ការសម្រេចចិត្តរបស់សមាគមបាល់ទាត់អាឡឺម៉ង់ដើម្បីបញ្ចប់ភាពជាដៃគូជាមួយក្រុមហ៊ុន adidas ហើយងាកទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Nike បានធ្វើឱ្យអ្នកគាំទ្រក្រុមជម្រើសជាតិអាឡឺម៉ង់មានការភ្ញាក់ផ្អើលជាខ្លាំង។ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់របស់អាឡឺម៉ង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងដ៏ច្រើនទស្សវត្សរបស់ខ្លួនជាមួយ adidas ត្រូវបានបញ្ចប់ ហើយឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិនឹងត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Nike ចាប់ពីឆ្នាំ 2027 រហូតដល់យ៉ាងហោចណាស់ឆ្នាំ 2034 ។ គួររំលឹកផងដែរថា Adidas គឺជាក្រុមហ៊ុនរ៉ាប់រងការផលិតឯកសណ្ឋានក្រុមជម្រើសជាតិអាឡឺម៉ង់តាំងពីឆ្នាំ 1954។ តាំងពីពេលនោះមក មានតែម្តងគត់ដែលក្រុមជម្រើសជាតិអាឡឺម៉ង់បានពាក់ឯកសណ្ឋានដែលផលិតដោយក្រុមហ៊ុនផ្សេង គឺនៅក្នុងទសវត្សរ៍ឆ្នាំ 1970 នៅពេលដែលពួកគេពាក់អាវដែលផលិតដោយ Erima ដែលនៅតែជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ adidas ។ កីឡាកររបស់ក្រុមជម្រើសជាតិអាឡឺម៉ង់នឹងបន្តពាក់អាវ adidas នៅព្រឹត្តិការណ៍ Euro 2024 ...
[ Continue reading ]Category: ពត៌មានកីឡា
Harry Maguire ថា Man Utd ក៏មានកីឡាករមួយរូបដែលលេងដូច Jude Bellingham ដែរ
ខ្សែការពារកណ្តាលរបស់បិសាចក្រហម Manchester United កីឡាករ Harry Maguire ជឿជាក់ថាយុវជនកំពុងឡើងជើង Kobbie Mainoo មានសមត្ថភាពនឹងទេពកោសល្យគ្រប់គ្រាន់ក្នុងការក្លាយខ្លួនជា Jude Bellingham ថ្មីរបស់ក្រុមជម្រើសជាតិអង់គ្លេស។ ខ្សែបម្រើដែលបានបង្ហាញខ្លួនអោយ Man United ក្នុងការប្រកួតក្របខ័ណ្ឌកំពូល Premier League បានទាក់ទាញក្រសែភ្នែកអ្នកគាំទ្រជាច្រើន ជាពិសេសទម្រង់លេងរបស់គេក្នុងការប្រកួតពាន FA Cup ទល់នឹង Liverpool ដោយបានចាប់យកចំណាប់អារម្មណ៍របស់លោក Gareth Southgate។ មិនយូរប៉ុន្មាន Mainoo ក៏ទទួលបានការកោះហៅអោយលេងក្នុងក្រុមជម្រើសជាតិអង់គ្លេសឈុតធំសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិខាងមុខ។ Maguire បានលើកឡើងថា ទោះស្ថិតក្នុងវ័យក្មេងត្រឹម ...
[ Continue reading ]វីវរធំហើយ! អ្នកចាំទីដៃទីមួយអាឡឺម៉ង់ ប្រកាសដកខ្លួនចេញពីក្រុមជម្រើសជាតិសម្រាប់ការប្រកួតមិត្តភាពខែមីនា
អ្នកចាំទីដៃស្អិត Manuel Neuer ត្រូវបង្ខំចិត្តដកខ្លួនចេញពីក្រុមជម្រើសជាតិអាឡឺម៉ង់ ដោយសាររបួសសាច់ដុំកំភ្លៅផ្នែកខាងឆ្វេង អំឡុងពេលហ្វឹកហាត់ថ្មីៗនេះ។ របួសរបស់ Neuer កើតឡើងនៅដំណាក់កាលសំខាន់សម្រាប់ទាំងក្លឹប និងក្រុមជម្រើសជាតិរបស់ខ្លួន។ ជាមួយនឹងក្រុម Bayern Munich នឹងត្រូវជួបក្រុម Arsenal ក្នុងវគ្គ 8 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅថ្ងៃទី 9 ខែមេសា ការអវត្តមានរបស់អ្នកចាំទីដែលមានបទពិសោធន៍របស់ពួកគេ បង្កបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់ក្លឹបយក្សអាឡឺម៉ង់។ មុនពេលការប្រកួត Champions League Bayern ក៏មានការប្រកួតក្នុងស្រុកជាមួយ Borussia Dortmund និង Heidenheim ...
[ Continue reading ]Erling Haaland សម្រេចបដិសេដមិនទទួលសំណើរធ្វើភាពយន្តឯកសារជាមួយ Netflix ដោយសារមូលហេតុបែបនេះ
Erling Haaland ត្រូវបានគេរាយការណ៍ថាបានច្រានចោលសំណើររបស់ក្រុមហ៊ុន Netflix សម្រាប់ការផលិតភាពយន្តឯកសារ ខណៈដែលរូបគេចង់រក្សាអោយបាននូវរឿងមួយនេះសម្រាប់អាជីពដ៏ថ្មីថ្មោងរបស់ខ្លួន។ ក្រុមហ៊ុន Netflix ដែលបានទទួលភាពភាពជោគជ័យធំមួយជាមួយរឿង “Quarterback” ដែលបានចេញផ្សាយនៅក្នុងខែកក្កដាឆ្នាំ 2023 ដោយបង្ហាញពីជីវិតរបស់កីឡាករបាល់ទាត់បែបអាមេរិក NFL បីនាក់ក្នុងរដូវកាល 2022 បានបង្ហាញពីចំណាប់អារម្មណ៍លើគំនិតស្រដៀងគ្នា ប៉ុន្តែលើកនេះងាកមកផ្តោតលើខ្សែប្រយុទ្ធបាល់ទាត់។ យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា Haaland បានបដិសេធភាពយន្តឯកសារដែលអាចចាត់ទុកថាជារឿងមិនល្អមួយ ដោយសារតែកេរ្តិ៍ឈ្មោះ នឹងភាពល្បីល្បាញរបស់ខ្សែប្រយុទ្ធសញ្ជាតិន័រវេនៅក្នុងក្របខ័ណ្ឌ Premier League។ លើសពីនេះ ខ្សែប្រយុទ្ធកំពូលផ្សេងទៀតរួមមាន Ollie Watkins របស់ Aston ...
[ Continue reading ]Dani Alves ស្នើសុំតុលាការនៅក្រៅឃុំ មុនពេលការកាត់ក្តីចុងក្រោយជុំវិញរឿងក្តីរបស់ខ្លួន
អតីតកីឡាករក្លឹប Barcelona កីឡាករ Dani Alves បានស្នើសុំតុលាការឱ្យដោះលែងពីពន្ធនាគារដើម្បីបាននៅក្រៅឃុំ ខណៈដែលគាត់រង់ចាំការកាត់ទោសចុងក្រោយនៅក្នុងសំណុំរឿងរំលោភផ្លូវភេទរបស់គាត់។ Alves ត្រូវបានកាត់ទោសឱ្យជាប់គុក 4 ឆ្នាំ 6 ខែក្នុងខែកុម្ភៈ បន្ទាប់ពីត្រូវបានរកឃើញថាមានទោសពីបទរំលោភផ្លូវភេទ។ អតីតកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះបានប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសនេះ ហើយបានស្នើសុំឱ្យនៅក្រៅឃុំក្នុងសវនាការ។ Alves បានអះអាងថាគាត់នឹងបន្តនៅក្នុងប្រទេសអេស្ប៉ាញប្រសិនបើគាត់ត្រូវបានគេដោះលែង ប៉ុន្តែព្រះរាជអាជ្ញាបានអះអាងថារូបគេអាចនឹងព្យាយាមហោះហើរចេញប្រសិនបើសម្រេចអោយនៅក្រៅពន្ធនាគារពិតមែន។ ចៅក្រមត្រូវបានគេរំពឹងថានឹងសម្រេចចិត្តក្នុងពេលឆាប់ៗដើម្បីកំណត់ថាតើ Alves អាចត្រូវបានដោះលែងឱ្យនៅក្រៅឃុំឬអត់ ខណះខ្សែការពារវ័យ 40 ឆ្នាំរូបនេះបានជាប់ពន្ធនាគាររយៈពេល 14 ខែរួចមកហើយហើយ បន្ទាប់ពីត្រូវបានចាប់ខ្លួនដំបូងកាលពីខែមករា ឆ្នាំ 2023។ ព័ត៌មានថ្មីចុងក្រោយរបស់ Dani Alves មួយនេះបានច្រានចោលទាំងស្រុងនូវពាក្យចចាមអារ៉ាមដែលលេចឡើងថារូបគេបានធ្វើអត្តឃាតនៅក្នុងពន្ធនាគារ ...
[ Continue reading ]ប្រធានផ្នែកអាជ្ញាកណ្តាលថាខ្លួនធ្វើរឿងត្រូវហើយជុំវិញករណីរបស់ Man City នឹង Liverpool
ប្រធានសមាគមអាជ្ញាកណ្តាលអង់គ្លេសលោក Howard Webb បានការពារ VAR ចំពោះការមិនធ្វើអន្តរាគមន៍ក្នុងស្ថានភាពដ៏ចម្រូងចម្រាសអំឡុងពេល Liverpool ប្រកួតជាមួយ Manchester City កាលពីពេលថ្មីៗនេះ។ លោក Webb បាននិយាយថា វាជារឿងដ៏ត្រឹមត្រូវមួយសម្រាប់ VAR ដែលមិនធ្វើអន្តរាគមន៍ក្នុងការប្រឆាំងការសម្រេចចិត្តរបស់លោក Michael Oliver ដែលមិនផ្តល់បាល់ពិន័យ 11 ម៉ែត្រសម្រាប់ការប្រជែងរបស់ Jeremy Doku ទៅលើ Alexis Mac Allister ក្នុងជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋាន Anfield នៅថ្ងៃទី 10 ខែមីនា ដោយបានទទូចថាមិនមានកំហុសគ្រប់គ្រាន់ដើម្បីផ្តល់បាល់ប៉េណាល់ទីនោះទេ ...
[ Continue reading ]ហេតុអ្វីបានជា Cristiano Ronaldo នឹងកីឡាករល្បីៗច្រើនទៀតមិនត្រូវបានជ្រើសរើសសម្រាប់ការប្រកួតមិត្តភាពរបស់ព័រទុយហ្កាល់?
Cristiano Ronaldo គ្រោងនឹងខកខានការប្រកួតមិត្តភាពរបស់ព័រទុយហ្គាល់ជាមួយក្រុមជម្រើសជាតិស៊ុយអែត ខណៈដែលលោក Roberto Martinez ធ្វើការផ្លាស់ប្តូរក្រុមរបស់គាត់ទ្រង់ទ្រាយធំ។ Martinez បានរួមបញ្ចូលឈ្មោះរបស់ម្ចាស់ពាន Ballon d’Or ប្រាំសម័យនៅក្នុងក្រុមជម្រើសបឋម 32 នាក់ដំបូងរបស់គាត់ ប៉ុន្តែឥឡូវនេះបានដកគាត់ចេញពីការប្រកួតបន្ទាប់របស់ក្រុមរបស់គាត់ជាមួយស៊ុយអែត។ Cristiano នឹងស្ថិតជាមួយកីឡាករផ្សេងៗដូចជា Diogo Dalot, Joao Cancelo, Danilo Pereira, Otavio, Ruben Neves, Vitinha និង Joao Felix ក្នុងបញ្ជីកីឡាករដែលបានដាក់អោយសម្រាកសម្រាប់ការប្រកួតមិត្តភាពដំបូងរបស់ព័រទុយហ្កាល់។ បើយោងទៅតាមសារព័ត៌មាន ESPN មូលហេតុពិតប្រាកដដែលខ្សែប្រយុទ្ធវ័យ ...
[ Continue reading ]ច្បាស់ការហើយ! Lionel Messi នឹងអវត្តមានសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីនដោយសារបញ្ហារបួស
ខ្សែប្រយុទ្ធ Lionel Messi នឹងខកខានការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនទល់នឹងអ៊ែលសាវ៉ាឌ័រ និង កូស្តារីកាដោយសាររបួសពេលលេងឱ្យក្រុម Inter Miami។ អាហ្សង់ទីនបានផ្តល់ព័ត៌មានថ្មីទៅលើរបួសរបស់ប្រធានក្រុម Lionel Messi ហើយបានបញ្ជាក់ថាគាត់នឹងខកខានការប្រកួតមិត្តភាពជាមួយអ៊ែលសាវ៉ាឌ័រ និង កូស្តារីកាក្នុងអំឡុងពេលសម្រាកអន្តរជាតិខាងមុខនេះ។ ខ្សែប្រយុទ្ធរូបនេះបានខកខានពីរប្រកួតកន្លងមកសម្រាប់ Inter Miami រួចមកហើយ ដោយជាលទ្ធផលនឹងបន្តសម្រាកព្យាបាលនៅសហរដ្ឋអាមេរិក។ គ្រូបង្វឹកក្រុម Inter Miami លោក Tata Martino បានណែនាំថា Ballon d’Or ប្រាំបីសម័យនឹងខកខានការប្រកួតមិត្តភាពខែមីនាដោយទទួលស្គាល់ថាខ្លួនគាត់ផ្ទាល់ចង់មិនប្រថុយអោយកំពូលកីឡាកររបស់គាត់ទៅលេងទាំងមិនទាន់ជាសះស្បើយ 100%។ ទោះជាយ៉ាងណាក៏ដោយ គាត់មានកាលបរិច្ឆេទត្រលប់មកវិញសម្រាប់ Messi ដោយទទូចថារូបគេអាចនឹងមានវត្តមានសម្រាប់ការប្រកួត ...
[ Continue reading ]ក្លឹបនៅ Premier League មួយទៀតហើយអាចនឹងទទួលការកាត់ពិន្ទុដូច Everton ដើមរដូវកាលនេះ
Nottingham Forest ត្រូវបានគេរាយការណ៍ថានឹងបានដឹងពីការដាក់ទណ្ឌកម្មរបស់ពួកគេសម្រាប់ការបំពានច្បាប់ហិរញ្ញវត្ថុលីកកំពូលអង់គ្លេស Premier League នៅសប្តាហ៍នេះ ដោយអាចប្រឈមនឹងការកាត់ពិន្ទុដូចដែលបានកើតឡើងចំពោះក្រុម Everton។ Everton បានជាប់ពិន័យដោយការកាត់ពិន្ទុរួចហើយនៅរដូវកាលនេះ ទោះបីជាការដាក់ទណ្ឌកម្មក្នុងការដក 10 ពិន្ទុដំបូងរបស់ពួកគេត្រូវបានកាត់បន្ថយមកត្រឹម 6 ក្រោយបណ្តឹងឧទ្ធរណ៍ក៏ដោយ។ ក្រុមរបស់លោក Sean Dyche នៅមានការចោទប្រកាន់មួយទៀត ដោយរួមជាមួយនឹងក្រុមដែលកំពុងស្ថិតក្បែរតំបន់កាត់ចោលពោលគឺ Nottingham Forest។ ក្លឹបនៅ Premier League ទាំងអស់ត្រូវបានអនុញ្ញាតឱ្យខាតបង់ទឹកប្រាក់ 105 លានផោនក្នុងរយៈពេល 3 រដូវកាល យោងទៅតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព PSR ប៉ុន្តែ ...
[ Continue reading ]លេងមែនទែនហើយ! អ្នកគាំទ្រក្រុម AT ដុតអាវ Joao Felix ចោលក្រោយការត្រឡប់មកទឹកដីចាស់ខ្លួនវិញ
អ្នកគាំទ្រក្រុម Atletico Madrid បានបង្ហាញអារម្មណ៍របស់ពួកគេចំពោះ Joao Felix យ៉ាងច្បាស់នៅពេលដែលកីឡាករបានត្រលប់ទៅកីឡដ្ឋាន Wanda Metropolitano ក្នុងនាមជាកីឡាកររបស់ក្រុមអ្នកមានបុណ្យ Barcelona។ Felix បានចាកចេញពី Atletico ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់ក្រុមយក្សកាតាឡាន់នៅរដូវក្តៅ បន្ទាប់ពីបានប្រកាសថាវាជាសុបិនរបស់គាត់ក្នុងការលេងឱ្យ Barcelona។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពនឹងពាក្យសម្តីរបស់គាត់បានធ្វើឱ្យអ្នកគាំទ្រក្រុម Atletico មួយចំនួនមានការខឹងសម្បាជាខ្លាំង រហូតដល់ថ្នាក់មានការដុតអាវរបស់ Felix ក៏ដូចជាការខាកស្តោះទៅលើផ្លាកឈ្មោះរបស់គាត់នៅឯ Wanda Metropolitano មុនពេលការប្រកួតរបស់ក្រុមខ្លាំងទាំងពីរ។ អ្វីដែលរឹតតែគួរអោយឈឺចាប់សម្រាប់អ្នកគាំទ្រ AT នោះគឺ Felix ជាអ្នកស៊ុតបើកការនាំមុខមុនអោយ Barcelona ទៀតមុនពេលដែល ...
[ Continue reading ]