កីឡាករវ័យក្មេងរបស់លីកកំពូលអង់គ្លេស Premier League ចំនួនពីររូបត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្រៅកីឡដ្ឋានបាល់ទាត់មួយជុំវិញការចោទប្រកាន់នៃការចាប់រំលោភសេពសន្ថវះ។

បើយោងទៅតាមសារព័ត៌មាន The Sun សមត្ថកិច្ចត្រូវបានដាក់ការងារអោយទៅកាន់កីឡដ្ឋានមួយកាលពីចុងសប្តាហ៍មុន ហើយកីឡាករវ័យ 19 ឆ្នាំមួយរូបត្រូវបានឃាត់ខ្លួនសាកសួរភ្លាមៗជុំវិញការប្រើប្រាស់អំពើហិង្សាក៏ដូចជាការផ្សំគំនិតក្នុងការចាប់រំលោភ។ របាយការណ៍ដដែលក៏បានបន្ថែមទៀតថា មិត្តរួមក្រុមរបស់គេដែលមានវ័យដូចគ្នា ត្រូវបានឃាត់ខ្លួននៅថ្ងៃបន្ទាប់ក្រោមការចោទប្រកាន់ដូចគ្នា។

អ្នកនាំពាក្យរបស់ប៉ូលីសបាននិយាយថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសពីរនាក់ក្រោយមានករណីប្តឹងជុំវិញការរំលោភសេពសន្ថវះ។ បុរសវ័យ 19 ឆ្នាំទាំងពីររូបត្រូវបានយកមកសាកសួរ ហើយក៏បានដោះលែងអោយនៅក្រៅឃុំជាបណ្តោះអាសន្ន ខណះកងកម្លាំងជំនាញកំពុងធ្វើការស៊ើបអង្កេតបន្ថែមដើម្បីស្វែងរកភស្តុតាងប្រឆាំងទៅនឹងការដាក់បណ្តឹងរបស់ជនរងគ្រោះ៕