ក្លឹបនៅហូឡង់មួយត្រូវបានគេដក 18 ពិន្ទុ ដោយសារទំនាក់ទំនងជាមួយអតីតប្រធានក្លឹប Chelsea

ក្លឹបបាល់ទាត់ Vitesse ត្រូវបានសហព័ន្ធបាល់ទាត់ហូឡង់ដកចំនួន 18 ពិន្ទុ និងត្រូវបានកាត់ចេញពីលីកកំពូល Eredivisie បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញអំពីទំនាក់ទំនងហិរញ្ញវត្ថុជាមួយលោក Roman Abramovich។

Vitesse ត្រូវបានគេ 18 ពិន្ទុ ហើយការកាត់ចោលរបស់ពួកគេត្រូវបានបញ្ជាក់ជាផ្លូវការបន្ទាប់ពីការស៊ើបអង្កេតពីការិយាល័យផ្នែកស៊ើបអង្កេតរបស់សារព័ត៌មាន បានរកឃើញទំនាក់ទំនងហិរញ្ញវត្ថុរវាងក្លឹបហូឡង់ និងលោក Roman Abramovich ដែលជាអតីតម្ចាស់ក្លឹបតោខៀវ Chelsea។ នៅខែមីនាឆ្នាំ 2023 មានការលើកឡើងជាច្រើនថាលោក Abramovich បានផ្តល់ប្រាក់ទៅកាន់ Vitesse ជាសម្ងាត់អស់រយៈពេលជាច្រើនឆ្នាំហើយថែមទាំងបានអោយក្លឹបមួយនេះខ្ចីប្រាក់រហូតដល់ទៅ 117 លានអឺរ៉ូថែមទៀតផង។

Vitesse ស្ថិតនៅបាតតារាងនៃ Eredivisie រួចទៅហើយ ប៉ុន្តែឥឡូវនេះត្រូវបានគេបញ្ជាក់ថាបានធ្លាក់ចេញពីក្របខ័ណ្ឌកំពូល ដោយនេះជាលើកដំបូងដែលពួកគេបានលេងអស់រយៈពេល 35 ឆ្នាំ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់របស់ប្រទេសហូឡង់ KNVB បាននិយាយថា ការកាត់ពិន្ទុកើតឡើងដោយសារតែភាពធ្ងន់ធ្ងរនៃការបំពានច្បាប់សហព័ន្ធ។ Vitesse ត្រូវបានគេរាយការណ៍ថាបានព្យាយាមរារាំង នឹងបង្ហាញទំនោរមិនចង់សហការដោយផ្តល់ព័ត៌មានមិនពិតកំឡុង​ពេល​ស៊ើបអង្កេត៕