ប្រធានសមាគមអាជ្ញាកណ្តាលអង់គ្លេសលោក Howard Webb បានការពារ VAR ចំពោះការមិនធ្វើអន្តរាគមន៍ក្នុងស្ថានភាពដ៏ចម្រូងចម្រាសអំឡុងពេល Liverpool ប្រកួតជាមួយ Manchester City កាលពីពេលថ្មីៗនេះ។

លោក Webb បាននិយាយថា វាជារឿងដ៏ត្រឹមត្រូវមួយសម្រាប់ VAR ដែលមិនធ្វើអន្តរាគមន៍ក្នុងការប្រឆាំងការសម្រេចចិត្តរបស់លោក Michael Oliver ដែលមិនផ្តល់បាល់ពិន័យ 11 ម៉ែត្រសម្រាប់ការប្រជែងរបស់ Jeremy Doku ទៅលើ Alexis Mac Allister ក្នុងជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋាន Anfield នៅថ្ងៃទី 10 ខែមីនា ដោយបានទទូចថាមិនមានកំហុសគ្រប់គ្រាន់ដើម្បីផ្តល់បាល់ប៉េណាល់ទីនោះទេ ទាំងដែលការពិន័យត្រូវបានផ្តល់ដោយអាជ្ញាកណ្តាលនៅលើទីលាន។

លទ្ធផលនៃការប្រកួតមួយនេះបានធ្វើអោយមានការប្រែប្រួលជាខ្លាំងនៅក្នុងលីកកំពូលអង់គ្លេស English Premier League ដោយក្រុមទាំងពីរនៅតែដាច់ដោយឡែកពីគ្នាត្រឹមតែមួយពិន្ទុប៉ុណ្ណោះ ហើយក្រុមកាំភ្លើងធំ Arsenal កំពុងឈរនៅលើកំពូលតារាងដោយស្មើពិន្ទុគ្នាជាមួយ Liverpool តែក្រុមរបស់លោក Mikel Arteta មានគ្រាប់បាល់ចំណេញច្រើនជាង៕