ហេតុអ្វីបានជា Cristiano Ronaldo នឹងកីឡាករល្បីៗច្រើនទៀតមិនត្រូវបានជ្រើសរើសសម្រាប់ការប្រកួតមិត្តភាពរបស់ព័រទុយហ្កាល់?

Cristiano Ronaldo គ្រោងនឹងខកខានការប្រកួតមិត្តភាពរបស់ព័រទុយហ្គាល់ជាមួយក្រុមជម្រើសជាតិស៊ុយអែត ខណៈដែលលោក Roberto Martinez ធ្វើការផ្លាស់ប្តូរក្រុមរបស់គាត់ទ្រង់ទ្រាយធំ។

Martinez បានរួមបញ្ចូលឈ្មោះរបស់ម្ចាស់ពាន Ballon d’Or ប្រាំសម័យនៅក្នុងក្រុមជម្រើសបឋម 32 នាក់ដំបូងរបស់គាត់ ប៉ុន្តែឥឡូវនេះបានដកគាត់ចេញពីការប្រកួតបន្ទាប់របស់ក្រុមរបស់គាត់ជាមួយស៊ុយអែត។ Cristiano នឹងស្ថិតជាមួយកីឡាករផ្សេងៗដូចជា Diogo Dalot, Joao Cancelo, Danilo Pereira, Otavio, Ruben Neves, Vitinha និង Joao Felix ក្នុងបញ្ជីកីឡាករដែលបានដាក់អោយសម្រាកសម្រាប់ការប្រកួតមិត្តភាពដំបូងរបស់ព័រទុយហ្កាល់។

បើយោងទៅតាមសារព័ត៌មាន ESPN មូលហេតុពិតប្រាកដដែលខ្សែប្រយុទ្ធវ័យ 39 ឆ្នាំរូបនេះនឹងអវត្តមានគឺដោយសារតែដើម្បីផ្តល់ពេលវេលាសមល្មមមួយសម្រាប់ Cristiano Ronaldo ក្នុងការសម្រាកជាមួយគ្រួសារបន្ទាប់ពីបានចំណាយពេលជាច្រើនដើម្បីជួយក្រុម Al-Nassr។ កំពូលខ្សែប្រយុទ្ធរបស់ព័រទុយហ្កាល់រូបនេះគ្រោងនឹងត្រឡប់មកជួយក្រុមលោក Martinez វិញស្រាប់ការប្រកួតទល់នឹងស្លូវេនីនៅថ្ងៃទី 26 ខាងមុខ៕