Barcelona បានផ្តល់សំណើរជាលើកចុងក្រោយទៅដល់ខ្សែបម្រើ Frenkie de Jong អំពីអនាគតរបស់គាត់ ចំពេលមានការដេញថ្លៃ 60 លានអឺរ៉ូពីក្លឹប Tottenham សម្រាប់ហត្ថលេខារបស់ខ្សែបម្រើរូបនេះ។

កាសែតអេស្ប៉ាញ Mundo Deportivo រាយការណ៍ថា Barcelona បានចេញជាសំណើរចុងក្រោយមួយដល់ De Jong ហើយបានទាមទារឱ្យគាត់ចុះហត្ថលេខាលើកិច្ចសន្យាដែលត្រូវបានផ្តល់ជូនគាត់តាំងពីខែវិច្ឆិកា ឬនាំយកការផ្តល់ជូនថ្មីមកកាន់តុចរចារជាមួយថ្នាក់ដឹកនាំ។ កាលពីពេលថ្មីៗនេះ Tottenham បានសាកដេញថ្លៃ 60 លានអឺរ៉ូ សម្រាប់ខ្សែបម្រើសញ្ជាតិហូឡង់ ហើយបានផ្តល់ឱ្យគាត់នូវកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយនឹងប្រាក់ឈ្នួលដូចគ្នាដែលគាត់កំពុងតែរកបាននៅ Camp Nou។

កិច្ចសន្យាបច្ចុប្បន្នរបស់ De Jong នឹងផុតកំណត់នៅឆ្នាំ 2026 ហើយ Barca ដឹងថារដូវក្តៅនេះអាចជាពេលវេលាចុងក្រោយដែលពួកគេអាចទទួលបានថ្លៃឈ្នួលដ៏ច្រើនសម្រាប់កីឡាករវ័យ 26 ឆ្នាំ ហើយចង់ចូលទៅក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់ដោយដឹងពីចេតនារបស់ភាគីកីឡាករ។ មានការចាប់អារម្មណ៍គូប្រជែងជាមួយ Spurs ដោយ Chelsea និង Manchester United ក៏ចាប់អារម្មណ៍ រួមជាមួយនឹង Paris Saint-Germain ផងដែរ ដោយ Barcelona បានដាក់តម្លៃសាកសួរដំបូងរហូតដល់ទៅ 100 លានអឺរ៉ូ សម្រាប់ De Jong៕