0។ អាហ្សង់ទីនមិនដែលបានទទួលមេដាយមាសសម្រាប់វិញ្ញាសាបាល់ទាត់នោះឡើយ ចាប់តាំងពីឆ្នាំ 2008 មកដែលកាលនោះ Messi ក៏ដូចជាកីឡាករល្អផ្សេងៗទៀតរួមមាន Sergio Aguero ក៏ជាចំណែកមួយនៃក្រុមដែលបានមេដាយមាសនៅទីក្រុងប៉េកាំង។ និយាយទៅកាន់ Dsports អំពីការឡើងទៅលេងនៅការប្រកួតលំដាប់ពិភពលោកមួយនេះ Almanda ...

[ Continue reading ]

គ្រាន់តែស៊ុតមិនចូលមួយប្រកួតនេះសោះ Kane ត្រូវបានអ្នកសារព័ត៌មានអាឡឺម៉ង់ព្រលះយ៉ាងចាស់ដៃ

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអាឡឺម៉ង់បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់ Harry Kane ក្នុងការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់ Bayern Munich ក្រោមថ្វីជើងក្រុមខ្លាំង Bayer Leverkusen កាលពីថ្ងៃសៅរ៍កន្លងទៅ។ តារាឆ្នើមអង់គ្លេសរូបនេះ បានក្លាយខ្លួនជាប្រធានបទដ៏ក្តៅគគុកដោយប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ដែលបានហៅទម្រង់លេងរបស់ Kane ថាជារឿងដ៏ពិបាកទទួលយកមួយ ខណៈដែលក្រុម Bayern Munich បានចាញ់ក្នុងលទ្ធផល 3-0 ដោយសារក្រុមកំពូលតារាង Bundesliga ពោលគឺ Bayer Leverkusen។ Kane ត្រូវ​បាន​គេ​ថ្កោលទោស​ចំពោះ​ការ​មិន​អាច​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ដ៏​ធំ​មួយ​ ដែល​គេ​បានហៅ​ទម្រង់របស់ Harry Kane ថា​ទម្រង់​លេង​ដ៏​អាក្រក់​បំផុត​របស់​គេ​រហូត​ដល់​បច្ចុប្បន្ន​សម្រាប់​ក្លិបយក្សអាឡឺម៉ង់។ សារព័ត៌មាន BILD បានពណ៌នាការលេងទល់នឹង Leverkusen ...

[ Continue reading ]

មុនការប្រកួតទល់នឹង Central Coast Mariners តើគ្រូបង្វឹករបស់ភ្នំពេញក្រោនបានត្រៀមខ្លួនយ៉ាងម៉េចខ្លះ?

មុនជំនួបដ៏សំខាន់រវាងក្រុម ភ្នំពេញក្រោន ទល់នឹងក្រុមខ្លាំងមកពីអូស្ត្រាលីពោលគឺក្រុម Central Coast Mariners នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់ សម្រាប់ពាន AFC Cup នាថ្ងៃទី 13 ខាងមុខនេះ លោក Oleg Starynski ដែលជាគ្រូបង្វឹករបស់ក្រុមភ្នំពេញក្រោន បានចេញមកបង្ហើបនូវការរៀបចំរបស់ក្រុមក្នុងការបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់បាល់ទាត់កម្ពុជា។ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនាពេលថ្មីៗនេះ លោក Oleg Starynski បានទម្លាយយ៉ាងច្បាស់ថាក្រុមភ្នំពេញក្រោនបានចំណាយពេលវេលាជាច្រើនក្នុងការធ្វើដំណើរមកលេងដល់ទឹកដីនៃប្រទេសអូស្រ្តាលី ប៉ុន្តែក្រុមទាំងមូលមានក្តីរំភើបជាខ្លាំងដែលបានឡើងមកដល់វគ្គនេះ។ ការប៉ះគ្នាជាមួយក្រុមខ្លាំងដូចជា Central Coast Mariners គឺជាជំនួបដែលពោរពេញទៅដោយភាពតានតឹងមួយ ព្រោះការប្រកួតនេះតម្រូវអោយមានក្រុមឈ្នះមួយដើម្បីឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់។ គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះក៏បាននិយាយបន្ថែមទៀតថា “វានឹងក្លាយទៅជាការប្រកួតដ៏អស្ចារ្យ ព្រោះក្រុមអូស្ត្រាលីនេះគឺជាក្រុមមួយដែលលេចធ្លោបើយើងប្រៀបធៀបជាមួយក្រុមផ្សេងៗទៀត។ ក្នុងបាល់ទាត់អ្វីៗក៏អាចកើតមានឡើងដែរ ...

[ Continue reading ]

Barcelona គ្រោងនាំរឿងក្តីដល់តុលាការកំពូលបន្ទាប់ពីត្រូវបានពិន័យចំនួន 23 លានអឺរ៉ូ

Barcelona នឹងបើកការប្តឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូលរបស់ប្រទេសអេស្ប៉ាញ បន្ទាប់ពីតុលាការជាតិបានតម្កល់សាលក្រមកាលពីឆ្នាំ 2020 និងការពិន័យទាក់ទងនឹងការទូទាត់ទៅកាន់ភ្នាក់ងារ។ Barcelona នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ទទួល​ខុស​ត្រូវ​លើពន្ធ​ចំនួន 23 លាន​អឺរ៉ូដែល​បាន​ដាក់​សម្រាប់​ភាព​មិន​ប្រក្រតី​ ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​តុលាការ​រដ្ឋបាល​សេដ្ឋកិច្ច​កណ្តាល​របស់​ប្រទេស​អេស្ប៉ាញ​កាលពី 4 ឆ្នាំ​មុន បើ​ទោះ​បី​ជា​ការ​ប្តឹង​ឧទ្ធរណ៍​ដំបូង​ត្រូវ​បរាជ័យ​ក៏​ដោយ។ ក្លឹបអ្នកមានបុណ្យមួយនេះមិនត្រូវការបង់ប្រាក់សំណងភ្លាមៗនោះឡើយ ខណៈពេលដែលដំណើរការនៃរឿងក្តីកំពុងតែបន្តនៅឡើយ។ រឿងទាំងអស់នេះទាក់ទងនឹងការត្រួតពិនិត្យពន្ធទាក់ទងនឹងការបង់ប្រាក់ដែលធ្វើឡើងទៅកាន់ភ្នាក់ងារតំណាងរបស់កីឡាករចន្លោះឆ្នាំ 2012 និង 2015 ក្រោមការដឹកនាំរបស់អតីតប្រធានក្លឹបចំនួនពីររូប។ អ្វី​ដែល​ Barcelona ​ត្រូវ​បាន​ពិន័យ​គឺ​ត្រូវ​បាន​ចោទ​ប្រកាន់​ថាជាការ​ក្លែង​បន្លំ​ពន្ធ ដែលយោងតាមសេចក្តីសម្រេចរបស់តុលាការកំណត់ថាជាការប្រើប្រាស់គេចវេសពន្ធ ដើម្បីទទួលបាននូវអត្ថប្រយោជន៍សារពើពន្ធដែលមិនសមស្របទៅនឹងការផ្លាស់ប្តូរជាក់ស្តែងដែលបានអនុវត្តនៅក្នុងច្បាប់បាល់ទាត់ដែលបានចែង៕

[ Continue reading ]

ពេញលេងហើយ! ព្រឹត្តិការណ៍ World Cup មួយបែបទៀតគ្រោងនឹងធ្វើឡើងនៅឆ្នាំ 2024 នេះ

តារាបាល់ទាត់ជាច្រើនមានដូចជា Ronaldinho, Thierry Henry នឹង Mesut Ozil ត្រូវបានគេរាយការណ៍ថានឹងមានវត្តមានសម្រាប់ការប្រកួត World Cup អាយុលើស 35 ឆ្នាំ ដែលប្រទេសអង់គ្លេសគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ។ យោងតាមសារព័ត៌មាន Daily Mail ការប្រកួតបាល់ទាត់ដែលមានទម្រង់លេង World Cup សម្រាប់កីឡាករមានអាយុលើសពី 35 ឆ្នាំ គ្រោងនឹងប្រព្រឹត្តទៅនៅខែមិថុនា ក្នុងប្រទេសអង់គ្លេស ដែលជាការរៀបចំឡើងដោយ Elite Players Group (EPG) ហើយមានក្រុមជម្រើសជាតិចំនួន 8 ដូចជា អង់គ្លេស ...

[ Continue reading ]

ក្រុមប្រឹក្សានៃសមាគមបាល់ទាត់អន្តរជាតិ សម្រេចផ្អាកការប្រើប្រាស់កាតខៀវក្នុងបាល់ទាត់អាជីពជាបណ្តោះអាសន្ន

ក្រុមប្រឹក្សាភិបាលនៃសមាគមកីឡាបាល់ទាត់អន្តរជាតិ IFAB បានពន្យារពេលនៃការដាក់ឱ្យប្រើប្រាស់កាតពណ៌ខៀវ ចូលទៅក្នុងបាល់ទាត់អាជីពជាបណ្តោះអាសន្នសិន ក្រោយរងការរិះគន់ខ្លាំង។ IFAB ត្រូវបានគេរំពឹងថានឹងធ្វើការប្រកាសនៅថ្ងៃសុក្រ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការប្រើប្រាស់កាតពណ៌ខៀវ ដែលត្រូវបានសាកល្បងនៅក្នុងការប្រកួតមួយចំនួនចាប់ពីរដូវកាលក្រោយ ប៉ុន្តែ​ការ​រិះគន់​លើ​ផែនការ​ពីមជ្ឈដ្ឋានបាល់ទាត់ធំៗដូចជា FIFA បាន​នាំ​ឲ្យ​មាន​ការ​រាថយមកវិញ។ សារព័ត៌មាន ESPN រាយការណ៍ថានឹងមិនមានសេចក្តីប្រកាសណាមួយទេ រហូតទាល់តែកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំឆ្នាំរបស់ IFAB នៅដើមខែមីនា ជាពេលដែលការសាកល្បងច្បាប់ដែលបានស្នើឡើង និងការផ្លាស់ប្តូរច្បាប់ទាំងអស់នឹងត្រូវបានពិភាក្សាមុនពេលចាប់ផ្តើមធ្វើការអនុម័ត។ អ្នកបង្កើតច្បាប់បាល់ទាត់ចង់បង្កើតភាពស្រស់បំព្រងនៅក្នុងប្រភេទកីឡាមួយនេះ ដោយបានណែនាំនូវការប្រើប្រាស់កាតខៀវ នឹងការបណ្តេញកីឡាករចេញពីទីលានរយះពេល 10 នាទី ដើម្បីជាការផ្តន្ទាទោសទៅដល់កីឡាករដែលបានបង្កកំហុសដោយចេតនា រឺប្រើប្រាស់អាកប្បកិរិយាមិនសមរម្យទៅលើមន្ត្រីអាជ្ញាកណ្តាល។ ទោះជាយ៉ាងណាក្តី សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានព្យាយាមរារាំងជាបណ្តោះអាសន្ន ដោយបានបញ្ជាក់ថាប្រព័ន្ធទាំងនេះគួរតែត្រូវបានសាកល្បងនៅក្នុងការប្រកួតកម្រិតទាបជាមុនសិន៕

[ Continue reading ]