Ten Hag មានគម្រោងចង់លក់ Harry Maguire

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United បានសម្រេចផែនការណ៍ដាក់លក់ខ្សែការពារ Harry Maguire ក្នុងពេលទីផ្សារដោះដូររដូវក្តៅចាប់ផ្តើម។

អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះគិតថា បញ្ហានៃទម្រង់លេងរបស់ Maguire  កើតមានឡើងដោយសារតែរូបគេជាកីឡាករល្បឿនយឺត។ ដូចនេះ លោក ten Hag កំពុងតែសម្រេចចិត្តស្វែងរកដៃគូប្រកួតថ្មីសម្រាប់ខ្សែការពារកណ្តាលជម្រើសដំបូង ដើម្បីជួយសម្រួលដល់កីឡាករ Raphael Varane និង Lisandro Martinez ។

ក្រៅពីខ្សែការពារសញ្ជាតិអង់គ្លេស អ្នកចាត់ការទូទៅរបស់ Manchester United អាចនិងបណ្តោយឲ្យខ្សែបម្រើសញ្ជាតិប្រេស៊ីល Fred ចាកចេញពីក្លិបនៅពេលដែលកុងត្រារបស់គេផុតកំណត់នៅចុងរដូវកាល​​ 2022-2023៕

ប្រភព : The Guardian