Real Madrid ធ្វើការសម្រេចចិត្តច្បាស់ៗជុំវិញអនាគតរបស់ Toni Kroos

Real Madrid ត្រូវបានគេរាយការណ៍ថាបានធ្វើការសម្រេចចិត្តរបស់ពួកគេលើអនាគតរបស់ Toni Kroos រួចរាល់ ខណៈដែលកិច្ចសន្យារបស់គាត់ជិតផុតកំណត់នៅរដូវក្តៅ។

សារព័ត៌មាន Sport Bild របស់អាឡឺម៉ង់បានរាយការណ៍ថា ស្របពេលកិច្ចសន្យារបស់លោក Carlo Ancelotti បានបន្តរហូតដល់ឆ្នាំ 2026 លទ្ធភាពនៃការស្នាក់នៅរបស់ Kroos មួយឆ្នាំទៀតបានកើនឡើង។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីបានផ្តល់តម្លៃយ៉ាងខ្លាំងចំពោះ Kroos សម្រាប់កម្លាំងយុទ្ធសាស្ត្ររបស់គាត់នៅតំបន់ ហើយតែងតែបន្តដើរតួជាអ្នកដឹកនាំមួយរូបជានិច្ចជាពិសេសនៅពេលដែលមានការថយចុះសារៈសំខាន់របស់ខ្សែបម្រើ Luka Modric សម្រាប់ក្លឹប។

Kroos បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់មិត្តរួមក្រុមរបស់ខ្លួននូវជម្រើសពីររបស់ខ្លួន ដែលអាចនឹងបន្តជាមួយក្លឹបយក្សអេស្ប៉ាញ ឬចូលនិវត្តន៍ពីបាល់ទាត់អាជីពនៅចុងបញ្ចប់នៃរដូវកាលបច្ចុប្បន្ន។ ប្រសិនបើគាត់ជ្រើសរើសក្នុងការបន្តដំណើរលើសពីរដូវក្តៅនោះ Madrid បានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ឱ្យគាត់នូវកិច្ចសន្យាថ្មីរយៈពេល 1 ឆ្នាំដែលស្រដៀងនឹងការរៀបចំនៅឆ្នាំ 2023៕