ប្រពន្ធរបស់ David Beckham ផ្តល់កាដូមហាចម្លែកទៅកាន់ស្វាមីរបស់ខ្លួនក្នុងបុណ្យសេចក្តីស្រឡាញ់

David Beckham មានសេចក្តីរំភើបរីករាយក្នុងការទទួលបានកាដូថ្ងៃបុណ្យនៃក្តីស្រឡាញ់ពីភរិយារបស់ខ្លួនពោលគឺលោកស្រី Victoria Beckham ខណៈដែលក្តីស្រឡាញ់របស់គាត់ចំពោះសត្វមាន់នៅតែបន្តកើនឡើង។

សហម្ចាស់ក្លឹប Inter Miami រូបនេះមានការរំភើបចិត្តចំពោះការមើលថែហ្វូងសត្វមាន់របស់គាត់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយនៅថ្ងៃបុណ្យនៃក្តីស្រលាញ់ គាត់បានប្រើប្រាស់បណ្តាញសង្គម Instagram ដើម្បីថ្លែងអំណរគុណដល់ភរិយារបស់គាត់ដែលបានទិញទស្សនាវដ្តី The Country Smallholder ជំនាន់ចុងក្រោយបង្អស់ ដែលផ្តល់ព័ត៌មាន ពត៌មានជាក់ស្តែង របៀបណែនាំពីការធ្វើកសិកម្មតាមចំណង់ចំណូលចិត្ត ការថែសួនសរីរាង្គ ការណែនាំពីពេទ្យសត្វ។

ខណៈពេលដែល Beckham កំពុងបន្តរីករាយជាមួយចំណង់ចំណូលចិត្តថ្មីរបស់គាត់ Inter Miami នឹងចាប់ផ្តើមរដូវកាល 2024 នៃលីកបាល់ទាត់កំពូលអាមេរិក Major League Soccer របស់ពួកគេនៅសប្តាហ៍ក្រោយនៅកីឡដ្ឋានរបស់ក្លឹប Real Salt Lake នៅថ្ងៃទី 22 ខែកុម្ភៈ មុនពេលជួបជាមួយអតីតក្រុមរបស់ David ពោលគឺក្រុម LA Galaxy បួនថ្ងៃបន្ទាប់៕