កីឡាករវ័យក្មេងរបស់លីកកំពូលអង់គ្លេស Premier League ចំនួនពីររូបត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្រៅកីឡដ្ឋានបាល់ទាត់មួយជុំវិញការចោទប្រកាន់នៃការចាប់រំលោភសេពសន្ថវះ។ បើយោងទៅតាមសារព័ត៌មាន The Sun សមត្ថកិច្ចត្រូវបានដាក់ការងារអោយទៅកាន់កីឡដ្ឋានមួយកាលពីចុងសប្តាហ៍មុន ហើយកីឡាករវ័យ 19 ឆ្នាំមួយរូបត្រូវបានឃាត់ខ្លួនសាកសួរភ្លាមៗជុំវិញការប្រើប្រាស់អំពើហិង្សាក៏ដូចជាការផ្សំគំនិតក្នុងការចាប់រំលោភ។ របាយការណ៍ដដែលក៏បានបន្ថែមទៀតថា មិត្តរួមក្រុមរបស់គេដែលមានវ័យដូចគ្នា ត្រូវបានឃាត់ខ្លួននៅថ្ងៃបន្ទាប់ក្រោមការចោទប្រកាន់ដូចគ្នា។ អ្នកនាំពាក្យរបស់ប៉ូលីសបាននិយាយថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសពីរនាក់ក្រោយមានករណីប្តឹងជុំវិញការរំលោភសេពសន្ថវះ។ បុរសវ័យ 19 ឆ្នាំទាំងពីររូបត្រូវបានយកមកសាកសួរ ហើយក៏បានដោះលែងអោយនៅក្រៅឃុំជាបណ្តោះអាសន្ន ខណះកងកម្លាំងជំនាញកំពុងធ្វើការស៊ើបអង្កេតបន្ថែមដើម្បីស្វែងរកភស្តុតាងប្រឆាំងទៅនឹងការដាក់បណ្តឹងរបស់ជនរងគ្រោះ៕
[ Continue reading ]Category: ពត៌មានកីឡា
មិនចេះចប់មែន! អតីតគ្រូ Real Madrid មួយនេះផ្តល់ចម្លើយថ្មីៗជុំវិញការពិភាក្សារវាង Ronaldo នឹង Messi
លោក Fabio Capello បានចេញមកធ្វើការបំភ្លឺជុំវិញការពិភាក្សាស្វែងរកកំពូលកីឡាករបាល់ទាត់ក្នុងប្រវត្តិសាស្ត្ររវាង Lionel Messi នឹង Cristiano Ronaldo ដោយបានលើកនូវចំណុចពិសេសតែសាមញ្ញមួយដែលធ្វើអោយអ្នកទាំងពីរមានភាពខុសគ្នាជាខ្លាំង។ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្កាល់ គឺជាកីឡាករតែមួយគត់ដែលអាចមកក្បែរកម្រិតរបស់ Lionel Messi នៅក្នុងអាជីពដ៏ត្រចះត្រចង់របស់ពួកគេទាំងពីរ។ ក្នុងចំណោម Ronaldo នឹង Messi ពួកគេបានឈ្នះពាន Ballon d’Or រហូតដល់ទៅ 13 លើកផ្សេងៗគ្នា រួមទាំងពានរាប់មិនអស់ផ្សេងៗទៀតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ មិនថាជាពានផ្ទាល់ខ្លួន ពានសម្រាប់ក្លឹប រឺក្រុមជម្រើសជាតិនោះឡើយ។ ចំណុចពិសេសមួយទៀតនោះគឺ ចំនួននៃគ្រាប់បាល់ដែល Ronaldo នឹង Messi ...
[ Continue reading ]វីវរហើយលើកនេះ! ក្លឹបនៅ Premier League មួយគ្រោងដាក់ពាក្យបណ្តឹងជុំវិញពាក្យសម្តីរបស់លោក Gary Neville
Nottingham Forest អាចចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងស្ថានីយទូរទស្សន៍ Sky Sports បន្ទាប់ពី Gary Neville បានប្រដូចការឆ្លើយតបរបស់ក្លឹបទៅនឹងការពិន័យដ៏ចម្រូងចម្រាសទៅនឹងក្រុមម៉ាហ្វៀ។ បន្ទាប់ពី Neville បាននិយាយជាសាធារណៈនូវសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសរបស់ Forest ដោយចោទសួរអំពីភាពត្រឹមត្រូវស្អាតស្អំរបស់មន្ត្រី VAR លោក Stuart Attwell ឥឡូវនេះក្លឹបកំពុងថ្លឹងថ្លែងលើការឆ្លើយតបរបស់ពួកគេ។ យោងតាមកាសែត Daily Mail នោះអាចជាទម្រង់នៃសកម្មភាពផ្លូវច្បាប់ ដោយនាយកដ្ឋានផ្លូវច្បាប់របស់ Nottingham Forest បាននិយាយថាកំពុងរៀបចំលិខិតមួយទៅកាន់ Sky ទាក់ទងនឹងអ្វីដែល Neville បាននិយាយ។ គួររំលឹកផងដែរថា ក្រោយចប់ការប្រកួត អ្នកតំណាងមកពីក្លឹប ...
[ Continue reading ]មិនមែន Zidane ហើយក៏មិនមែន Amorim តែអ្នកគាំទ្រចង់បានគ្រូបង្វឹកមួយរូបនេះដើម្បីជំនួសតំណែងរបស់ Klopp
ការស្ទង់មតិមួយបានបង្ហាញថាអ្នកគាំទ្រ Liverpool មិនចង់បាន Zinedine Zidane រឺលោក Ruben Amorim នោះឡើយតែប្រាថ្នាចង់ឃើញវីរកីឡាកររបស់ Liverpool មួយរូបដើម្បីមកជំនួសតំណែងដែលបន្សល់ទុកដោយលោក Jurgen Klopp ក្រោយចប់រដូវកាល 2023-2024។ ក្រុមហង្សក្រហមបានស្វែងរកអ្នកចាត់ការថ្មីចាប់តាំងពីលោក Klopp បាននិយាយជាសាធារណៈថាគាត់នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលបច្ចុប្បន្ន។ ពួកគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងគ្រូបង្វឹកជាច្រើននាក់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយលោក Amorim របស់ក្លឹប Sporting CP ត្រូវបានចាត់ទុកថាជាអ្នកដែលមានលទ្ធភាពខ្ពស់បំផុតក្នុងការមកដឹកនាំក្លឹបកំពូលនៅអង់គ្លេសជំនួសអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់។ ទោះជាយ៉ាងណាក៏ដោយអ្នកគាំទ្រហង្សក្រហមបានជ្រើសរើសបេក្ខភាពដែលពួកគេចូលចិត្តដែលអាចចូលរួមជាមួយក្លឹបនៅមុនរដូវកាល 2024-2025 ហើយវាមិនចម្លែកអ្វីនោះឡើយដែលអ្នកគាំទ្រ Liverpool ចង់ឃើញលោក Steven Gerrard ត្រឡប់មកកាន់កីឡដ្ឋាន Anfield ...
[ Continue reading ]ឌីដងគេពេក ពេលនេះ Antony រងការរិះគន់យ៉ាងចាស់ពីអតីតកីឡាករអាជីពមួយរូប
Antony ត្រូវបានគេរិះគន់ចំពោះការបញ្ចេញកាយវិការឌឺដងលើកីឡាកររបស់ក្រុម Coventry City ក្រោយការស៊ុតបាល់ប៉េណាល់ទីរបស់ Manchester United ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រពាន FA Cup នៅ Wembley។ ក្រុមរបស់លោក Erik ten Hag បានធានានូវកៅអីមួយ ដោយការស៊ុតបាល់ប៉េណាល់ទី បើទោះបីជាបាននាំមុខ 3 គ្រាប់ទល់នឹងក្រុមមកពីលីកទីពីរអង់គ្លេសមុននៅម៉ោងធម្មតាក៏ដោយ។ ខណះការប្រកួតបានឈានមកដល់លទ្ធផល 3-3 បន្ទាប់ពីម៉ោងបន្ថែម បិសាចក្រហមបានឈ្នះការស៊ុតបាល់បញ្ចូលទីក្នុងលទ្ធផល 4-2 ខណៈដែល Rasmus Hojlund ជាយកស៊ុត។ ក្រោយចប់ការប្រកួត កីឡាករបម្រុង Antony ត្រូវបានគេមើលឃើញថាយកដៃខ្ទប់ត្រចៀកហើយរត់ឌឺកីឡាកររបស់ក្រុម ...
[ Continue reading ]អ្នកគាំទ្រខកចិត្តខ្លាំងពេក ស្នើអោយលោក David Moyes ធ្វើរឿងមួយនេះទាំងដែលការប្រកួតកំពុងលេង
អ្នកគាំទ្រក្លឹប West Ham បានបញ្ចេញការខកចិត្តរបស់ពួកគេយ៉ាងខ្លាំងចំពោះអ្នកចាត់ការលោក David Moyes បន្ទាប់ពីក្លឹបបានរបូតគ្រាប់បាល់ចំនួន 4 គ្រាប់ទល់នឹង Crystal Palace ក្នុងរយៈពេល 31 នាទីនៃការប្រកួតវគ្គទីមួយ។ ក្រុមញញួរយក្សបានធ្លាក់ចេញពីក្របខណ្ឌ Europa League ក្រោមថ្វីជើងក្រុមខ្លាំងមកពីអាឡឺម៉ង់ Bayer Leverkusen ក្នុងលទ្ធផល 3-1 កាលពីពាក់កណ្តាលសប្តាហ៍ ដោយឡែកកាលពីថ្ងៃអាទិត្យកន្លងទៅពួកគេបានរបូតគ្រាប់បាល់ចំនួន 4 គ្រាប់ទល់នឹងក្រុម Crystal Palace ក្នុងរយៈពេល 31 នាទីដំបូងនៃការប្រកួតក្របខ័ណ្ឌ Premier League ដែលបានធ្វើឱ្យអ្នកគាំទ្រមានការខឹងសម្បារជាខ្លាំង ...
[ Continue reading ]រវាង Man United នឹង Bayern តើក្លឹបមួយណាជាគោលដៅបន្ទាប់របស់ Zidane?
បើយោងតាមរបាយការណ៍ថ្មីបំផុតមួយ លោក Zinedine Zidane ទំនងជាបានរើសគោលដៅបន្ទាប់រួចទៅហើយ ក្នុងចំណោមក្លឹបធំៗពីរដូចជា Manchester United នឹង Bayern Munich។ សារព័ត៌មានធំរបស់ប្រទេសបារាំងមួយបានទម្លាយ កិច្ចព្រមព្រៀងដ៏មានសក្តានុពលណាមួយក្នុងការនាំ Zidane ទៅកាន់ប្រទេសអាឡឺម៉ង់កំពុងប្រឈមមុខនឹងឧបសគ្គយ៉ាងសំខាន់ជាច្រើន បើទោះបីជាអតីតគ្រូបង្វឹកក្រុម Real Madrid រូបនេះត្រូវបានទាក់ទងសម្រាប់មុខតំណែងដែលទំនេរក្នុងពេលឆាប់ៗនេះនៅឯកីឡដ្ឋាន Allianz Arena ក៏ដោយ។ Bayern ត្រូវបានគេនិយាយថានឹងព្យាយាមគ្រប់យ៉ាងដើម្បីបញ្ចុះបញ្ចូល Zidane មកលីកកំពូលអាឡឺម៉ង់ តែក្នុងចិត្តរបស់អតីតខ្សែបម្រើក្រុមជម្រើសជាតិបារាំងហាក់មានតែបិសាចក្រហមតែមួយប៉ុណ្ណោះ។ ទោះធ្លាប់ដឹកនាំតែ Real Madrid ក៏ពិតមែន ប៉ុន្តែពិភពបាល់ទាត់បានចាត់ទុក Zidane ថាជាគ្រូបង្វឹកដ៏ល្អមួយក្នុងចំណោមគ្រូបង្វឹកកំពូលៗនៅក្នុងពិភពលោក ...
[ Continue reading ]ក្លឹបនៅហូឡង់មួយត្រូវបានគេដក 18 ពិន្ទុ ដោយសារទំនាក់ទំនងជាមួយអតីតប្រធានក្លឹប Chelsea
ក្លឹបបាល់ទាត់ Vitesse ត្រូវបានសហព័ន្ធបាល់ទាត់ហូឡង់ដកចំនួន 18 ពិន្ទុ និងត្រូវបានកាត់ចេញពីលីកកំពូល Eredivisie បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញអំពីទំនាក់ទំនងហិរញ្ញវត្ថុជាមួយលោក Roman Abramovich។ Vitesse ត្រូវបានគេ 18 ពិន្ទុ ហើយការកាត់ចោលរបស់ពួកគេត្រូវបានបញ្ជាក់ជាផ្លូវការបន្ទាប់ពីការស៊ើបអង្កេតពីការិយាល័យផ្នែកស៊ើបអង្កេតរបស់សារព័ត៌មាន បានរកឃើញទំនាក់ទំនងហិរញ្ញវត្ថុរវាងក្លឹបហូឡង់ និងលោក Roman Abramovich ដែលជាអតីតម្ចាស់ក្លឹបតោខៀវ Chelsea។ នៅខែមីនាឆ្នាំ 2023 មានការលើកឡើងជាច្រើនថាលោក Abramovich បានផ្តល់ប្រាក់ទៅកាន់ Vitesse ជាសម្ងាត់អស់រយៈពេលជាច្រើនឆ្នាំហើយថែមទាំងបានអោយក្លឹបមួយនេះខ្ចីប្រាក់រហូតដល់ទៅ 117 លានអឺរ៉ូថែមទៀតផង។ Vitesse ស្ថិតនៅបាតតារាងនៃ Eredivisie រួចទៅហើយ ...
[ Continue reading ]ហេតុអ្វី Emiliano Martinez មិនត្រូវបានបណ្តេញចេញពីការប្រកួតទាំងដែលខ្លួនទទួលកាតលឿងដល់ទៅពីរដង
អ្នកគាំទ្របាល់ទាត់មួយចំនួនបានបង្កើតជាការចោទសួរយ៉ាងខ្លាំងទៅដល់អាជ្ញាកណ្តាល នៅពេលដែលអ្នកចាំទីរបស់ក្រុម Aston Villa ពោលគឺ Emiliano Martinez ទទួលបានកាតលឿងទីពីរទល់នឹង Lille អំឡុងពេលស៊ុតបាល់កាត់សេចក្តី 11 ម៉ែត្រប៉ុន្តែមិនត្រូវបានបណ្តេញចេញទៅវិញ។ Martinez បានធ្វើឱ្យប្រជាជនបារាំងមានការខូចចិត្តម្តងទៀត ខណៈដែលគាត់បានធ្វើការសង្គ្រោះចំនួនពីរ អំឡុងពេលការស៊ុតបាល់ប៉េណាល់ទីរបស់ Aston Villa ទល់នឹង Lille ។ កីឡាករអាហ្សង់ទីនបានសង្គ្រោះបាល់ប៉េណាល់ទីដំបូងរបស់ Lille ដែលស៊ុតចេញពី Nabil Bentaleb ហើយភ្លាមៗនោះបានងាកទៅរកអ្នកគាំទ្រក្នុងទម្រង់សើចចំអកឌឺដង។ បន្ទាប់មក ខណៈពេលដែលឈរនៅចំហៀងមើល Ollie Watkins រៀបចំការទាត់បាល់ គាត់បានបង្ហាញសកម្មភាពមិនសមរម្យទៅកាន់អ្នកគាំទ្រ ហើយត្រូវបានអាជ្ញាកណ្តាល ...
[ Continue reading ]អាឡឺម៉ង់ នឹង អ៊ីតាលី សប្បាយមិនស្ទើរ ពេលឃើញក្រុមនៅអង់គ្លេសធ្លាក់ពីការប្រកួតអឺរ៉ុបសឹងតែអស់
លីកកំពូលរបស់ប្រទេសអាឡឺម៉ង់ នឹង អ៊ីតាលីសប្តាហ៍នេះកំពុងរស់នៅជាមួយសេចក្តីសុខពេញទី ពេលឃើញក្រុម 4 ក្នុងចំណោមក្រុម 5 នៅលីកកំពូលអង់គ្លេស Premier League ធ្លាក់ចេញពីការប្រកួតនៅទ្វីបអឺរ៉ុប ដែលអាចធ្វើអោយមានផលប៉ះពាល់ធំសម្រាប់រដូវកាលក្រោយ។ យោងតាមសារព័ត៌មាន ESPN ក្របខ័ណ្ឌ Serie A នឹងមានយ៉ាងហោចណាស់ប្រាំកៅអីនៅក្នុងក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់មួយក្នុងចំណោមពីរបន្ថែមទៀតនៅក្នុងតារាងចំណាត់ថ្នាក់របស់ UEFA ។ នេះគឺដោយសារតែ Roma និង Atalanta បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ហើយ Fiorentina បានឈានទៅវគ្គ ...
[ Continue reading ]