លោក Mikel Arteta បានរួចផុតពីការដាក់ទណ្ឌកម្មសម្រាប់ពាក្យសម្តីដែលគាត់បាននិយាយបន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal បានភ្លាត់ស្នៀតចាញ់ក្រុម Newcastle កាលពីខែវិច្ឆិកាកន្លងទៅ។

គួររំលឹកផងដែរថា គ្រាប់បាល់របស់ Anthony Gordon ទល់នឹងក្រុមកាំភ្លើងធំកាលពីខែមុន បានធ្វើឱ្យ Newcastle អាចយកឈ្នះក្នុងលទ្ធផល 1-0 ប៉ុន្តែ Arteta បានហៅការសម្រេចចិត្តរបស់ VAR ថាជារឿងដែលគួរឲ្យអាម៉ាស់យ៉ាងខ្លាំង។ ក្រោយមក Arsenal បានចេញសេចក្តីថ្លែងការណ៍គាំទ្រអ្នកចាត់ការរបស់ពួកគេ ខណៈពេលដែល FA បានដាក់ការចោទប្រកាន់ពីបទប្រព្រឹត្តខុសចំពោះការជេរប្រមាថរបស់ Arteta។ ឥឡូវនេះ គណៈកម្មាធិការឯករាជ្យមួយបានកំណត់ថា ការចោទប្រកាន់លើជនជាតិអេស្បាញគឺគ្មានមូលដ្ឋានត្រឹមត្រូវនោះឡើយ។

សេចក្តីថ្លែងការណ៍របស់ FA បានចេញមកជាផ្លូវការថា គណៈកម្មការនិយតកម្មឯករាជ្យបានរកឃើញការចោទប្រកាន់ប្រឆាំងនឹង Mikel Arteta សម្រាប់ការរំលោភលើច្បាប់ FA ចំណុច E3.1 ដែលមិនត្រូវបានរាប់បញ្ចូលជាការបំពានអ្វីទេ។ ការសម្រេចចិត្តនេះមានន័យថា Arteta នឹងមិនប្រឈមមុខនឹងការដាក់ទណ្ឌកម្មដែលអាចឃើញអ្នកចាត់ការសញ្ជាតិអេស្ប៉ាញត្រូវបានហាមឃាត់ ឬពិន័យសម្រាប់ជំនួបបន្ទាប់របស់ Arsenal ទល់នឹងក្រុម Brighton នាថ្ងៃទី 17 នោះទេ៕