Onana ធ្វើរឿងសាមញ្ញបំផុត ពេលលឺ Van Dijk ថាខ្លួនលេងពូកែស៊ីម៉ោង

Andre Onana បានធ្វើការឆ្លើយតបទៅវិញយ៉ាងសាមញ្ញាជាទីបំផុត ចំពោះការចោទប្រកាន់ពីកីឡាករ Virgil van Dijk ថាខ្លួនពូកែលេងខ្ជះខ្ជាយពេលវេលាអំឡុងការប្រកួតរវាង Liverpool នឹង Manchester United។

Van Dijk និងមិត្តរួមក្រុមនៅ Liverpool របស់គាត់មិនអាចទម្លាយសំណាញ់ទីរបស់ Onana ដោយអ្នកចាំទីរូបនេះបានសង្គ្រោះបាល់ចំនួនប្រាំបីលើកនៅ Anfield ខណៈដែល United បានយកមួយពិន្ទុត្រឡប់ទៅទីក្រុង Manchester វិញ។ បន្ទាប់ពីការប្រកួត ប្រធានក្រុម Liverpool ត្រូវបានគេរាយការណ៍ថាបានប្រឈមមុខនឹងអ្នកចាំទីរបស់បិសាចក្រហម ហើយបានចោទប្រកាន់គាត់ថាខ្ជះខ្ជាយពេលវេលា។

យោងតាមសារព័ត៌មាន talkSPORT បន្ទាប់ពីការប្រកួត Van Dijk បានចូលទៅជិត Onana ហើយបាននិយាយថា “ដោយសារតែអ្នក ពួកយើងលេងបានតែកន្លះម៉ោងប៉ុណ្ណោះ”។ នៅពេលលឺបែបនេះ អ្នកចាំទីសញ្ជាតិកាមេរូន មិនបានធ្វើការនិយាយតបទៅកាន់ van Dijk វិញនោះឡើយ ដោយរូបគេគ្រាន់តែញញឺមប៉ុណ្ណោះ មុនដើរចេញដោយធម្មតា”