Real Madrid ធ្វើការសម្រេចចិត្តច្បាស់ៗជុំវិញអនាគតរបស់ Toni Kroos

Real Madrid ត្រូវបានគេរាយការណ៍ថាបានធ្វើការសម្រេចចិត្តរបស់ពួកគេលើអនាគតរបស់ Toni Kroos រួចរាល់ ខណៈដែលកិច្ចសន្យារបស់គាត់ជិតផុតកំណត់នៅរដូវក្តៅ។ សារព័ត៌មាន Sport Bild របស់អាឡឺម៉ង់បានរាយការណ៍ថា ស្របពេលកិច្ចសន្យារបស់លោក Carlo Ancelotti បានបន្តរហូតដល់ឆ្នាំ 2026 លទ្ធភាពនៃការស្នាក់នៅរបស់ Kroos មួយឆ្នាំទៀតបានកើនឡើង។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីបានផ្តល់តម្លៃយ៉ាងខ្លាំងចំពោះ Kroos សម្រាប់កម្លាំងយុទ្ធសាស្ត្ររបស់គាត់នៅតំបន់ ហើយតែងតែបន្តដើរតួជាអ្នកដឹកនាំមួយរូបជានិច្ចជាពិសេសនៅពេលដែលមានការថយចុះសារៈសំខាន់របស់ខ្សែបម្រើ Luka Modric សម្រាប់ក្លឹប។ Kroos បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់មិត្តរួមក្រុមរបស់ខ្លួននូវជម្រើសពីររបស់ខ្លួន ដែលអាចនឹងបន្តជាមួយក្លឹបយក្សអេស្ប៉ាញ ឬចូលនិវត្តន៍ពីបាល់ទាត់អាជីពនៅចុងបញ្ចប់នៃរដូវកាលបច្ចុប្បន្ន។ ប្រសិនបើគាត់ជ្រើសរើសក្នុងការបន្តដំណើរលើសពីរដូវក្តៅនោះ Madrid បានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ឱ្យគាត់នូវកិច្ចសន្យាថ្មីរយៈពេល 1 ...

[ Continue reading ]

Emi Martinez ថាខ្លួនចង់ចូលរួមជាមួយ Messi នឹង Di Maria ក្នុងការធ្វើរឿងមួយនេះនៅឆ្នាំ 2024

អ្នកចាំទីកំពូលឌឺ Emiliano Martinez បានបង្ហើបថាគាត់ចង់ចូលរួមជាមួយ Lionel Messi និង Angel Di Maria នៅក្នុងក្រុមអូឡាំពិករបស់ប្រទេសអាហ្សង់ទីនដែលនឹងហោះហើរទៅកាន់ទីក្រុងប៉ារីសនៅរដូវក្តៅខាងមុខ។ Javier Mascherano គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនអាយុក្រោម 23 ឆ្នាំបានបញ្ជាក់យ៉ាងច្បាស់ថាមានការអញ្ជើញបើកចំហសម្រាប់ Messi និង Di Maria ដើម្បីចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកនាឆ្នាំ 2024 នេះ។ ការវិវឌ្ឍន៍ថ្មីៗបង្ហាញថា អ្នកទាំងពីរអាចនឹងចូលរួមដោយអ្នកចាំទី Aston Villa ដែលនៅតែចង់ឈ្នះមេដាយមាសអូឡាំពិក ព្រោះវាជាពានតែមួយគត់ដែលគាត់មិនទាន់ឈ្នះជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្រៅពីពាន World Cup នឹង Copa ...

[ Continue reading ]

អតីតកីឡាករ Liverpool រូបនេះជឿជាក់ 100% ថា Salah នឹងចាកចេញនៅចុងរដូវកាលនេះ

វីរបុរសក្រុមហង្សក្រហម Liverpool លោក Mark Lawrenson ប្រាកដក្នុងចិត្តថាខ្សែប្រយុទ្ធ Mohamed Salah នឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ ហើយបន្តក្លាយជាស្តេចបាល់ទាត់នៅប្រទេសអារ៉ាប៊ីសាអូឌីតវិញ។ កិច្ចសន្យារបស់កីឡាករអេហ្ស៊ីបនៅ Anfield នឹងបន្តដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2025 ហើយស្របពេលដែលអ្នកចាត់ការ Jurgen Klopp គ្រោងនឹងលាលែងពីតួនាទីរបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ ការរំពឹងទុកកំពុងកើនឡើងថាខ្សែប្រយុទ្ធរូបនេះនឹងស្វែងរកទ្រនំថ្មី។ ឥឡូវនេះ វីរកីឡាកររបស់ Liverpool លោក Lawrenson បានគាំទ្រកីឡាករវ័យ 31 ឆ្នាំ ដែលបានចុះកុងត្រាថ្មីក្នុងឆ្នាំ 2022 ដើម្បីបញ្ចប់អាជីពរបស់គាត់ជាមួយនឹងក្រុមនៅតំបន់ Merseyside ហើយបានព្យាករណ៍ថាគាត់នឹងចូលរួមជាមួយក្រុមនៅលីកកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro ...

[ Continue reading ]

គ្រូបង្វឹកក្រុម Crystal Palace ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយធ្លាក់ខ្លួនឈឺ ចំពេញមានដំណឺងក្នុងការបណ្តេញចេញពីតំណែងឆាប់ៗ

លោក Roy Hodgson អ្នកចាត់ការទូទៅរបស់ក្លឹប Crystal Palace ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការណែនាំពីបុគ្គលិកពេទ្យរបស់ក្លឹប។ ក្រុមនៅ Premier League មួយនេះបានលុបចោលសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលអ្នកចាត់ការទូទៅបានធ្លាក់ខ្លួនឈឺអំឡុងពេលហ្វឹកហាត់កាលពីព្រឹកមិញ។ កាសែត The Telegraph រាយការណ៍ថា គ្រូបង្វឹកអាយុ 76 ឆ្នាំរូបនេះបានជាសះស្បើយឡើងវិញហើយ ហើយកំពុងដើរដោយគ្មានជំនួយ ហើយនិយាយជាមួយក្រុមគ្រូពេទ្យ ប៉ុន្តែគាត់នឹងឆ្លងកាត់ការធ្វើតេស្តបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ គាត់នឹងមិនមានវត្តមានសម្រាប់ការប្រកួតនៅថ្ងៃច័ន្ទជាមួយ Everton ខណៈដែលជំនួយការលោក Paddy McCarthy និង Ray Lewington ទំនងជានឹងដឹកនាំក្រុមជំនួសវិញ។ Crystal ...

[ Continue reading ]

ច្បាស់ដូចថ្ងៃហើយលើកនេះ! Kylian Mbappe បានប្រាប់ PSG ថាខ្លួននឹងដើរចេញពីក្លឹបនៅចុងរដូវកាលនេះ

ខ្សែប្រយុទ្ធជួរមុខ Kylian Mbappe របស់ក្លឹប Paris Saint-Germain បានប្រាប់ក្លឹបថាគាត់នឹងចាកចេញនៅរដូវក្តៅនេះ ដោយបានបញ្ឆេះឡើងវិញនៃការរំពឹងទុកនៃការផ្ទេរទៅកាន់ក្លឹប Real Madrid ដែលរង់ចាំជាយូរមកហើយនោះ។ បន្ទាប់ពីការរំពឹងទុកជាច្រើនខែ Mbappe បានទាក់ទងជាផ្លូវការទៅកាន់ថ្នាក់ដឹកនាំរបស់ PSG ថាគាត់នឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ ខ្សែប្រយុទ្ធរូបនេះបានសម្រេចចិត្តមិនជ្រើសយកការបន្ថែមពេលមួយឆ្នាំទៀតក្នុងកិច្ចសន្យារបស់គាត់ ហើយនឹងក្លាយជាកីឡាករដែលគ្មានក្លឹបលេងក្នុងខែមិថុនា។ គាត់មិនបានបញ្ជាក់ពីអនាគតក្លឹបរបស់គាត់ទេ ប៉ុន្តែ Real Madrid ត្រូវបានគេដឹងថាបានដាក់សំណើរជាផ្លូវការថ្មីមួយរួចបាត់ទៅហើយក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមរូបនេះ។ Mbappe បានផ្តល់តម្រុយតិចតួចលើការចាកចេញដ៏មានសក្តានុពលរបស់ PSG ប៉ុន្តែបានបង្ហើបថាគាត់នឹងចាកចេញពីក្លឹបក្នុងករណីលក្ខខណ្ឌហិរញ្ញវត្ថុសមរម្យ ដោយធ្លាប់បាននិយាយថា “ប៉ុន្តែក្នុងករណីណាក៏ដោយ ជាមួយនឹងកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយប្រធាននៅរដូវក្តៅនេះ ទោះបីជាការសម្រេចចិត្តរបស់ខ្ញុំក៏ដោយ យើងបានគ្រប់គ្រងដើម្បីការពារភាគីទាំងអស់ ហើយ​ដើម្បី​រក្សា​ភាព​ស្ងប់ស្ងាត់​របស់​ក្លឹប​សម្រាប់​បញ្ហា​ប្រឈម​នានា​ដែល​នឹង​មក​ដល់គឺជារឿងដែលសំខាន់បំផុត”៕

[ Continue reading ]

លឺគ្មានលុយគ្រប់ពេល តែពេលនេះ Barcelona ប្រកាសចង់បានកីឡាករល្បីៗបីនាក់ទៀត

ក្លឹបអ្នកមានបុណ្យ Barcelona កំពុងពិចារណាក្នុងការដាក់ដេញថ្លៃទៅលើកីឡាករដូចជា Gabriel Martinelli, Khvicha Kvaratskheilia នឹង Kaoru Mitoma ខណះដែលពួកគេកំពុងត្រៀមខ្លួនសម្រាប់រដូវកាលថ្មី។ ម្ចាស់ជើងឯក La Liga រដូវកាលមុនកំពុងពិចារណាជម្រើសរបស់ពួកគេក្នុងការពង្រឹងស្លាបឆ្វេង បន្ទាប់ពីគ្រូបង្វឹក Xavi បានប្រកាសពីការចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ ពួកគេបានគូសបញ្ជាក់អំពីគោលដៅដ៏ក្លាហានមួយចំនួនរួចជាស្រេច ខណៈដែលសារព័ត៌មាន Mundo Deportivo រាយការណ៍ថា Barcelona កំពុងសម្លឹងមើលតារាឆ្នើម Martinelli, Kvaratskhelia របស់ Napoli និងខ្សែប្រយុទ្ធស្លាបសញ្ជាតិជប៉ុនរបស់ Brighton។ Barca ខ្វះតុល្យភាពជាខ្លាំងទៅលើការប្រយុទ្ធស្លាប ចាប់តាំងពីពួកគេបានឃើញ ...

[ Continue reading ]

ប្រពន្ធរបស់ David Beckham ផ្តល់កាដូមហាចម្លែកទៅកាន់ស្វាមីរបស់ខ្លួនក្នុងបុណ្យសេចក្តីស្រឡាញ់

David Beckham មានសេចក្តីរំភើបរីករាយក្នុងការទទួលបានកាដូថ្ងៃបុណ្យនៃក្តីស្រឡាញ់ពីភរិយារបស់ខ្លួនពោលគឺលោកស្រី Victoria Beckham ខណៈដែលក្តីស្រឡាញ់របស់គាត់ចំពោះសត្វមាន់នៅតែបន្តកើនឡើង។ សហម្ចាស់ក្លឹប Inter Miami រូបនេះមានការរំភើបចិត្តចំពោះការមើលថែហ្វូងសត្វមាន់របស់គាត់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយនៅថ្ងៃបុណ្យនៃក្តីស្រលាញ់ គាត់បានប្រើប្រាស់បណ្តាញសង្គម Instagram ដើម្បីថ្លែងអំណរគុណដល់ភរិយារបស់គាត់ដែលបានទិញទស្សនាវដ្តី The Country Smallholder ជំនាន់ចុងក្រោយបង្អស់ ដែលផ្តល់ព័ត៌មាន ពត៌មានជាក់ស្តែង របៀបណែនាំពីការធ្វើកសិកម្មតាមចំណង់ចំណូលចិត្ត ការថែសួនសរីរាង្គ ការណែនាំពីពេទ្យសត្វ។ ខណៈពេលដែល Beckham កំពុងបន្តរីករាយជាមួយចំណង់ចំណូលចិត្តថ្មីរបស់គាត់ Inter Miami នឹងចាប់ផ្តើមរដូវកាល 2024 នៃលីកបាល់ទាត់កំពូលអាមេរិក Major League Soccer ...

[ Continue reading ]

Barcelona លើកនេះស្ទាក់ស្ទើរចិត្ត ក្រោយមានសំណើរតម្លៃ 60 លានអឺរ៉ូសម្រាប់ Frenkie de Jong

Barcelona បានផ្តល់សំណើរជាលើកចុងក្រោយទៅដល់ខ្សែបម្រើ Frenkie de Jong អំពីអនាគតរបស់គាត់ ចំពេលមានការដេញថ្លៃ 60 លានអឺរ៉ូពីក្លឹប Tottenham សម្រាប់ហត្ថលេខារបស់ខ្សែបម្រើរូបនេះ។ កាសែតអេស្ប៉ាញ Mundo Deportivo រាយការណ៍ថា Barcelona បានចេញជាសំណើរចុងក្រោយមួយដល់ De Jong ហើយបានទាមទារឱ្យគាត់ចុះហត្ថលេខាលើកិច្ចសន្យាដែលត្រូវបានផ្តល់ជូនគាត់តាំងពីខែវិច្ឆិកា ឬនាំយកការផ្តល់ជូនថ្មីមកកាន់តុចរចារជាមួយថ្នាក់ដឹកនាំ។ កាលពីពេលថ្មីៗនេះ Tottenham បានសាកដេញថ្លៃ 60 លានអឺរ៉ូ សម្រាប់ខ្សែបម្រើសញ្ជាតិហូឡង់ ហើយបានផ្តល់ឱ្យគាត់នូវកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយនឹងប្រាក់ឈ្នួលដូចគ្នាដែលគាត់កំពុងតែរកបាននៅ Camp Nou។ កិច្ចសន្យាបច្ចុប្បន្នរបស់ De ...

[ Continue reading ]

Antonio Conte ទម្លាយថាខ្លួនធ្លាប់ព្យាយាមបញ្ចុះបញ្ចូលអោយកីឡាករពីររូបនេះមកលេងនៅ Chelsea

លោក Antonio Conte បានបង្ហើបថាគាត់ធ្លាប់មានបំណងចង់នាំយកកីឡាករ Romelu Lukaku និង Virgil van Dijk មកលេងនៅ Chelsea កំឡុងពេលគាត់នៅជាគ្រូបង្វឹករបស់ក្លឹបមួយនេះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីដែលបានដឹកនាំ Chelsea ឱ្យឈ្នះពាន Premier League និងពានរង្វាន់ FA Cup ក្នុងអំឡុងពេលពីរឆ្នាំរបស់គាត់នៅកីឡដ្ឋាន Stamford Bridge បានបង្ហាញថាគាត់ពិតជាធ្លាប់បាននិយាយជាមួយ Romelu Lukaku និង Virgil van Dijk ដើម្បីព្យាយាមលួងចិត្តកីឡាករទាំងពីរនេះអោយចូលរួមជាមួយគាត់ ដោយបានអះអាងទៀតថា បើសិនជាគាត់មានកីឡាករទាំងពីរនេះ ...

[ Continue reading ]

មិនមែនចេះតែអោយចេញស្រួលៗទេ! Chelsea រារាំង Bayern មិនអោយនាំយកកីឡាករមួយរូបនេះឡើយ

Chelsea បានរារាំងការប៉ុនប៉ងរបស់ Bayern Munich ដើម្បីចុះហត្ថលេខាលើកីឡាករ Mykhailo Mudryk ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាករខែមករាកន្លងទៅ។ យោងតាមអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករលោក ​​Fabrizio Romano បានអោយដឹងថាក្លឹប Bayern Munich បានពិចារណាលើការផ្លាស់ប្តូរយឺតយ៉ាវក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបឆ្វេង Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាករខែមករា បន្ទាប់ពីរបួសជង្គង់របស់ Kingsley Coman ប៉ុន្តែក្រុមមានមូលដ្ឋាននៅអង់គ្លេសមួយនេះបានរារាំងការប៉ុនប៉ងរបស់ Bayern។ ក្រុមតោខៀវមិនចង់ចែកផ្លូវជាមួយកីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះឡើយ ដែលពួកគេបានចុះហត្ថលេខាក្នុងតម្លៃ ៨៩ លានផោន ពីក្លឹប Shakhtar Donetsk កាលពីឆ្នាំមុន។ ទោះបីជាលេងមិនសូវបានល្អ ហើយមិនសូវបានចាប់ផ្តើមជាជម្រើសដំបូងសម្រាប់លោក Mauricio Pochettino ...

[ Continue reading ]