Real Madrid មិនទាន់មានភាពច្បាស់លាស់សម្រាប់អនាគតរបស់ Ferland Mendy

យោងតាមសារព័ត៌មានកីឡា Marca បានឲ្យដឹងថា ក្រុមអធិរាជស Real Madrid នៅតែមិនទាន់សម្រេចចិត្តច្បាស់លាស់សម្រាប់បន្តកុងត្រាថ្មីឲ្យ Ferland Mendy រឺលក់ចេញនៅទីផ្សារដោះដូរកីឡាករខាងមុខ។ Ferland Mendy តែងតែជាប់ជាជម្រើសដំបូងនៅពេលដែលរូបគេមិនមានរបួស ប៉ុន្តែយ៉ាងណាក្តី បញ្ហារបួសរបស់គេអាចជាមូលហេតុដែលធ្វើឲ្យ Real Madrid ស្ទាក់ស្ទើរក្នុងការបន្តកុងត្រាឲ្យផុតឆ្នាំ 2025។ ប្រភពដដែលបានបន្ថែមទៀតថា ក្រុមរបស់លោក Carlo Ancelotti កំពុងតែស្វែងរកខ្សែការពារស្លាវឆ្វេងដែលអាចជំនួស Mendy បាន ដោយបច្ចុប្បន្នសម្លឹងឃើញកីឡាករ Fran Garcia ដែលកំពុងប្រកបអាជីពជាមួយក្លិប Rayo Vallecano៕ ប្រភព​​ : ...

[ Continue reading ]

Mason Mount ចេញមុខសន្យាទៅកាន់អ្នកគាំទ្រ Chelsea

កីឡាករ Mason Mount បានទទួលស្គាល់ថា Chelsea បានធ្វើឲ្យអ្នកគាំទ្រខកចិត្តជាខ្លាំង ជាពិសេសការប្រកួតនៅរដូវកាល 2022-2023 នេះតែម្តង ប៉ុន្តែរូបគេបានសន្យានិងអ្នកគាំទ្រថានិងធ្វើឲ្យអ្នករាល់គ្នាមានមោទកភាពឡើងវិញ។ និយាយក្នុងបណ្តាញសង្គមរបស់ខ្លួនផ្ទាល់ ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះបាននិយាយថា “ពួកយើងលេងមិនបានដល់កម្រិតដែលយើងបានរំពឹងទុកក្នុងនាមជាក្រុម Chelsea។ អ្នកគាំទ្ររាល់គ្នា គួរតែទទួលបានអ្វីច្រើនជាងនេះពីយើង។ នៅពេលដែលយើងត្រលប់ពី World Cup វិញ ពួកយើងនិងធ្វើការងារឲ្យបានកាន់តែល្អ។ យើងមានអ្នកគាំទ្រដែលល្អជាងគេក្នុងប្រទេស ហើយយើងនិងធ្វើឲ្យអ្នកគាំទ្រមានមោទកភាពរដូវកាលនេះ”។ គួររំលឹកផងដែរថា Chelsea បានជះលុយទិញកីឡាករជាច្រើនរួមមាន Raheem Sterling, Kalidou Koulibaly, Wesley Fofana និង Pierre-Emerick ...

[ Continue reading ]

Ronaldo ថា Man Utd មិនបានរីកចម្រើនអ្វីឡើយ ចាប់តាំងពីលោក Alex Ferguson ចាកចេញ

កីឡាករ Cristiano Ronaldo កាលពីពេលថ្មីៗនេះ បានផ្តល់បទសម្ភាសន៍ជាមួយលោក Piers Morgan ហើយបានលើកប្រធានបទក្តៅៗជាច្រើនមកនិយាយ ដោយក្នុងនោះ Ronaldo ក៏បាននិយាយចំៗថា Man Utd មិនបានអភិរឌ្ឍអ្វីសោះតាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ពីការដឹកនាំក្រុមបិសាចក្រហម។ Ronaldo បានលើកឡើងថា “ការរីកចម្រើនគឺស្មើសូន្យ។ ចាប់តាំងពី Sir Alex ចាកចេញ ខ្ញុំមិនឃើញមានការរីកចម្រើនអ្វីឡើយសម្រាប់ក្លិប។​ Ferguson ដឹងច្បាស់ជាងនរណាទាំងអស់ថា ក្លិបមិនស្ថិតនៅលើផ្លូវដែលគួរតែដើរនោះទេ។ មានតែមនុស្សមិនចង់ឃើញទេ ដែលមិនឃើញពីភាពដុនដាបរបស់ក្លិប។ ខ្ញុំសម្រេចចិត្តមកវិញដើម្បីជួយក្លិប ប៉ុន្តែមានរឿងខ្លះដែលធ្វើឲ្យយើងខ្លាំងដូច Man ...

[ Continue reading ]

Chelsea បន្តចាញ់ 3 ប្រកួតជាប់ៗគ្នាក្នុង Premier League

ក្រុមតោខៀវ Chelsea បានបន្តចាញ់ការប្រកួត 3 លើកជាប់ៗគ្នាក្នុងលីកកំពូលអង់គ្លេស ដោយបានចាញ់ក្រុមកំពុងឡើងជើង Newcastle United ក្នុងលទ្ធផលប្រផិតប្រផើយ 1:0។ ក្រុមរបស់លោក Graham Potter នៅតែមិនអាចបង្ហាញពីសក្តានុពលរបស់ខ្លួនបាន ថ្វីត្បិតតែលោក Potter និយាយយ៉ាងច្បាស់ថាក្រុមរបស់លោកមិនអាចបន្តទម្រង់លេងបែបនេះបាន កាលពីមុនការប្រកួតចាប់ផ្តើម។ កីឡាករ Joe Willock ជាអ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុមសារិកាព្រៃ ដោយបានពីការបញ្ជូនយ៉ាងល្អពីកីឡាករកំពុងឡើងជើង Miguel Almiron។ ជ័យជម្នះរបស់ Newcastle មួយនេះ ធ្វើឲ្យក្រុមរបស់លោក Eddie Howe អង្គុយនៅកៅអីលេខ3 នៃលីកកំពូលអង់គ្លេស English ...

[ Continue reading ]

Firmino និង Nunez ធ្វើបានល្អសម្រាប់ Liverpool ទល់និង Southampton

ខ្សែប្រយុទ្ធមកពីទ្វីបអាមេរិកខាងត្បូងពីររូបគឺ Roberto Firmino និង Darwin Nunez ជាអ្នកជួយឲ្យក្រុម Liverpool បំបាក់ក្រុមដែលកំពុងតែត្រដាបត្រដួស Southampton ក្នងកីឡដ្ឋាន Anfield។ Nunez ពេលនេះរកបាន 9គ្រាប់ក្នុងនាមជាកីឡាករដែលចាប់ផ្តើមក្នុងជម្រើស 11នាក់ដំបូងសម្រាប់លោក Jurgen Klopp ហើយការប្រកួតទល់និង Southampton រូបគេនៅតែបន្តបង្ហាញពីសមត្ថភាពយ៉ាងល្អ ដែលធ្វើឲ្យក្រុមហង្សក្រហមសម្រេចចិត្តជះលុយ 64លានផោនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះ។ ដោយឡែក Roberto Firmino ថ្វីត្បិតតែមិនជាប់ក្នុងបញ្ជីកីឡាករដែលទៅលេង World Cup ក៏ពិតមែន ប៉ុន្តែរូបគេនៅតែមិនបញ្ឈប់ទម្រង់លេងដ៏គួរឲ្យសរសើរនោះទេ ដោយតែតមួយគ្រាប់យ៉ាងល្អតាំងពីនាទីទី 6 នៃវគ្គទី1។ ...

[ Continue reading ]

Arsenal រក្សាគម្លាតពិន្ទុពីក្រុម Manchester City 5ពិន្ទុក្រោយឈ្នះ Wolves

ក្រុមកាំភ្លើងធំ Arsenal នៅតែបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ខ្លួន ដោយយកឈ្នះ Wolves ក្នុងលទ្ធផល 2:0 កាលពីយប់មិញ។ Arsenal និងបន្តឈរជាក្រុមកំពូលតារាង English Premier League ស្របពេលដែលព្រឹត្តិការណ៍ World Cup កាន់តែជិតមកដល់។ គិតត្រឹមបច្ចុប្បន្ន ក្រុមរបស់លោក Mikel Arteta មាន5ពិន្ទុដាច់ពីក្រុមលេខ2 Manchester City ក្រោយក្រុមរបស់លោក Pep Guardiola ភ្លាត់ចាញ់ក្រុមភ្ញៀវ Brentford ក្នុងលទ្ធផល 1:2។ ប្រធានក្រុមវ័យក្មេង Martin Odegaard ...

[ Continue reading ]

PSG ដាក់គោលដៅតាមយក Kante នៅរដូវក្តៅក្រោយ

ក្លិប Paris Saint Germain កំពុងតែបង្ហាញពីចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើការពារ N’Golo Kante ពីក្រុមតោខៀវ Chelsea នៅចុងរដូវកាលនេះ។ យោងទៅតាមអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករ លោក Christian Falk បានឲ្យដឹងថា ក្រុមយក្សនៅបារាំងកំពុងតែតាមដាន Kante យ៉ាងដឹតដល់ ស្របពេលដែលកីឡាកររូបនេះ និងផុតកុងត្រាជាមួយ Chelsea នៅចុងរដូវកាលនេះ។ ដូចនេះ PSG អាចនិងយក Kante បានដោយគ្មានតម្លៃខ្លួនផ្ទេរ។ យ៉ាងណាក្តី ការសម្រេចចិត្តគឺស្ថិតនៅលើខ្សែបម្រើការពារសញ្ជាតិបារាំងទាំងស្រុង។ Chelsea ពិតជារីករាយក្នុងការបន្តកុងត្រាថ្មី ឲ្យកីឡាកររូបនេះ ថ្វីត្បិតតែមិនសូវបានបង្ហាញខ្លួនប៉ុន្មានខែចុងក្រោយ ដោយរងរបួសរយះពេលវែង ...

[ Continue reading ]

Mikel Arteta ព្រមានកូនក្រុម កុំឲ្យសម្រាក

លោក Mikel Arteta បានព្រមានកីឡាកររបស់ខ្លួនកុំឲ្យមានការធ្វេសប្រហែស ក្នុងជំនួបទល់និង​ Wolves នាថ្ងៃសៅរ៍នេះ។ ក្រុមកាំភ្លើងធំ Arsenal ត្រូវជួបជាមួយ Wolves ក្នុងការប្រកួតចុងក្រោយរបស់គេ មុនព្រឹត្តិការណ៍ World Cup មកដល់ ដោយត្រូវការ 3 ពិន្ទុជាចាំបាច់ក្នុងនាមជាក្រុមកំពុងឈរលើកំពូលតារាងនៃលីកកំពូលអង់គ្លេស English Premier League។ Arteta បាននិយាយថា កីឡាកររបស់លោកមិនគួរបារម្ភពីរឿងរងរបួសដែលអាចធ្វើឲ្យបាត់បង់តំណែងក្នុងការប្រកួត World Cup នោះឡើយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា “យើងបានពិភាក្សាអំពីប្រធានបទនេះរួចមកហើយ ដោយធ្លាប់និយាយថា បើសិនជាកីឡាករគិតអំពីរបួស វាប្រហែលជាអាចកើតឡើង ...

[ Continue reading ]

Jurgen Klopp ចេញមុខការពារ Trent Alexander-Arnold

អ្នកចាត់ការរបស់ក្លិប Liverpool លោក Jurgen Klopp បានបង្ហាញពីភាពធុញទ្រាន់នៃការរិះគន់ទម្រង់ការពាររបស់ខ្សែការពារស្លាបស្តាំ Trent Alexander-Arnold។ លោក Gary Neville ដែលជាអតីតកីឡាកររបស់ Manchester United បានចេញមុខរិះគន់ជាសាធារណះទៅលើ Arnold ដោយដាក់សំណួរទៅលើលោក​ Gareth Southgate ក្នុងការពឹងពាក់​ Arnold ក្នុងនាមជាខ្សែការពារមួយរូប។ ការរិះគន់បែបនេះ ជាហេតុធ្វើឲ្យ Klopp ចេញមុខបកស្រាយយ៉ាងខឹងសម្បា។ អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បាននិយាយថា  “ខ្ញុំលឺថា Gary Neville បាននិយាយអំពី Trent។ ពេលនេះគេអាយុ 24ឆ្នាំហើយធ្លាប់ឈ្នះការប្រកួតសំខាន់ៗជាច្រើន ...

[ Continue reading ]

Ten Hag មានគម្រោងចង់លក់ Harry Maguire

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United បានសម្រេចផែនការណ៍ដាក់លក់ខ្សែការពារ Harry Maguire ក្នុងពេលទីផ្សារដោះដូររដូវក្តៅចាប់ផ្តើម។ អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះគិតថា បញ្ហានៃទម្រង់លេងរបស់ Maguire  កើតមានឡើងដោយសារតែរូបគេជាកីឡាករល្បឿនយឺត។ ដូចនេះ លោក ten Hag កំពុងតែសម្រេចចិត្តស្វែងរកដៃគូប្រកួតថ្មីសម្រាប់ខ្សែការពារកណ្តាលជម្រើសដំបូង ដើម្បីជួយសម្រួលដល់កីឡាករ Raphael Varane និង Lisandro Martinez ។ ក្រៅពីខ្សែការពារសញ្ជាតិអង់គ្លេស អ្នកចាត់ការទូទៅរបស់ Manchester United អាចនិងបណ្តោយឲ្យខ្សែបម្រើសញ្ជាតិប្រេស៊ីល Fred ចាកចេញពីក្លិបនៅពេលដែលកុងត្រារបស់គេផុតកំណត់នៅចុងរដូវកាល​​ 2022-2023៕ ប្រភព : The ...

[ Continue reading ]