Victor Osihmen ចុះកុងត្រាថ្មី ផ្តាច់ចោលមន្ទិលសង្ស័យនៃការចាកចេញរបស់ខ្លួនពី Napoli

ទីបំផុតខ្សែប្រយុទ្ធមុតស្រួច Victor Osimhen គ្រោងនឹងចុះកុងត្រាថ្មីជាមួយក្លឹប Napoli ដើម្បីច្រានចោលនូវការចាប់អារម្មណ៍ពីក្លឹបកំពូលៗនៅអឺរ៉ុបទាំងឡាយ។ យោងតាមលោក Gianluca Di Marzio កីឡាករ Osimhen នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 3 ឆ្នាំដែលរួមបញ្ចូលលក្ខខណ្ឌនៃតម្លៃផ្តាច់កុងត្រាតម្លៃ 150 លានអឺរ៉ូ ថែមទៀតផង។ ការពិភាក្សាបន្តបន្ទាប់គ្នាលើកិច្ចសន្យាថ្មីត្រូវបានធ្វើឡើង ស្របពេលដែលក្លឹបធំៗជាច្រើនចាប់អារម្មណ៍លើកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ Serie A ឆ្នាំ 2022-23។ បន្ទាប់ពីការជួយឲ្យ Napoli ឱ្យឈ្នះពានកាលពីរដូវកាលមុនជាមួយនឹងគ្រាប់បាល់ 26 គ្រាប់ Osimhen ត្រូវបានគោរពបូជាដូចជាព្រះនៅក្នុងទីក្រុង Naples ។ ក្លឹបមានឆន្ទៈធ្វើឱ្យគាត់រកប្រាក់ចំណូលបានខ្ពស់បំផុត ...

[ Continue reading ]

Carlo Ancelotti ទទួលស្គាល់ថាខ្លួនភ្ញាក់ផ្អើលជាខ្លាំងជាមួយកីឡាករចំណូលថ្មីរូបនេះ

អ្នកចាត់ការទូទៅរបស់ក្រុមអធិរាជស Real Madrid លោក Carlo Ancelotti បានចេញមកទទួលស្គាល់ថាគាត់ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ចំពោះការបង្ហាញខ្លួនរបស់កីឡាករចំណូលថ្មី Jude Bellingham នៅលីកកំពូលអេស្ប៉ាញ La Liga។ ក្នុង​ការ​បង្ហាញ​ខ្លួន​ដ៏​អស្ចារ្យ​សម្រាប់ Real Madrid កីឡាករដែលក្លឹបបាននាំចូលនៅរដូវ​ក្តៅ Jude Bellingham បាន​បង្ហាញ​ពី​ជំនាញ​ដ៏​ពិសេស​របស់​គាត់ ហើយថែមទាំងបាន​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីបាល់​ជ្រុង​ទល់​នឹង Athletic Club ថែមទៀតផង។ ថ្លែងឲ្យដឹងក្រោយចប់ការប្រកួត លោក Ancelotti បាននិយាយថា “គេពិតជាឆ្លាតវៃណាស់។ គេអាចសម្របខ្លួនចូលទម្រង់លេងរបស់ក្រុមបានយ៉ាងលឿន ដោយមើលទៅគឺដូចជាគេនៅជាមួយយើងយូរណាស់ហើយអញ្ចឹង”៕

[ Continue reading ]

Tom Brady ទម្លាយថា គម្រោងរបស់ខ្លួនជាមួយ Kane បានរលំរលាយដោយសារ Kane ផ្លាស់ទៅ Bayern Munich

វីរបុរសបាល់ទាត់អាមេរិក NFL លោក Tom Brady បានបង្ហើបថា ការផ្ទេររបស់ Harry Kane ទៅកាន់ក្លឹប Bayern Munich បានបំផ្លាញផែនការរបស់គាត់ក្នុងការជួបជាមួយប្រធានក្រុមជម្រើសជាតិអង់គ្លេសនៅប៉ុន្មានថ្ងៃខាងមុខនេះ។ Brady បាននិយាយទៅកាន់ Sky Sports News ថា “Harry គឺជាមិត្តរបស់ខ្ញុំមួយរយៈមកហើយ។​ ពួកយើងគួរតែជួបគ្នានៅព្រឹកថ្ងៃច័ន្ទ ហើយបន្ទាប់មកផែនការបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ប៉ុន្តែខ្ញុំរំភើបខ្លាំងណាស់សម្រាប់គាត់។ គាត់គឺជាផ្នែកនៃក្លឹបដ៏អស្ចារ្យមួយនៅ Tottenham ហើយគាត់នឹងផ្លាស់ទៅក្លឹបដ៏អស្ចារ្យមួយផ្សេងទៀត។ ហើយខ្ញុំគិតថាគាត់ចង់ប្រកួតប្រជែងនៅ Champions League ហើយ​គាត់​នឹង​មាន​ឱកាស​ធ្វើ​វា​ទាល់តែបានសម្រេច”។ Kane និង Brady ...

[ Continue reading ]

Xavi ទប់អារម្មណ៍លែងជាប់ ពេលឃើញការសម្រេចចិត្តរបស់អាជ្ញាកណ្តាលនៅ La Liga

ក្នុងគោលបំណងធ្វើការឌឺដងទៅកាន់ប្រធាន La Liga លោក Javier Tebas គ្រូបង្វឹករបស់ក្រុមអ្នកមានបុណ្យ FC Barcelona បានអះអាងថាសភាពរបស់លីកកំពូលអេស្ប៉ាញនៅពេលនេះគឺមិនមានអ្វីដែលល្អហើយគួរឲ្យចាប់អារម្មណ៍ទាល់តែសោះ។ ការ​ផ្ទុះ​កំហឹងនេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកួត​របស់ Barcelona ជាមួយ Getafe ក្នុង​ការ​ប្រកួត​បើក​ឆាក​រដូវកាល 2023-2024 ដោយកាតក្រហមចំនួនបីត្រូវបានចាយដោយអាជ្ញាកណ្តាលអំឡុងពេលប្រកួត ដែលធ្វើឲ្យ Xavi ខឹងសម្បាយ៉ាងខ្លាំង។ លោកអាជ្ញាកណ្តាល Cesar Soto Grado បានធ្វើការសម្រេចចិត្តមិនល្អទាល់តែសោះ ដែលបានធ្វើឲ្យអ្នកគាំទ្រ នឹងកីឡាករ មានការអាក់អន់ស្រពន់ចិត្តជាខ្លាំង។ Xavi បាននិយាយនៅក្នុងសន្និសីទក្រោយការប្រកួតថា “ប្រសិនបើការប្រកួតនេះគឺជាអ្វីដែល La Liga តែងប្រកាន់ខ្ជាប់ ...

[ Continue reading ]

Man Utd សម្លឹងឃើញខ្សែការពារមួយរូបនេះ ជាអ្នកជំនួសតំណែងរបស់ Maguire

Man Utd ត្រូវបានគេរាយការណ៍ថាបានទាក់ទងទៅ Bayern Munich ជុំវិញការចុះហត្ថលេខាលើខ្សែការពារ Benjamin Pavard ដើម្បីដើរតួជាអ្នកជំនួស Harry Maguire ។ Man United បានទទួលយកការដេញថ្លៃរបស់ West Ham ចំនួន 30 លានផោនសម្រាប់ Maguire កាលពីដើមសប្តាហ៍នេះ ប៉ុន្តែការផ្ទេរនេះមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ ជាមួយនឹងកិច្ចព្រមព្រៀងចុងក្រោយនេះ បិសាចក្រហមត្រូវបានគេរាយការណ៍ថាបានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅខ្សែការពារ Pavard របស់ Bayern ដោយ Fabrizio Romano អះអាងថាក្រុមនៅ Premier League ...

[ Continue reading ]

ចាញ់ធ្ងន់ធ្ងរពេក Thomas Tuchel បន្ទោសកីឡាករចំៗមិនលាក់ទុកសូម្បីបន្តិច

ក្រោយចាញ់ក្រុម RB Leipzig ក្នុងលទ្ធផល 3-0 ក្នុងការប្រកួតពាន DFL-Super Cup អ្នកចាត់ការទូទៅក្រុម Bayern Munich លោក Thomas Tuchel បានទទួលស្គាល់ថាខ្លួនពិតជាខឹងសម្បាជាមួយកីឡាកររបស់ខ្លួន ដោយបានបង្កជាកំហុសច្រើនរាប់មិនអស់។ Bayern បានភ្លាត់ចាញ់ក្រុម RB Leipzig ក្នុងលទ្ធផល 3-0 ដោយសារការស៊ុតបាន Hat-trick ពីកីឡាករ Dani Olmo។ ស្របពេលដែលរដូវកាលថ្មីរបស់លីកកំពូលអាឡឺម៉ង់ Bundesliga ត្រូវចាប់ផ្តើមនៅថ្ងៃសុក្រសម្រាប់ម្ចាស់ពាន 11 សម័យជាប់គ្នា ដោយការធ្វើដំណើរទៅកាន់ទឹកដីក្រុម Werder ...

[ Continue reading ]

ថ្ងៃបើកឆាករដូវកាលថ្មី បែរជាក្លាយជាភាពអាប់អួររបស់កីឡាករ 3 រូបនេះទៅវិញ

ថ្ងៃបើកឆាកការប្រកួតសម្រាប់សប្តាហ៍ដំបូងនៅលីកកំពូលអង់គ្លេស Premier League ជាថ្ងៃដែលអ្នកគាំទ្រទន្ទឹងរង់ចាំជាយូរលង់ ដោយបានបង្កើតជាភាពរំជើបរំជួលសម្រាប់ការទស្សនាការប្រកួតរបស់ក្រុមដែលខ្លួនចូលចិត្ត តែកីឡាករចំនួន 3 រូបគិតត្រឹមពេលនេះ ហាក់ចាប់ផ្តើមរដូវកាលថ្មីជាមួយរឿងមិនល្អនោះឡើយ។ នៅក្នុងការប្រកួតដំបូងបង្អស់សម្រាប់រដូវកាល 2023-2024 រវាងក្រុម Manchester City នឹងក្រុមទើបឡើងមកពីលីកទីពីរ Burnley អ្នកគាំទ្រក្រុមម្ចាស់ពាន Premier League ហាក់មិនមានភាពសប្បាយចិត្តទោះបានយកឈ្នះ 3-0 ក៏ដោយព្រោះខ្សែបម្រើប្រយុទ្ធស្នូលក្នុងក្រុម កីឡាករ Kevin De Bruyne បានរងរបួសហើយបង្ខំចិត្តចេញពីការប្រកួតក្នុងនាទីទី 24។ ក្រោយចប់ការប្រកួត គ្រូបង្វឹកលោក Pep Guardiola បានបញ្ជាក់ថា កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះនឹងត្រូវអវត្តមានយ៉ាងតិច ...

[ Continue reading ]

Vincent Kompany បង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនពេលអ្នកគាំទ្របញ្ចេញកាយវិការមិនល្អពេលកីឡាករលុតជង្គង់

អ្នកចាត់ការទូទៅរបស់ក្រុម Burnley លោក Vincent Kompany បានចេញមុខរិះគន់ក្រុមអ្នកគាំទ្រដែលបានស្រែកដាក់កីឡាករចំពោះការលុតជង្គង់មុនពេលការប្រកួតទល់នឹងក្រុម Manchester City ។ Burnley ដែលទើបនឹងឡើងមកលីកកំពូលថ្ៗមីបានចាញ់ក្នុងលទ្ធផល 3-0 ក្រោមស្នាដៃម្ចាស់ជើងឯក Premier League នៅកីឡដ្ឋាន Turf Moor ដោយស្នាដៃកីឡាករ Erling Haaland និង Rodri ។ មុនពេលការប្រកួត ក្រុមទាំងពីរបានលុតជង្គង់ដើម្បីជាសញ្ញាប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅក្នុងកីឡាបាល់ទាត់ នៅពេលដែលផ្នែកនៃហ្វូងមនុស្សមួយចំនួនចាប់ផ្តើមស្រែកបង្ហាញការមិនពេញចិត្ត។ គាត់បានប្រាប់ Sky Sports ថា “និយាយឱ្យត្រង់ទៅ នេះមិនមែនជាអ្វីដែលថ្មីនោះទេ។ វាមិនមែនជារឿងដែលបានកើតឡើងជាលើកដំបូងនោះទេ ...

[ Continue reading ]

ខ្សែប្រយុទ្ធក្រុម Monaco ត្រូវបានកាត់ទោសជុំវិញរឿងរំលោភផ្លូវភេទ

ខ្សែប្រយុទ្ធរបស់ក្រុម AS Monaco នឹងក្រុមជម្រើសជាតិបារាំង កីឡាករ Wissam Ben Yedder ត្រូវបានកាត់ទោសពីបទការរំផោភ ប៉ុនប៉ងរំលោភ នឹងអំពោះហិង្សាផ្លូវភេទ។ បើយោងទៅតាមសារព៧ត៌មាន RMC Sport នឹង Nice-Matin បានទម្លាយថា Ben Yedder នឹងប្អូនប្រុសរបស់គេត្រូវបានចោទប្រកាន់ដោយនារីវ័យក្មេងពីរនាក់ ជុំវិញរឿងរ៉ាវដែលបានកើតឡើងកាលពីខែកក្កដាកន្លងទៅនីតំបន់ ​Beusoleil ក្បែរទីក្រុង Monaco។ កាលពីរសៀលថ្ងៃសុក្រកន្លងទៅនេះ Ben Yedder បានបង្ហាញខ្លួននៅក្នុងការស្តាប់ការចោទប្រកាន់ ស្របពេលដែលការបើកការស៊ើបអង្កេតផ្លូវការមួយត្រូវបានធ្វើឡើងនៅទីក្រុង Nice។ ប្រាក់ធានារបស់ Ben Yedder ត្រូវបានកំណត់នៅតម្លៃ ...

[ Continue reading ]

Pep Guardiola សម្រេចទម្លាយមូលហេតុដែលខ្លួនដក Haaland ចេញនៅពាក់កណ្តាលការប្រកួត

នៅក្នុងការប្រកួតបើកឆាករបស់មេឃខៀវ Manchester City ទល់នឹងក្រុម Burnley កីឡាករ Erling Haaland រកបានពីរគ្រាប់ក្នុងតង់ទីមួយ ប៉ុន្តែការសម្រេចចិត្តរបស់លោក Pep Guardiola ក្នុងការផ្លាស់ប្តូរ Haaland ចេញជារឿងដែលបានធ្វើឲ្យអ្នកគាំទ្រមានភាពស្រឡាំងកាំងជាខ្លាំង។ នៅពេលដែលកីឡាករកំពុងតែដើរចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ក្នុងកីឡដ្ឋាន Turf Moor ខ្សែប្រយុទ្ធសញ្ជាតិន័រវេត្រូវបានស្កាត់ដោយ Pep ហើយរូបភាពទាំងនោះត្រូវបានថតដោយកាមេរ៉ារបស់ទូរទស្សន៍ Sky Sports ។ អ្នក​ទាំង​ពីរ​ហាក់ដូចជាបានឈ្លោះគ្នាបន្តិចបន្តួច ប៉ុន្តែនៅពេលដែលឃើញកាមេរ៉ាភ្លាម Pep បានយកដៃរបស់ខ្លួនបែរការមេរ៉ាចេញដើម្បីកុំឲ្យថតនូវទិដ្ឋភាពមួយនេះ។ ក្រោយចប់ការប្រកួត Pep Guardiola បានបកស្រាយនូវរឿងរ៉ាវទាំងស្រុងថា​ “រូបគេចង់បានបាល់គ្រប់ពេល ហើយនៅពេលចុងម៉ោង ...

[ Continue reading ]