ក្លឹបអ្នកមានបុណ្យ Barcelona កំពុងរៀបចំផែនការក្នុងការផ្លាស់ប្តូរកីឡាករជាមួយ Atletico Madrid ដើម្បីព្យាយាមរក្សាអោយ Joao Felix នៅកីឡដ្ឋាន Camp Nou ជាលក្ខណះអចិន្ត្រៃយ៍។

ប្រធានក្លឹប Barcelona លោក Joan Laporta បានបង្ហាញជាសាធារណៈនូវបំណងក្នុងការរក្សា Felix អោយបន្តនៅលើសពីរដូវក្តៅ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពហិរញ្ញវត្ថុរបស់ Barcelona បច្ចុប្បន្នបានធ្វើអោយមានភាពលំបាកក្នុងការសម្រេចតាមការទាមទាររបស់ Atletico ដែលបានទាមទារប្រហែល 80 លានអឺរ៉ូ។ ជាលទ្ធផល ក្លឹបយក្សកាតាឡានគ្រោងនឹងរៀបចំការដោះដូរខ្សែការពារជើងចាស់ Inigo Martinez សម្រាប់កីឡាករសញ្ជាតិព័រទុយហ្កាល់។

Martinez បានបង្ហាញថារូបគេជាកីឡាករដ៏មានតម្លៃសម្រាប់ Barcelona ដោយផ្តល់ការគាំទ្រជាប់លាប់ដល់ក្រុមបើទោះបីជាមានបញ្ហារបួសម្តងម្កាលក៏ដោយ។ ខណៈពេលដែល Martinez រីករាយនឹងពេលវេលារបស់គាត់នៅ Barcelona រូបគេមានបញ្ហាក្នុងការស្វែងរកពេលវេលាលេងទៀងទាត់នៅរដូវកាលនេះ។ ទន្ទឹមនឹងនេះដែរ ការចាប់អារម្មណ៍របស់ Atletico Madrid លើ Martinez គឺជារឿងដែលមិនអាចចៀសរួច ជាពិសេសដោយសារលទ្ធភាពនៃការចាកចេញរបស់ខ្សែការពារ Mario Hermoso និងបញ្ហាសុខភាពជាប្រចាំរបស់ Jose Gimenez៕