Xavi ដាក់ពាក្យបណ្តឹងទៅកាន់អ្នកកាសែតពីររូបដោយសារតែមូលហេតុមួយនេះ

Xavi ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ដាក់ពាក្យបណ្តឹងទៅលើ​អ្នក​កាសែត​ពីរ​នាក់​ពី​បទ​ចោទ​ថា​បាន​ចេញផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​គាត់។

យោងតាមសារព័ត៌មាន ​​Marca គ្រូបង្វឹក Barcelona រូបនេះបានប្រគល់ការជូនដំណឹងផ្លូវច្បាប់ទៅ Manuel Jabois និង Javier Miguel ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពីគាត់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយរឿងរ៉ាវបានចាប់ផ្តើមរីកដុះដាលពីការលើកឡើងរបស់លោក Jabois នៅក្នុងកម្មវិធីវិទ្យុ El Larguero។ Xavi បានបង្ហាញពី​ប្រតិកម្ម​នឹង​ការ​រិះគន់​ដែល​ដាក់​ Barcelona ថា​ជាក្រុមដែលមិនមានសមត្ថភាពលេងពាន Champions League។ បន្ទាប់ពីការទទួលជ័យជម្នះដ៏គួរឱ្យកត់សម្គាល់លើក្រុម Napoli លោក Xavi បាននិយាយអំពីការរិះគន់ទាំងនេះក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ដោយបង្ហាញពីការមិនសប្បាយចិត្តរបស់គាត់ចំពោះអ្វីដែលគាត់ចាត់ទុកថាជាការលើកឡើងយ៉ាងអយុត្តិធម៌ដោយប្រព័ន្ធផ្សព្វផ្សាយ។

លោក Manuel Jabois វិញបាននិយាយយ៉ាងសាធារណះថា Xavi បានទាក់ទងទៅរូបគេតាមសារផ្ទាល់ខ្លួន ហើយអះអាងថា Xavi បានប្រើប្រាស់អាកប្បកិរិយាមិនសមរម្យ។ ប្រភពពីក្លឹប Barcelona បានបញ្ជាក់ថា Xavi មិនបានទាក់ទង Jabois ដោយផ្ទាល់នោះទេ ដោយបានដាក់សំណួរទៅលើភាពសុក្រិត្យនៃការអះអាងរបស់ Jabois។ ជាលទ្ធផល Xavi បានបន្តចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង Miguel ដោយផ្តល់ឱ្យគាត់នូវពេលវេលាកំណត់ដើម្បីកែតម្រូវព័ត៌មានមិនត្រឹមត្រូវ។ ការខកខានក្នុងការអនុលោមតាមឱសានវាទនេះទំនងជានឹងនាំឱ្យមានការបន្តដោយនីតិវិធី៕