Mikel Arteta មានជំនឿចិត្តថាខ្លួនកំពុងស្ថិតក្នុងតំណែងល្អមួយហើយ

អ្នកចាត់ការទូទៅរបស់ក្លិបកាំភ្លើងធំ Arsenal លោក Mikel Arteta ជឿជាក់ថាក្លិបរបស់ខ្លួនកំពុងស្ថិតក្នុងកន្លែងមួយដែលល្អ ហើយអាចមានសង្ឃឹមក្នុងការឈ្នះពានលីកកំពូលអង់គ្លេស English Premier League ស្របពេលដែលក្រុមរបស់លោកកំពុងត្រៀមខ្លួនរួចជាស្រេច។ ក្រុម Arsenal បានចាប់ផ្តើមវិស្សមកាលសម្រាប់ព្រឹត្តិការណ៍ World Cup ដោយនៅលើកំពូលតារាងជាមួយនិងគម្លាត 5ពិន្ទុពីក្រុមលេខ2 ដោយត្រូវត្រលប់មកការប្រកួតវិញទល់និងក្រុម West Ham United នៅថ្ងៃទី 26 ប៉ុន្តែលោក Arteta នៅតែមានភាពសុទិដ្ឋិនិយមចំពោះសមត្ថភាពរបស់កូនក្រុមរបស់ខ្លួន។ ថ្លែងក្រោយចប់ការប្រកួតមិត្តភាពទល់និងក្រុម Juventus អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយទាំងជំនឿចិត្តថា “ខ្ញុំគិតថាពួកយើងស្ថិតក្នុងកន្លែងមួយដែលល្អហើយ។ គ្រប់គ្នាកំពុងតែមានអារម្មណ៍រីករាយព្រោះពួកយើងឈរនៅតំណែងដែលយើងចង់បាន ពោលគឺកំពូលតារាងលីកកំពូលអង់គ្លេស។ ខ្ញុំគិតថាពួកយើងសាកសមនិងឈរតំណែងនេះ ...

[ Continue reading ]

Jude Bellingham បានត្រលប់ទៅ Birmingham ដើម្បីធ្វើរឿងមួយនេះទៅកាន់ក្លិប

Jude Bellingham បានត្រលប់មកវិញដើម្បីថ្លែងអំណរគុណដល់ក្លិបពីកុមារភាពរបស់គាត់ Birmingham City បន្ទាប់ពីការបង្ហាញខ្លួនដ៏អស្ចារ្យរបស់គាត់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។ Bellingham គឺជាកីឡាករដ៏លេចធ្លោម្នាក់របស់លោក Gareth Southgate នៅក្នុងប្រទេសកាតា ប៉ុន្តែរូបគេនៅតែឆ្លៀតឱកាសដើម្បីត្រលប់ទៅរកក្រុមពីកុមារភាពរបស់គាត់ និងបង្ហាញពីការដឹងគុណរបស់គាត់ចំពោះក្លឹបដែលជួយឲ្យគាត់មានអាជីពបាល់ទាត់រហូតដល់សព្វថ្ងៃ។ Birmingham បានសម្រេចចូលនិវត្តន៍លេខអាវរបស់ Jude Bellingham បន្ទាប់ពីគាត់បានចាកចេញទៅ Borussia Dortmund ក្នុងខែមិថុនាឆ្នាំ 2020។ ខណៈពេលដែល Bellingham បានបញ្ចប់ការប្រកួត World Cup អនាគតរបស់គាត់នៅកម្រិតក្លឹបនៅតែមិនទាន់ច្បាស់លាស់។ លោក Paul Ince គ្រូបង្វឹករបស់ Reading ថ្មីៗនេះបានព្រមានកីឡាករវ័យ ...

[ Continue reading ]

Karim Benzema ឆ្លើយតបទៅពាក្យចចាមអារ៉ាមក្នុងការលេងវគ្គផ្តាច់ព្រ័ត្រ World Cup

កាលពីពេលថ្មីៗនេះ​ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង Karim Benzema បានចេញមុខធ្វើការឆ្លើយតបទៅកាន់ពាក្យចចរាមអារ៉ាមដែលថារូបគេអាចនិងបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រពាន World Cup នៅលើគណនីបណ្តាញសង្គម Instagram របស់គេផ្ទាល់។ បន្ទាប់ពីរាយការណ៍បានលើកឡើងថា រូបគេបានត្រលប់មកកាន់ការហ្វឹកហាត់នៅប្រទេសអេស្ប៉ាញ អ្នកគាំទ្រភាគច្រើនជឿថា Benzema អាចត្រលប់មកជួយក្រុមលោក Didier Deschamps សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសកាតា ទល់និងក្រុមអាហ្សង់ទីន។ អ្វីៗត្រូវបានស្ងប់ស្ងាត់ នៅពេល Benzema បានបង្ហោះរូបភាពរបស់ខ្លួន ភ្ជាប់ជាមួយពាក្យមួយឃ្លាយ៉ាងខ្លីដោយសរសេរថា “ខ្ញុំមិនខ្វល់នោះទេ”។ គួររំលឹកផងដែរ ម្ចាស់ពាន Ballon D’or ឆ្នាំនេះ ...

[ Continue reading ]

Steven Gerrard ថា Jurgen Klopp និងជួយឲ្យ Liverpool ធ្វើបានល្អវិញបន្ទាប់ពី World Cup ចប់

អតីតកីឡាករហង្សក្រហម Liverpool លោក Steven Gerrard ជឿជាក់ថា Liverpool និងអាចបញ្ចប់ក្នុងចំណាត់ថ្នាក់ល្អបន្ទាប់ពីការសម្រាកកំឡុងការប្រកួត World Cup។ ក្រុមហង្សក្រហមចាប់ផ្តើមរដូវកាលដ៏អាក្រក់ ខណៈដែលពួកគេឈរនៅលេខរៀងទី 6 ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីការប្រកួតចំនួន 14 លើកដែលធ្វើឱ្យពួកគេតាមពីក្រោយក្រុមកំពូលតារាង Arsenal រហូតដល់ទៅ 15 ពិន្ទុ។ ក្រុមរបស់លោក Jurgen Klopp បច្ចុប្បន្នកំពុងស្ថិតនៅក្នុងជំរុំហ្វឹកហាត់ក្នុងទីក្រុងឌូបៃ ហើយអតីតខ្សែបម្រើ Gerrard ជឿជាក់ថាពួកគេនឹងត្រលប់មកវិញកាន់តែរឹងមាំមុនពេលត្រលប់មកទីលានប្រកួតវិញនៅសប្តាហ៍ក្រោយ។ ថ្លែងក្នុងគេហទំព័រផ្លូវការរបស់ Liverpool លោក Steven ...

[ Continue reading ]

ប្រធានក្លិប Al-Nassr ចេញមុខបដិសេដថាមិនដែលបានចរចារជាមួយ Ronaldo ម្តងណាឡើយ

ប្រធានក្លិបបាល់ទាត់ Al-Nassr នៃប្រទេសអារ៉ាប៊ីសាអូឌីតបានផ្ទុះសំណើចនៅពេលដែលត្រូវបានគេសួរអំពីកិច្ចចរចារជាមួយខ្សែប្រយុទ្ធដែលមិនទាន់មានក្លិបលេង កីឡាករ Crisitano Ronaldo។ ក្រោយចាកចេញពីក្លិប Manchester United ម្ចាស់ពាន Ballon D’or 5សម័យរូបនេះត្រូវបានសារព័ត៌មានជាច្រើនជឿជាក់ថា អាចនិងផ្លាស់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតជាមួយក្លិបហ៊ានចាយលុយធំ Al-Nassr ប៉ុន្តែពេលនេះភាគីខាងក្លិបបានចេញមុខបដិសេដថាមិនដែលបានធ្វើការទាក់ទងដើម្បីនាំយកកីឡាករវ័យ37ឆ្នាំរូបនេះម្តងណាសោះឡើយ។ លោក Musalli Al Muammar ដែលជាប្រធានក្លិប Al-Nassr បាននិយាយក្នុងវីដេអូមួយអំពីបញ្ហានេះ ដោយលើកឡើងថា “តើ Ronaldo ជានរណាគេ? ខ្ញុំមិនដែលស្គាល់គាត់នោះឡើយ។ Ronaldo កំពុងតែមមាញឹកជាមួយ World Cup ហើយខ្ញុំគិតថាគាត់មិនស្ថិតក្នុងការចរចារជាមួយក្លិបណាទេ”៕ ប្រភព ...

[ Continue reading ]

Atletico Madrid ត្រៀមបញ្ជូនកីឡាករ2រូបនេះឲ្យទៅក្រុម Chelsea

ក្លិបបាល់ទាត់ Atletico Madrid បានទាក់ទងទៅកាន់តោខៀវ Chelsea ដើម្បីត្រៀមធ្វើការស្នើផ្តល់ជូនកីឡាករ Matheus Cunha និង Joao Felix ទៅក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ក្នុងខែមករានេះ។ កីឡាករវ័យ 23 ឆ្នាំ Joao Felix ធ្វើបានយ៉ាងល្អនៅ World Cup ប៉ុន្តែបែរជាមិនមានទំនាក់ទំនងល្អជាមួយអ្នកចាត់ការទូទៅរបស់ Atletico លោក Diego Simeone ហើយក្លិបអេស្ប៉ាញមួយនេះអាចនឹងអនុញ្ញាតឲ្យរូបគាត់ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ដែលអាចជាជម្រើសដ៏ទាក់ទាញសម្រាប់ Chelsea ស្របពេលដែលកីឡាករ Armando Broja បានរងរបួសជង្គង់កម្រិតធ្ងន់ធ្ងរ។ ស្របពេលជាមួយគ្នានេះដែរ ...

[ Continue reading ]

តារាឆ្នើមរបស់បារាំងមួយរូប បោះពាក្យថាមិនខ្លាច Messi នោះទេ

កីឡាកររបស់ក្រុមជម្រើសជាតិបារាំងបាននិយាយថាខ្លួនត្រៀមខ្លួនរួចរាល់ក្នុងការលេងជាមួយ Lionel Messi ស្របពេលដែលបារាំងត្រូវជួបជាមួយអាហ្សង់ទីនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup ឆ្នាំ 2022នេះ។ ក្រុមម្ចាស់ពាន​​ World Cup ឆ្នាំ 2018 ត្រូវឡើងទៅជួបក្រុមជម្រើសជាតិអាហ្សង់ទីននៅថ្ងៃអាទិត្យចុងសប្តាហ៍នេះដើម្បីស្វែងរកក្រុមបាល់ទាត់មួយដែលជាក្រុមខ្លាំងបំផុតក្នុងលោក។ បារាំងបានយល់យ៉ាងច្បាស់ពី សមត្ថភាពពិសេសរបស់ Messi ប៉ុន្តែកីឡាករ Theo Hernandez បានពោលពាក្យថាខ្លួនមានទំនុកចិត្តថារូបគេអាចបិទកីឡាករ Messi បានជាប់។ ខ្សែការពារស្លាបឆ្វេងរបស់ក្រុមជម្រើសជាតិបារាំងបានប្រាប់ទៅកាន់ RAI Sport ថា “ការលេងវគ្គផ្តាច់ព្រ័ត្រ World Cup 2លើកជាប់គ្នាជារឿងដែលល្អមួយ។ យើងនិងធ្វើការរឹតតែខ្លាំងសម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ។ Messi ...

[ Continue reading ]

FIFA គ្រោងធ្វើកំណែទម្រង់នៃការប្រកួត World Cup ឆ្នាំ 2026 ក្រោយទទួលបានជោគជ័យខ្លាំងក្នុងឆ្នាំនេះ

សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងតែមានគម្រោងធ្វើកំណែទម្រង់សម្រាប់ព្រឹត្តិការណ៍ World Cup ក្រោយបន្ទាប់ពីការប្រកួតវគ្គសន្សំពិន្ទុយ៉ាងជក់ចិត្តដិតអារម្មណ៍រួចមក សម្រាប់ការប្រកួតដែលធ្វើឡើងនៅប្រទេសកាតាឆ្នាំនេះ។ FIFA កំពុងដាក់សំណើរធ្វើការកែប្រែទម្រង់សម្រាប់ការប្រកួត World Cup ឆ្នាំ 2026 ដែលប្រារព្ធឡើងនៅប្រទេស អាមេរិក កាណាដា និងមិចស៊ីកូ ដោយត្រៀមបន្ថែមក្រុមចូលរួមប្រកួតរហូតដល់ទៅ 48ក្រុម ប៉ុន្តែការសម្រេចចិត្តនិងចេញជាផ្លូវការនៅឆ្នាំក្រោយ ដោយទម្រង់មួយនេះបានស្ថិតនៅលើតុចរចារ បើយោងទៅតាមការរាយការណ៍ពី Reuters។ ក្នុងករណីនេះ មានដំណោះស្រាយពីរដែលអាចធ្វើទៅបាន។ ជម្រើសទីមួយនោះគឺ ការប្រកួតនិងមាន 12ពូល ដែលមួយពូលមាន4 ក្រុម។ ក្រុមដែលឈរលើកំពូលតារាងក្រោយឆ្លងកាត់3ប្រកួត រួមជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ 3 ល្អបំផុតនិងមានសិទ្ធិឡើងទៅវគ្គបន្ត។ ...

[ Continue reading ]

Lionel Messi បន្តការប្រកួតទល់និងក្រូអាត ទាំងដែលខ្លួនមានបញ្ហារបួស

ក្រុមជម្រើសជាតិអាហ្សង់ទីន ហាក់ជួបជាមួយរឿងដែលមិនសូវល្អក្រោយចាប់ផ្តើមការប្រកួតប៉ុន្មាននាទីដំបូង ដោយសារតែកីឡាករសំខាន់របស់ក្រុម កីឡាករ Lionel Messi ដូចជាមានបញ្ហារបួស។ តារា​ប្រចាំក្រុមអាហ្សង់ទីន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​របួស​សរសៃពួរ​នៅ​ពេល​ប្រកួត​ជាមួយ​ក្រូអាត។ យ៉ាងណាក្តី ខ្សែប្រយុទ្ធនៅតែអាចបន្តការប្រកួតទាំងមូល ហើយបន្តបើកការស៊ុតបាល់ប៉េណាល់ទី មុនពេលបង្កើតបានមួយគ្រាប់ទៀតឲ្យកីឡាករវ័យក្មេង Julian Alvarez ខណៈដែលក្រុមរបស់លោក Lionel Scaloni យកឈ្នះក្រុមជម្រើសជាតិក្រូអាតក្នុងលទ្ធផល 3:0 ដោយគ្មានការតដៃ។ Messi បច្ចុប្បន្នមានឈ្មោះជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅ World Cup ដោយរកបាន 5 គ្រាប់ស្មើគ្នាជាមួយ Kylian Mbappe របស់បារាំង។ Lionel Messi កំពុងតែកៀកក្នុងការលើកពាន World ...

[ Continue reading ]

Erik ten Hag ស្នើរឲ្យ Harry Maguire ធ្វើរឿងមួយនេះឲ្យបានពេលត្រលប់ពីក្រុមជម្រើសជាតិវិញ

អ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម Manchester United លោក Erik ten Hag បានធ្វើការស្នើរទៅកាន់ខ្សែការពារ Harry Maguire ឲ្យរក្សាទម្រង់លេងនៅអង់គ្លេសឡើងវិញសម្រាប់ Manchester United បន្ទាប់ពីយុទ្ធនាការ World Cup ដ៏គួរឱ្យចាប់អារម្មណ៍។ ក្នុងសន្និសីទកាសែត លោក​ ten Hag បាននិយាយថា “ខ្ញុំ​ត្រូវ​បាន​គេ​សួរ​ជា​ច្រើន​ដង។ វាច្បាស់ណាស់ថាគាត់ (Maguire) មានសមត្ថភាពល្អគ្រប់គ្រាន់ក្នុងការលេងនៅកម្រិតខ្ពស់បំផុត។​ គាត់ធ្វើបានយ៉ាងល្អសម្រាប់ក្រុមអង់គ្លេសស្ទើរតែគ្រប់ពេលវេលា។ ប៉ុន្តែនៅពេលលេងជាមួយក្រុម Manchester United គេបែរជាមានបញ្ហាទៅវិញ ហើយនេះជាចំណុចលំបាកមួយសម្រាប់យើង។​ យើងចង់ឱ្យគាត់នាំយកទម្រង់លេងល្អនៅលើទីលានសម្រាប់ Manchester ...

[ Continue reading ]