គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni បានព្រមានកូនក្រុមរបស់គាត់ថាមានតែកីឡាករ Lionel Messi និង Angel Di Maria ប៉ុណ្ណោះដែលធានាកន្លែងនៅក្នុងក្រុមដែលត្រូវចូលរួមការប្រកួត Copa America ឆ្នាំ 2024 នេះ។

អាហ្សង់ទីនបានរីករាយនឹងជ័យជម្នះក្នុងការប្រកួតមិត្តភាពលើក្រុមជម្រើសជាតិអ៊ែលសាវ៉ាឌ័រ និង កូស្តារីកាក្នុងអំឡុងពេលសម្រាកអន្តរជាតិ ខណៈដែល Scaloni បន្តការត្រៀមខ្លួនរបស់គាត់សម្រាប់ការពារពាន Copa America រដូវក្តៅនេះ។ Scaloni បានអវត្តមាន Lionel Messi សម្រាប់ការប្រកួតពីរលើកដោយសារបញ្ហារបួស ហើយបានផ្តល់ឱកាសឱ្យកីឡាករចំណូលថ្មីរួមមាន Walter Benitez និង Alejandro Garnacho បង្ហាញក្នុងជ័យជម្នះ 3-1 លើកូស្តារីកា។

ថ្លែងបន្ទាប់ពីការប្រកួត លោក Scaloni បានព្រមានកីឡាកររបស់លោកថាមានតែ Messi នឹង Di Maria ប៉ុណ្ណោះដែលមានកៅអីស្វ័យប្រវត្តិសម្រាប់ការប្រកួតដណ្តើមពានធំបំផុតសម្រាប់ទ្វីបអាមេរិកខាងត្បូង ខណះដែលកីឡាករផ្សេងៗត្រូវតែធ្វើអោយបានល្អជាទីបំផុតដើម្បីធានាថាខ្លួននឹងមានកៅអីមួយក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន៕