ភ្នាក់ងារតំណាងរបស់កីឡាករ Mathys Tel បានចេញមកផ្តល់ជាតម្រុយថាយុវជនរូបនេះអាចនឹងចាកចេញពី Bayern Munich នៅរដូវក្តៅនេះ ខណះមានការចាប់អារម្មណ៍ពីក្លឹប Manchester United។

Man United ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាជាមួយ Tel ជុំវិញការផ្លាស់ប្តូរដ៏មានសក្តានុពលមួយទៅកាន់កីឡដ្ឋាន Old Trafford ។ កីឡាករវ័យក្មេងរូបនេះត្រូវបានគេគិតថាមានការខកចិត្តដោយសារមិនសូវបានបង្ហាញខ្លួនសម្រាប់ Bayern ហើយអាចនឹងស្វែងរកទ្រនំថ្មីនាពេលខាងមុខ។ Tel មិនទាន់ចាប់ផ្តើមនៅ Bundesliga ទាល់តែសោះនៅរដូវកាលនេះ ជាមួយនឹងការបង្ហាញខ្លួន 17 លើករបស់គាត់ទាំងអស់ កើតឡើងក្នុងនាមជាកីឡាករបម្រុងសម្រាប់ក្រុមរបស់លោក Thomas Tuchel។

លោកGadiri Camara ដែលជាអ្នកតំណាងរបស់កីឡាករ Mathys Tel បានប្រាប់ទៅកាន់សារព័ត៌មាន Bild ថា “Mathys ពិតជាស្រលាញ់ក្លឹប នឹងអ្នកគាំទ្រទីនេះជាខ្លាំង។ គាត់ចង់ក្លាយជាកីឡាករសំខាន់ហើយឈ្នះគ្រប់ពានជាមួយក្រុមដែលខ្លាំង។ យើងនឹងចាំមើល ពួកយើងអាចនឹងពិចារណាគ្រប់ជម្រើសដែលយើងមាន ព្រោះ MAthys ដឹងថាគេជាកីឡាករដែលមានតម្លៃ ហើយត្រូវបានគេកោតសរសើរមួយរូប”៕