ប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយថាក្លឹបអ្នកមានបុណ្យ Barcelona នឹងព្យាយាមចុះហត្ថលេខាលើខ្សែបម្រើថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ខណៈដែលពួកគេស្វែងរកអ្នកដែលមានសមត្ថភាពក្នុងការជំនួសតំណែងរបស់ Gavi ។ Gavi ត្រូវបានដកចេញរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីមានបញ្ហាដាច់សរសៃពួរផ្នែកខាងមុខ ខណៈពេលដែលកំពុងបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិសម្រាប់ប្រទេសអេស្ប៉ាញ។ វាត្រូវបានគេរាយការណ៍ថាក្រុមយក្សកាតាឡានមិនអាចមានលទ្ធភាពនាំយកខ្សែបម្រើថ្មីបានទេ ប៉ុន្តែ Laporta បានបញ្ជាក់ថាពួកគេនឹងព្យាយាមស្វែងរកកីឡាករក្នុងលក្ខខណ្ឌខ្ចីជើង។ លោក Laporta បានបញ្ជាក់យ៉ាងច្បាស់ថាបញ្ហាហិរញ្ញវត្ថុរបស់ Barcelona បានធ្វើឱ្យមានការលំបាកសម្រាប់ម្ចាស់ជើងឯកអេស្ប៉ាញក្នុងការចុះហត្ថលេខាលើកីឡាករថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលថ្មីៗនេះ ដោយប្រាក់ឈ្នួលរបស់ពួកគេត្រូវបានកាត់ចោលមួយចំនួនដោយ La Liga ប៉ុន្តែក្លឹបនឹងស្វែងរកកីឡាករដែលអាចចូលរួមជាលក្ខណះបណ្តោះអាសន្ន ខណះដែលក្លឹបមានចន្លោះទំនេរមួយចំនួន៕
[ Continue reading ]Category: ពត៌មានកីឡា
ភ្លាមៗពេកហើយ! គ្រាន់តែបានចូលហ្វឹកហាត់វិញភ្លាម ផ្ទះរបស់ De Bruyne ត្រូវបានចោរគាស់ភ្លាម
ចោរបានលួចចូលផ្ទះរបស់កីឡាករ Kevin De Bruyne នៅក្នុងប្រទេសបែលហ្ស៊ិក ហើយបានលួចគ្រឿងអលង្ការ ខណៈដែលតារាឆ្នើមរបស់ Manchester City កំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ត្រៀមការប្រកួត FIFA Club World Cup ។ ខ្សែបម្រើរបស់ក្រុម Manchester City និងក្រុមគ្រួសាររបស់គាត់បានក្លាយជាជនរងគ្រោះនៃអំពើចោរកម្ម ខណៈដែលក្រុមចោរបានលួចចូលផ្ទះរបស់គាត់នៅទីក្រុង Zolder ប្រទេសបែលហ្សិក។ គ្មាននរណាម្នាក់មានវត្តមាននៅក្នុងផ្ទះនៅពេលមានចោរប្លន់នោះទេ ខណៈដែលកីឡាកររូបនេះកំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាផ្នែកមួយនៃក្រុមរបស់ក្រុម Man City។ ការិយាល័យរដ្ឋអាជ្ញាសាធារណៈ Limburg បានជូនដំណឹងថា អំពើប្លន់នេះបានកើតឡើងនៅចន្លោះម៉ោង 4 រសៀល ...
[ Continue reading ]អនាគតត្រចះត្រចង់មួយទៀតហើយ! ប្អូនប្រុសរបស់ Jude Bellingham ត្រូវបានក្រុមធំៗបីនៅ Premier League ចាប់អារម្មណ៍
ខ្សែបម្រើរបស់ Sunderland គឺ Jobe Bellingham ត្រូវបានសង្កេតឃើញដោយអ្នកសង្កេតការណ៍មកពីក្លឹបធំៗបីរបស់លីកកំពូលអង់គ្លេស។ កីឡាករវ័យ 18 ឆ្នាំដែលបានបញ្ចប់ការផ្លាស់ប្តូរនៅរដូវក្តៅរបស់គាត់ពី Birmingham នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃអាជីពរបស់គាត់នៅ Sunderland នៅឡើយ។ Bellingham បានលេងអោយថ្នាលរបស់ក្រុម Birmingham មុនពេលចូលរួមជាមួយ Sunderland នៅដើមឆ្នាំនេះ។ ទោះបីជា Bellingham ទើបតែនៅ Sunderland បានប្រាំមួយខែក៏ដោយ ប៉ុន្តែក្លឹបកំពូល ៗ មួយចំនួននៅ Premier League បានបង្ហាញចំណាប់អារម្មណ៍លើគាត់រួចហើយ។ អ្នកកាសែតអង់គ្លេសមួយរូបបានអះអាងថា អ្នកសង្កេតការណ៍មកពី Liverpool, Chelsea ...
[ Continue reading ]គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់ នៅតែបើកទ្វារស្វាគមន៍កីឡាករមួយនេះក្នុងការត្រឡប់មកវិញ
Julian Nagelsmann នៅតែបើកទ្វារឱ្យកីឡាករ Toni Kroos ធ្វើការផ្លាស់ប្តូរការសម្រេចចិត្ត និងចូលរួមជាមួយក្រុមជម្រើសជាតិអាឡឺម៉ង់ឡើងវិញទាន់ពេលសម្រាប់យុទ្ធនាការ Euro 2024 ដែលអាឡឺម៉ង់ធ្វើជាម្ចាស់ផ្ទះ។ តារាឆ្នើមរបស់ក្លឹប Real Madrid បានសម្រេចចិត្តចាកចេញពីក្រុមជម្រើសជាតិអាឡឺម៉ង់ បន្ទាប់ពីគាត់លេងមិនបានល្អនៅព្រឹត្តិការណ៍ Euro 2020។ គាត់បានបន្តអាជីពក្លឹប Real Madrid របស់គាត់ ខណៈពេលដែលគាត់ក៏បានដាក់គ្រួសាររបស់គាត់ជាអាទិភាព និងចំណាយពេលច្រើនទៀតជាមួយពួកគេ។ ឥឡូវនេះ Kroos បានក្លាយជាការផ្តោតអារម្មណ៍របស់អ្នកចាត់ការ Nagelsmann ដែលបានបង្ហើបថាលោកបាននិយាយជាមួយនឹងកីឡាករខ្សែបម្រើនេះផ្ទាល់តែម្តង។ និយាយនៅក្នុងកិច្ចសម្ភាសន៍មួយ អតីតគ្រូបង្វឹកក្រុម Bayern Munich រូបនេះបានទម្លាយអោយដឹងថា “ការងាររបស់ខ្ញុំគឺគិតអំពីកីឡាករអាឡឺម៉ង់ទាំងអស់។ ...
[ Continue reading ]Onana ធ្វើរឿងសាមញ្ញបំផុត ពេលលឺ Van Dijk ថាខ្លួនលេងពូកែស៊ីម៉ោង
Andre Onana បានធ្វើការឆ្លើយតបទៅវិញយ៉ាងសាមញ្ញាជាទីបំផុត ចំពោះការចោទប្រកាន់ពីកីឡាករ Virgil van Dijk ថាខ្លួនពូកែលេងខ្ជះខ្ជាយពេលវេលាអំឡុងការប្រកួតរវាង Liverpool នឹង Manchester United។ Van Dijk និងមិត្តរួមក្រុមនៅ Liverpool របស់គាត់មិនអាចទម្លាយសំណាញ់ទីរបស់ Onana ដោយអ្នកចាំទីរូបនេះបានសង្គ្រោះបាល់ចំនួនប្រាំបីលើកនៅ Anfield ខណៈដែល United បានយកមួយពិន្ទុត្រឡប់ទៅទីក្រុង Manchester វិញ។ បន្ទាប់ពីការប្រកួត ប្រធានក្រុម Liverpool ត្រូវបានគេរាយការណ៍ថាបានប្រឈមមុខនឹងអ្នកចាំទីរបស់បិសាចក្រហម ហើយបានចោទប្រកាន់គាត់ថាខ្ជះខ្ជាយពេលវេលា។ យោងតាមសារព័ត៌មាន talkSPORT បន្ទាប់ពីការប្រកួត Van ...
[ Continue reading ]អ្នកគាំទ្រនៅអាឡឺម៉ង់ គ្រោងធ្វើការតវ៉ាបែបនេះក្រោយបញ្ហាប្រព័ន្ធផ្សព្វផ្សាយ
អ្នកគាំទ្រជាច្រើននៅ Bundesliga គ្រោងនឹងរក្សាភាពស្ងប់ស្ងាត់រយៈពេល 12 នាទីនៅគ្រប់ការប្រកួតលីកទាំងអស់នៅចុងសប្តាហ៍នេះ ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធភាពនៃការដាក់លក់សិទ្ធិផ្សាយតាមទូរទស្សន៍។ នៅក្នុងការនិយាយសំដៅលើឥទ្ធិពលរបស់អ្នកគាំទ្រក្នុងនាមជាសមាជិកទី 12 នៃក្រុម អ្នកគាំទ្រក្លឹបកំពូលៗមួយចំនួនរបស់អាល្លឺម៉ង់ ជាពិសេសអ្នកគាំទ្រ Bayern Munich និង Borussia Dortmund បានប្រកាសកាលពីថ្ងៃសុក្រថាពួកគេនឹងរក្សាភាពស្ងៀមសម្រាប់ 12 នាទីដំបូងនៃការប្រកួតនាពេលខាងមុខរបស់ក្រុមពួកគេ។ អស់រយៈពេលជាច្រើនខែមកហើយ អ្នកគាំទ្របានធ្វើបាតុកម្មនៅការប្រកួត Bundesliga ជាមួយនឹងបដាដោយព្រួយបារម្ភថាលីគនឹងត្រូវបានរងសម្ពាធដោយអ្នកវិនិយោគដើម្បីផ្លាស់ប្តូររចនាសម្ព័ន្ធនៃការប្រកួត និងផ្តល់អាទិភាពដល់អ្នកមើលទូរទស្សន៍លើសពីអ្នកគាំទ្រដែលមានវត្តមាននៅក្នុងកីឡដ្ឋានផ្ទាល់។ បាតុកម្មបានចាប់ផ្តើមនៅពេលដែលក្រុមបាល់ទាត់បុរសកំពូលទាំងពីរនៅប្រទេសអាឡឺម៉ង់បានសម្រេចចិត្តឆ្ពោះទៅមុខជាមួយនឹងការពិភាក្សាដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគទិញភាគហ៊ុននៃទូរទស្សន៍នាពេលអនាគត និងប្រាក់ចំណូលទីផ្សារជាថ្នូរនឹងប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់៕
[ Continue reading ]Jurgen Klopp រំលឹកពីចំណុចមួយនៃការបរាជ័យយ៉ាងអាម៉ាស់របស់ Man Utd កាលពីរដូវកាលមុន
គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp អះអាងថា ការរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល 7-0 កាលពីរដូវកាលមុននឹងជួយក្រុមបិសាចក្រហម Manchester United នៅពេលដែលពួកគេរៀបចំសម្រាប់ការវិលត្រឡប់ទៅកាន់កីឡដ្ឋាន Anfield នាថ្ងៃអាទិត្យនេះ។ ក្រុមរបស់លោក Erik ten Hag នឹងត្រូវរំលឹកអនុស្សាវរីយយ៉ាងឈឺចាប់របស់ខ្លួនសារជាថ្មីនៅពេលដែលពួកគេត្រូវជួបជាមួយក្នុង Liverpool នៅក្នុងទឹកដីរបស់ក្រុមហង្សក្រហម។ ការបរាជ័យ 7-0 រដូវកាលមុន គឺការចាញ់ដែលទក់សាច់ជាទីបំផុតក្នុងប្រវត្តិសាស្ត្រនៃសត្រូវទាំងពីរ ប៉ុន្តែ Klopp ជឿថា វានឹងក្លាយជាការរំលឹកមួយដ៏ល្អសម្រាប់ Man Utd ក្នុងការផ្តោតអារម្មណ៍ទៅលើក្រុមរបស់ខ្លួនដើម្បីគេចចេញពីភាពអាប់អួរនេះ។ និយាយមុនការប្រកួតនេះ គ្រូបង្វឹករបស់ ...
[ Continue reading ]រញ៉េរញ៉ៃមែនទែនហើយលើកនេះ! Deco ចោទប្រកាន់កីឡាករមួយរូបថាធ្វើពុតជាឈឺដើម្បីគេចផុតការប្រកួតនៅ Champions League
ប្រធានផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco ត្រូវបានគេរាយការណ៍ថាបានចោទប្រកាន់ខ្សែបម្រើ Frankie de Jong ពីបទក្លែងបន្លំ ជំងឺដែលធ្វើឱ្យគាត់ខកខានការប្រកួត Champions League របស់ Barcelona ជាមួយ Antwerp។ Barcelona បានឡើងទៅវគ្គ 16 ក្រុមចុងក្រោយរួចហើយ ដោយបានឡើងឈរលើកំពូលតារាងពូល H ជាមួយនឹងការយកឈ្នះលើ Porto។ ដូច្នេះការប្រកួតទល់នឹង Antwerp គឺជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមានប្រាក់រង្វាន់ដ៏សំខាន់ចំនួន 3 លានដុល្លារដោយផ្អែកលើតួលេខរបស់ UEFA ។ ដូច្នេះហើយ ...
[ Continue reading ]Mikel Arteta នឹងគេចផុតពីការពិន័យក្រោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យចំពោះអាជ្ញាកណ្តាល
លោក Mikel Arteta បានរួចផុតពីការដាក់ទណ្ឌកម្មសម្រាប់ពាក្យសម្តីដែលគាត់បាននិយាយបន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal បានភ្លាត់ស្នៀតចាញ់ក្រុម Newcastle កាលពីខែវិច្ឆិកាកន្លងទៅ។ គួររំលឹកផងដែរថា គ្រាប់បាល់របស់ Anthony Gordon ទល់នឹងក្រុមកាំភ្លើងធំកាលពីខែមុន បានធ្វើឱ្យ Newcastle អាចយកឈ្នះក្នុងលទ្ធផល 1-0 ប៉ុន្តែ Arteta បានហៅការសម្រេចចិត្តរបស់ VAR ថាជារឿងដែលគួរឲ្យអាម៉ាស់យ៉ាងខ្លាំង។ ក្រោយមក Arsenal បានចេញសេចក្តីថ្លែងការណ៍គាំទ្រអ្នកចាត់ការរបស់ពួកគេ ខណៈពេលដែល FA បានដាក់ការចោទប្រកាន់ពីបទប្រព្រឹត្តខុសចំពោះការជេរប្រមាថរបស់ Arteta។ ឥឡូវនេះ គណៈកម្មាធិការឯករាជ្យមួយបានកំណត់ថា ការចោទប្រកាន់លើជនជាតិអេស្បាញគឺគ្មានមូលដ្ឋានត្រឹមត្រូវនោះឡើយ។ សេចក្តីថ្លែងការណ៍របស់ FA ...
[ Continue reading ]Premier League គ្រោងផ្តល់តំណែងសម្រាប់អាជ្ញាកណ្តាលថ្មីចំនួនពីររូបជាប្រវត្តិសាស្ត្រ
លីកកំពូលអង់គ្លេស Premier League គ្រោងនឹងតែងតាំងអាជ្ញាកណ្តាលថ្មីចំនួន 2 ដោយអ្នកទាំងពីរសុទ្ធសឹងតែជាអាជ្ញាកណ្តាលដែលនឹងក្លាយជាទំព័រថ្មីនៃប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស។ ដូចដែលបានប្រកាសដោយសហព័ន្ធបាល់ទាត់អង់គ្លេស លោកស្រីអាជ្ញាកណ្តាល Rebecca Welch នឹងក្លាយជាអាជ្ញាកណ្តាលនារីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ Premier League ដោយត្រូវបានតែងតាំងជាពិសេសក្នុងការកាត់សេចក្តីសម្រាប់ជំនួបរវាង Fulham នឹងក្រុម Burnley នៅកីឡដ្ឋាន Craven Cottage នាថ្ងៃទី 23 ខែធ្នូខាងមុខនេះ។ Welch បានបង្កើតប្រវត្តិសាស្ត្រក្នុងខែមេសា ឆ្នាំ 2021 នៅពេលដែលនាងត្រូវបានចាត់តាំងឱ្យធ្វើជាអ្នកគ្រប់គ្រងការប្រកួតលីកទីពីរអង់គ្លេស ហើយបានបន្តបង្កើតប្រវត្តិសាស្ត្រថ្មីនៅខែមករា ឆ្នាំ 2022 នៅពេលដែលនាងរ៉ាប់រងការកាត់សេចក្តីក្នុងការប្រកួត FA Cup ...
[ Continue reading ]