Pep Guardiola និយាយថាគ្រប់ក្លឹបដែលលេងនៅលីកកំពូលអង់គ្លេស Premier League នឹងចុះហត្ថលេខាលើ Declan Rice ប្រសិនបើពួកគេអាចធ្វើបាន ខណះគាត់បានបង្ហើបអោយដឹងពីការបរាជ័យរបស់ Manchester City ក្នុងការប្រជែងជាមួយកាំភ្លើងធំ Arsenal។ Man City បានធ្វើការដេញថ្លៃ 90 លានផោន សម្រាប់ខ្សែបម្រើការពាររូបនេះ ប៉ុន្តែ Arsenal ជាអ្នកដែលទទួលបានជ័យជម្នះជាមួយនឹងសំណើរតម្លៃ 105 លានផោន ទៅកាន់ក្រុមញញួរយក្ស West Ham កាលពីរដូវក្តៅមុន។ ឥឡូវនេះ លោក Guardiola បាននិយាយអំពីរបៀបដែលពួកគេមិនអាចនាំយកកីឡាករសញ្ជាតិអង់គ្លេស ដែលជាកីឡាករដ៏សំខាន់មួយរូបសម្រាប់ក្រុមកាំភ្លើងធំនៅរដូវកាលនេះ ...
[ Continue reading ]Category: ពត៌មានកីឡា
លោក Eddie Howe បញ្ជាក់ពីស្ថានភាពនៃកីឡាករដែលអាចនឹងជាប់បម្រាមលើសដើម
គ្រូបង្វឹកក្រុមសារិកាព្រៃ Newcastle United លោក Eddie Howe បានអះអាងថា Sandro Tonali បានរងទុក្ខគ្រប់គ្រាន់ហើយ ខណៈពេលដែលគាត់បានបញ្ជាក់ពីស្ថានភាពការបន្ថែមនៃការហាមឃាត់ជុំវិញករណីការភ្នាល់របស់គាត់ បន្ទាប់ពីការចោទប្រកាន់ថ្មីរបស់ FA។ Tonali កំពុងស្ថិតក្រោមការហាមឃាត់រយៈពេល 10 ខែរួចហើយសម្រាប់ការបំពានច្បាប់ភ្នាល់នៅក្នុងប្រទេសអ៊ីតាលី។ សហព័ន្ធបាល់ទាត់អង់គ្លេស រឺ FA បានចោទប្រកាន់គាត់ពីបទប្រព្រឹត្តិខុសដោយសារការចោទប្រកាន់ថាបានបំពានលើច្បាប់ភ្នាល់របស់ខ្លួន ដោយបន្ថែមទៅលើបញ្ហាដែលមានស្រាប់របស់ខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះ។ FA បានចោទប្រកាន់កីឡាករដែលបានមកពី AC Milan ក្នុងតម្លៃ 55 លានផោននាខែកក្កដា បានចូលរួមក្នុងសកម្មភាពភ្នាល់ចំនួន 50 ដងចន្លោះពីថ្ងៃទី 12 ខែសីហា ...
[ Continue reading ]Barcelona គ្រោងដាក់កីឡាករមួយនេះដើម្បីជាថ្នូរនឹងហត្ថលេខារបស់ Joao Felix ជាអចិន្ត្រៃយ៍
ក្លឹបអ្នកមានបុណ្យ Barcelona កំពុងរៀបចំផែនការក្នុងការផ្លាស់ប្តូរកីឡាករជាមួយ Atletico Madrid ដើម្បីព្យាយាមរក្សាអោយ Joao Felix នៅកីឡដ្ឋាន Camp Nou ជាលក្ខណះអចិន្ត្រៃយ៍។ ប្រធានក្លឹប Barcelona លោក Joan Laporta បានបង្ហាញជាសាធារណៈនូវបំណងក្នុងការរក្សា Felix អោយបន្តនៅលើសពីរដូវក្តៅ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពហិរញ្ញវត្ថុរបស់ Barcelona បច្ចុប្បន្នបានធ្វើអោយមានភាពលំបាកក្នុងការសម្រេចតាមការទាមទាររបស់ Atletico ដែលបានទាមទារប្រហែល 80 លានអឺរ៉ូ។ ជាលទ្ធផល ក្លឹបយក្សកាតាឡានគ្រោងនឹងរៀបចំការដោះដូរខ្សែការពារជើងចាស់ Inigo Martinez សម្រាប់កីឡាករសញ្ជាតិព័រទុយហ្កាល់។ Martinez ...
[ Continue reading ]គ្រូបង្វឹកនៅ Premier League មួយនេះជាប់ការពិន័យក្រោយប្រើប្រាស់ពាក្យមិនសមរម្យលើអាជ្ញាកណ្តាល
លោក Steven Reid អ្នកចាត់ការទូទៅរបស់ក្លឹប Nottingham Forest ត្រូវបានហាមឃាត់ និងពិន័យជាប្រាក់ ចំពោះការប្រើពាក្យសម្តីមិនសមរម្យដាក់អាជ្ញាកណ្តាល Paul Tierney បន្ទាប់ពីចាញ់ក្រុមហង្សក្រហម Liverpool។ សមាគមកីឡាបាល់ទាត់អង់គ្លេស បានពិន័យជាសាច់ប្រាក់ចំនួន 5 ពាន់ផោនលើលោក Reid ចំពោះការប្រព្រឹត្តខុសទៅលើលោក Tierney បន្ទាប់ពី Darwin Nunez បានស៊ុតគ្រាប់ជ័យជម្នះនៅកីឡដ្ឋាន City Ground កាលពីថ្ងៃទី 2 ខែមីនា។ ក្លឹប Nottingham Forest ក៏ត្រូវបានស្នើសុំឱ្យបង់ប្រាក់ចំនួន 75,000 ...
[ Continue reading ]Xavi ដាក់ពាក្យបណ្តឹងទៅកាន់អ្នកកាសែតពីររូបដោយសារតែមូលហេតុមួយនេះ
Xavi ត្រូវបានគេរាយការណ៍ថាបានដាក់ពាក្យបណ្តឹងទៅលើអ្នកកាសែតពីរនាក់ពីបទចោទថាបានចេញផ្សព្វផ្សាយព័ត៌មានមិនពិតអំពីគាត់។ យោងតាមសារព័ត៌មាន Marca គ្រូបង្វឹក Barcelona រូបនេះបានប្រគល់ការជូនដំណឹងផ្លូវច្បាប់ទៅ Manuel Jabois និង Javier Miguel ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពីគាត់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយរឿងរ៉ាវបានចាប់ផ្តើមរីកដុះដាលពីការលើកឡើងរបស់លោក Jabois នៅក្នុងកម្មវិធីវិទ្យុ El Larguero។ Xavi បានបង្ហាញពីប្រតិកម្មនឹងការរិះគន់ដែលដាក់ Barcelona ថាជាក្រុមដែលមិនមានសមត្ថភាពលេងពាន Champions League។ បន្ទាប់ពីការទទួលជ័យជម្នះដ៏គួរឱ្យកត់សម្គាល់លើក្រុម Napoli លោក Xavi បាននិយាយអំពីការរិះគន់ទាំងនេះក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ដោយបង្ហាញពីការមិនសប្បាយចិត្តរបស់គាត់ចំពោះអ្វីដែលគាត់ចាត់ទុកថាជាការលើកឡើងយ៉ាងអយុត្តិធម៌ដោយប្រព័ន្ធផ្សព្វផ្សាយ។ លោក Manuel Jabois វិញបាននិយាយយ៉ាងសាធារណះថា ...
[ Continue reading ]ឪពុករបស់ Luis Diaz ដាក់ក្លឹបមួយនេះជាគោលដៅ ដោយអះអាងថា Diaz អាចនឹងទៅលេងនៅលីកផ្សេងក្រៅពីអង់គ្លេស
ឪពុករបស់ខ្សែប្រយុទ្ធស្លាប Luis Diaz បានដាក់ក្លឹបធំមួយនៅលើគោលដៅបន្ទាប់របស់កូនប្រុសគាត់ដោយផ្តល់តម្រុយថា កីឡាកររបស់ហង្សក្រហម Liverpool មួយនេះអាចនឹងផ្លាស់ទៅលេងនៅលីកកំពូលអេស្ប៉ាញនាពេលខាងមុខ។ កីឡាករសញ្ជាតិកូឡុំប៊ីដែលមានកុងត្រាជាមួយហង្សក្រហមរហូតដល់ឆ្នាំ 2027 ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លឹបនាពេលថ្មីៗនេះ ដោយសេដ្ឋីបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើល Diaz គាត់ជាអ្នកជំនួសសក្តានុពលសម្រាប់ Kylian Mbappe ដែលគ្រោងចាកចេញទៅកាន់អធិរាជស Real Madrid។ ឥឡូវនេះ ឪពុករបស់ Luis Diaz ពោលគឺលោក Mane Diaz បានបង្ហើបថាតារាឆ្នើមក្រុម Liverpool អាចពិចារណាផ្លាស់ទៅ La Liga នាពេលអនាគត។ ...
[ Continue reading ]Harry Kane នឹងត្រឡប់ទៅ Tottenham វិញនៅខែសីហាខាងមុខនេះ
ខ្សែប្រយុទ្ធ Harry Kane គ្រោងនឹងធ្វើការត្រឡប់ទៅកាន់ទឹកដីចាស់របស់ខ្លួនវិញនៅរដូវក្តៅខាងមុខនេះ ក្រោយក្លឹប Tottenham Hotspur នឹង Bayern Munich បានប្រកាសជាផ្លូវការថាក្លឹបទាំងពីរនឹងធ្វើការប្រកួតមិត្តភាពមួយមុនបើករដូវកាល 2024-2025។ ក្លឹបទាំងពីរបានកំណត់កាលបរិច្ឆេទជាផ្លូវការនៅព្រឹកថ្ងៃពុធ ដោយក្លឹបយក្សអាឡឺម៉ង់នឹងធ្វើដំណើរទៅលេងកីឡដ្ឋាន Tottenham Hotspur Stadium នៅថ្ងៃទី 10 ខែសីហា មួយសប្តាហ៍មុនពេលរដូវកាលថ្មីរបស់លីកកំពូលអង់គ្លេស Premier League ចាប់ផ្តើមនិងពីរសប្តាហ៍មុនពេល Bundesliga ចាប់ផ្តើមឡើងវិញ។ សំបុត្រប្រាកដជាលក់យ៉ាងលឿនសម្រាប់ការត្រលប់មកវិញរបស់ Kane បន្ទាប់ពីការផ្លាស់ទៅ Bayern កាលពីរដូវក្តៅមុន ខណៈដែលគាត់ត្រៀមប្រកួតទល់នឹង Tottenham ជាលើកដំបូងក្នុងអាជីពរបស់គាត់។ ...
[ Continue reading ]គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន ជឿជាក់ថាមានតែកីឡាករពីរនាក់នេះប៉ុណ្ណោះដែលមានកៅអីស្វ័យប្រវត្តិសម្រាប់ពាន Copa America
គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni បានព្រមានកូនក្រុមរបស់គាត់ថាមានតែកីឡាករ Lionel Messi និង Angel Di Maria ប៉ុណ្ណោះដែលធានាកន្លែងនៅក្នុងក្រុមដែលត្រូវចូលរួមការប្រកួត Copa America ឆ្នាំ 2024 នេះ។ អាហ្សង់ទីនបានរីករាយនឹងជ័យជម្នះក្នុងការប្រកួតមិត្តភាពលើក្រុមជម្រើសជាតិអ៊ែលសាវ៉ាឌ័រ និង កូស្តារីកាក្នុងអំឡុងពេលសម្រាកអន្តរជាតិ ខណៈដែល Scaloni បន្តការត្រៀមខ្លួនរបស់គាត់សម្រាប់ការពារពាន Copa America រដូវក្តៅនេះ។ Scaloni បានអវត្តមាន Lionel Messi សម្រាប់ការប្រកួតពីរលើកដោយសារបញ្ហារបួស ហើយបានផ្តល់ឱកាសឱ្យកីឡាករចំណូលថ្មីរួមមាន Walter Benitez និង ...
[ Continue reading ]Dani Carvajal ថាអេស្ប៉ាញមិនមែនជាប្រទេសសំបូរអ្នករើសអើងជាតិសាសន៍ឡើយ ទាំងដែល Vinicius លើកឡើងរឿយៗ
ខ្សែការពារ Dani Carvajal របស់ក្លឹប Real Madrid បានបដិសេធជុំវិញការលើកឡើងថាអេស្ប៉ាញជាប្រទេសសំបូរអ្នករើសអើងពូជសាសន៍ បើទោះបីជាមានករណីម្តងហើយម្តងទៀតលើមិត្តរួមក្រុម Vinicius Junior ក៏ដោយ។ Vinicius ត្រូវបានអ្នកគាំទ្រក្នុងប្រទេសអេស្ប៉ាញដាក់គោលដៅក្នុងឧប្បត្តិហេតុជាច្រើន ហើយខ្សែប្រយុទ្ធប្រេស៊ីលបានប្តេជ្ញាតតាំងដោយសន្យាថានឹងបន្តការប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍ក្នុងប្រទេសអឺរ៉ុប។ ខ្សែប្រយុទ្ធស្លាបបានស្រក់ទឹកភ្នែកនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីត្រូវបានសួរអំពីបទពិសោធរបស់គាត់អំពីការរើសអើងជាតិសាសន៍ ប៉ុន្តែ Carvajal នៅតែរក្សាជំហរថាអេស្ប៉ាញមិនមែនជាប្រទេសប្រកាន់ពូជសាសន៍នោះទេ។ ខ្សែការពារវ័យចំណាស់រូបនេះបាននិយាយថា គាត់យល់ច្បាស់ពីស្ថានភាពរបស់ Vinicius ជាពិសេសមនុស្សមួយចំនួនដែលយកបាល់ទាត់ដើម្បីជាទីលានបញ្ចេញកំហឹងនឹងមតិរបស់ខ្លួន ប៉ុន្តែអេស្ប៉ាញជារួមគឺមិនមែនជាប្រទេសដែលរើសអើងពូជសាសន៍នោះឡើយ។ Carvajal ក៏បានលើកឡើងពីប្រវត្តិរបស់ខ្លួនតាំងពីក្មេង ដោយបានរីកធំធាត់ជាមួយក្មេងៗមកពីតំបន់ផ្សេងៗគ្នានៃអេស្ប៉ាញ៕
[ Continue reading ]Eden Hazard នឹងវិលត្រឡប់មកពិភពបាល់ទាត់វិញនៅចុងឆ្នាំនេះ
អតីតកីឡាករឆ្នើមរបស់ក្រុមតោខៀវ Chelsea លោក Eden Hazard នឹងត្រលប់មកលេងបាល់ទាត់វិញក្នុងរយៈពេលខ្លី ដើម្បីលេងក្នុងការប្រកួតបាល់ទាត់ពិភពលោក Kings World Cup នៅប្រទេសម៉ិកស៊ិកនាចុងឆ្នាំនេះ។ Hazard បានចូលនិវត្តន៍ពីបាល់ទាត់កាលពីឆ្នាំមុន បន្ទាប់ពីជួបបញ្ហារបួសស្ទើរតែគ្រប់ពេលវេលាជាមួយ Real Madrid។ កីឡាករវ័យ 33 ឆ្នាំរូបនេះនឹងវិលចូលមកទីលានម្តងទៀត ដូចដែលបានរាយការណ៍ពី ESPN ថាគាត់បានយល់ព្រមចូលរួមក្នុងការប្រកួតប្រជែងដែលមួយក្រុមមានកីឡាករប្រាំពីរនៅទ្វីបអាមេរិកខាងជើងនៅឆ្នាំនេះ។ អ្វីដែលកាន់តែពិសេសនោះគឺ អតីតខ្សែការពារ Manchester United និងអង់គ្លេសលោក Rio Ferdinand, Zlatan Ibrahimovic និង Neymar ក៏នឹងចូលរួមក្នុងការប្រកួតនៅប្រទេសម៉ិកស៊ិកផងដែរ។ ...
[ Continue reading ]