Cristiano Ronaldo ត្រូវបានកូនប្រុសរបស់គាត់បំបាក់មុខជាខ្លាំង ខណៈដែល Cristiano Junior បានបដិសេធមិនព្រមចាប់ដៃឪពុកអំឡុងពេលការអបអរពានរង្វាន់របស់ក្លឹប Al-Nassr។

Ronaldo Jr បានបង្ហាញទម្រង់លេងយ៉ាងល្អឱ្យក្រុម Al-Nassr អាយុក្រោម 13 ឆ្នាំ ខណៈដែលរូបគេបានក្លាយជាចំណែកសំខាន់មួយសម្រាប់ជួយក្រុមក្នុងការឈ្នះពានរង្វាន់លីកជាមួយនឹងការប្រកួតចំនួន 3 ដែលនៅសេសសល់។ កីឡាករវ័យក្មេងទាំងនោះត្រូវបានគេហៅឱ្យចូលរួមដើម្បីអបអរសាទរជាមួយកីឡាករឈុតធំរបស់ Al-Nassr មុនពេលត្រូវប៉ះគ្នាជាមួយក្លឹប Al-Fateh។ ក្រុមអាយុក្រោម 13 ឆ្នាំរបស់ Al-Nassr ត្រូវបានឈរតម្រៀបជាជួរដើម្បីចាំចាប់ដៃជាមួយកីឡាករអាជីពផ្សេងៗ។

Ronaldo Jr បានដើរតួនាទីជាអ្នកដឹកនាំកីឡាករ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលគាត់ដើរឆ្លងឪពុករបស់គាត់ គាត់បានរក្សាគម្លាតចម្ងាយ មុនពេលបដិសេដក្នុងការចាប់ដៃជាមួយកំពូលតារាព័រទុយហ្គាល់។ Ronaldo មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះទង្វើដែលមិននឹកស្មានដល់ ហើយត្រូវបានគេប្រទះឃើញនិយាយអ្វីមួយទៅកាន់កូនប្រុសរបស់ខ្លួនដែលមើលទៅ Cristiano ប៉ុន្តែបានជ្រើសរើសដើរទៅមុខបន្តទៀត៕