Xavi ទប់អារម្មណ៍លែងជាប់ ពេលឃើញការសម្រេចចិត្តរបស់អាជ្ញាកណ្តាលនៅ La Liga

ក្នុងគោលបំណងធ្វើការឌឺដងទៅកាន់ប្រធាន La Liga លោក Javier Tebas គ្រូបង្វឹករបស់ក្រុមអ្នកមានបុណ្យ FC Barcelona បានអះអាងថាសភាពរបស់លីកកំពូលអេស្ប៉ាញនៅពេលនេះគឺមិនមានអ្វីដែលល្អហើយគួរឲ្យចាប់អារម្មណ៍ទាល់តែសោះ។

ការ​ផ្ទុះ​កំហឹងនេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកួត​របស់ Barcelona ជាមួយ Getafe ក្នុង​ការ​ប្រកួត​បើក​ឆាក​រដូវកាល 2023-2024 ដោយកាតក្រហមចំនួនបីត្រូវបានចាយដោយអាជ្ញាកណ្តាលអំឡុងពេលប្រកួត ដែលធ្វើឲ្យ Xavi ខឹងសម្បាយ៉ាងខ្លាំង។ លោកអាជ្ញាកណ្តាល Cesar Soto Grado បានធ្វើការសម្រេចចិត្តមិនល្អទាល់តែសោះ ដែលបានធ្វើឲ្យអ្នកគាំទ្រ នឹងកីឡាករ មានការអាក់អន់ស្រពន់ចិត្តជាខ្លាំង។

Xavi បាននិយាយនៅក្នុងសន្និសីទក្រោយការប្រកួតថា “ប្រសិនបើការប្រកួតនេះគឺជាអ្វីដែល La Liga តែងប្រកាន់ខ្ជាប់ នោះវាជាការអាម៉ាស់ទាំងស្រុង។ ពេលនេះខ្ញុំយល់ពីមូលហេតុដែលមនុស្សជាច្រើនមិនមើលការប្រកួតបាល់ទាត់របស់យើង។ ពួកគេបានប្រាប់យើងថាពួកគេនឹងប្រើ VAR តិចជាងមុន ហើយខ្ញុំមិនដឹងថាតើ VAR នៅទីនោះដើម្បីជួយឬអត់នោះទេ។ ខ្ញុំ​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ដោយ​សារ​ប្រាប់​អាជ្ញាកណ្ដាល​ថា​ពួកគេ​អនុញ្ញាត​ឱ្យ Getafe គេច​ចេញ​ពី​កំហុស​ជា​ច្រើន តែបែរជាមិនបានធ្វើរឿងដូចគ្នាសម្រាប់ក្រុមផ្សេងទៅវិញ”