ខ្សែការពារកណ្តាលរបស់បិសាចក្រហម Manchester United កីឡាករ Harry Maguire ជឿជាក់ថាយុវជនកំពុងឡើងជើង Kobbie Mainoo មានសមត្ថភាពនឹងទេពកោសល្យគ្រប់គ្រាន់ក្នុងការក្លាយខ្លួនជា Jude Bellingham ថ្មីរបស់ក្រុមជម្រើសជាតិអង់គ្លេស។

ខ្សែបម្រើដែលបានបង្ហាញខ្លួនអោយ Man United ក្នុងការប្រកួតក្របខ័ណ្ឌកំពូល Premier League បានទាក់ទាញក្រសែភ្នែកអ្នកគាំទ្រជាច្រើន ជាពិសេសទម្រង់លេងរបស់គេក្នុងការប្រកួតពាន FA Cup ទល់នឹង Liverpool ដោយបានចាប់យកចំណាប់អារម្មណ៍របស់លោក Gareth Southgate។ មិនយូរប៉ុន្មាន Mainoo ក៏ទទួលបានការកោះហៅអោយលេងក្នុងក្រុមជម្រើសជាតិអង់គ្លេសឈុតធំសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិខាងមុខ។

Maguire បានលើកឡើងថា ទោះស្ថិតក្នុងវ័យក្មេងត្រឹម 18 ឆ្នាំក៏ពិតមែន ប៉ុន្តែ Mainoo មានភាពចាស់ទុំ នឹងសមត្ថភាពល្អដូចអ្វីដែល Jude Bellingham កំពុងធ្វើជាមួយ Real Madrid នាពេលបច្ចុប្បន្ន។ លើសពីនេះ ការរីកចម្រើនយ៉ាងខ្លាំងរបស់ Kobbie Mainoo បានធ្វើអោយខ្លួននឹកឃើញដល់ការឡើងជើងរបស់ Marcus Rashford មុនពេលព្រឹត្តិការណ៍ Euro ឆ្នាំ 2016៕