វីរបុរសក្រុមហង្សក្រហម Liverpool លោក Mark Lawrenson ប្រាកដក្នុងចិត្តថាខ្សែប្រយុទ្ធ Mohamed Salah នឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ ហើយបន្តក្លាយជាស្តេចបាល់ទាត់នៅប្រទេសអារ៉ាប៊ីសាអូឌីតវិញ។

កិច្ចសន្យារបស់កីឡាករអេហ្ស៊ីបនៅ Anfield នឹងបន្តដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2025 ហើយស្របពេលដែលអ្នកចាត់ការ Jurgen Klopp គ្រោងនឹងលាលែងពីតួនាទីរបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ ការរំពឹងទុកកំពុងកើនឡើងថាខ្សែប្រយុទ្ធរូបនេះនឹងស្វែងរកទ្រនំថ្មី។ ឥឡូវនេះ វីរកីឡាកររបស់ Liverpool លោក Lawrenson បានគាំទ្រកីឡាករវ័យ 31 ឆ្នាំ ដែលបានចុះកុងត្រាថ្មីក្នុងឆ្នាំ 2022 ដើម្បីបញ្ចប់អាជីពរបស់គាត់ជាមួយនឹងក្រុមនៅតំបន់ Merseyside ហើយបានព្យាករណ៍ថាគាត់នឹងចូលរួមជាមួយក្រុមនៅលីកកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League។

អតីតខ្សែការពាររូបនេះបាននិយាយថា “100 ភាគរយ Mo Salah នឹងចាកចេញនៅរដូវក្តៅនេះ មិនថាមានអ្វីកើតឡើងនៅរដូវកាលនេះ។ គេនឹងចាកចេញ ហើយទៅលេងនៅអារ៉ាប៊ីសាអូឌីត។ ខ្ញុំសង្ឃឹមថា Liverpool នឹងទទួលបានប្រាក់ច្រើន ហើយអាចនាំយកកីឡាករល្អប៉ុន្មាននាក់មកជំនួសវិញ។ Salah នឹងក្លាយជាស្តេចមួយរូបនៅអារ៉ាប៊ីសាអូឌីត”៕