ក្លឹបអ្នកមានបុណ្យ Barcelona កំពុងពិចារណាក្នុងការដាក់ដេញថ្លៃទៅលើកីឡាករដូចជា Gabriel Martinelli, Khvicha Kvaratskheilia នឹង Kaoru Mitoma ខណះដែលពួកគេកំពុងត្រៀមខ្លួនសម្រាប់រដូវកាលថ្មី។

ម្ចាស់ជើងឯក La Liga រដូវកាលមុនកំពុងពិចារណាជម្រើសរបស់ពួកគេក្នុងការពង្រឹងស្លាបឆ្វេង បន្ទាប់ពីគ្រូបង្វឹក Xavi បានប្រកាសពីការចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ ពួកគេបានគូសបញ្ជាក់អំពីគោលដៅដ៏ក្លាហានមួយចំនួនរួចជាស្រេច ខណៈដែលសារព័ត៌មាន Mundo Deportivo រាយការណ៍ថា Barcelona កំពុងសម្លឹងមើលតារាឆ្នើម Martinelli, Kvaratskhelia របស់ Napoli និងខ្សែប្រយុទ្ធស្លាបសញ្ជាតិជប៉ុនរបស់ Brighton។

Barca ខ្វះតុល្យភាពជាខ្លាំងទៅលើការប្រយុទ្ធស្លាប ចាប់តាំងពីពួកគេបានឃើញ Ousmane Dembele បានចាកចេញទៅចូលរួមជាមួយ Paris Saint-Germain កាលពីរដូវកាលមុន ខណៈដែល Ansu Fati ត្រូវបានខ្ចីទៅកាន់ Brighton។ ខណៈពេលដែលពួកគេមាន Lamine Yamal និង Raphinha អាចលេងនៅស្លាបស្តាំ ខ្សែប្រយុទ្ធស្លាបឆ្វេងរបស់ក្លឹបដែលមាន Joao Felix និង Ferran Torres មានទំនោរលេងនៅកណ្តាលច្រើនជាងការលេងនៅកៀន ជាហេតុធ្វើអោយ Barcelona ត្រូវការកីឡាករដែលជំនាញនៅស្លាបឆ្វេងជាខ្លាំង៕