អ្នកចាំទីកំពូលឌឺ Emiliano Martinez បានបង្ហើបថាគាត់ចង់ចូលរួមជាមួយ Lionel Messi និង Angel Di Maria នៅក្នុងក្រុមអូឡាំពិករបស់ប្រទេសអាហ្សង់ទីនដែលនឹងហោះហើរទៅកាន់ទីក្រុងប៉ារីសនៅរដូវក្តៅខាងមុខ។

Javier Mascherano គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនអាយុក្រោម 23 ឆ្នាំបានបញ្ជាក់យ៉ាងច្បាស់ថាមានការអញ្ជើញបើកចំហសម្រាប់ Messi និង Di Maria ដើម្បីចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកនាឆ្នាំ 2024 នេះ។ ការវិវឌ្ឍន៍ថ្មីៗបង្ហាញថា អ្នកទាំងពីរអាចនឹងចូលរួមដោយអ្នកចាំទី Aston Villa ដែលនៅតែចង់ឈ្នះមេដាយមាសអូឡាំពិក ព្រោះវាជាពានតែមួយគត់ដែលគាត់មិនទាន់ឈ្នះជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្រៅពីពាន World Cup នឹង Copa America។

ថ្លែងទៅកាន់ DirecTV Sports អ្នកចាំទីរបស់ក្រុម Aston Villa បាននិយាយថា “ប្រសិនបើមានអ្វីដែលបាត់សម្រាប់ខ្ញុំជាមួយក្រុមជម្រើសជាតិ វាជាការឈ្នះការប្រកួតកីឡាអូឡាំពិក”។ ទោះជាយ៉ាងណាក៏ដោយ Martinez បានធានាថាគាត់នឹងដើរចេញប្រសិនបើអាហ្សង់ទីនឈ្នះនៅ Copa America ដោយទុកកន្លែងរបស់គាត់សម្រាប់អ្នកចាំទីវ័យក្មេងដែលកំពុងរីកចម្រើន ដោយបានបន្ថែមទៀតថា “កីឡាករវ័យក្មេងតែងតែត្រូវការឱកាស ហើយប្រសិនបើយើងធ្វើបានល្អនៅ Copa América ហើយឈ្នះវា យើងគួរតែផ្តល់ឱកាសដល់យុវជន”៕