Jurgen Klopp រំលឹកពីចំណុចមួយនៃការបរាជ័យយ៉ាងអាម៉ាស់របស់ Man Utd កាលពីរដូវកាលមុន

គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp អះអាងថា ការរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល 7-0 កាលពីរដូវកាលមុននឹងជួយក្រុមបិសាចក្រហម Manchester United នៅពេលដែលពួកគេរៀបចំសម្រាប់ការវិលត្រឡប់ទៅកាន់កីឡដ្ឋាន Anfield នាថ្ងៃអាទិត្យនេះ។

ក្រុមរបស់លោក Erik ten Hag នឹងត្រូវរំលឹកអនុស្សាវរីយយ៉ាងឈឺចាប់របស់ខ្លួនសារជាថ្មីនៅពេលដែលពួកគេត្រូវជួបជាមួយក្នុង Liverpool នៅក្នុងទឹកដីរបស់ក្រុមហង្សក្រហម។ ការបរាជ័យ 7-0 រដូវកាលមុន គឺការចាញ់ដែលទក់សាច់ជាទីបំផុតក្នុងប្រវត្តិសាស្ត្រនៃសត្រូវទាំងពីរ ប៉ុន្តែ Klopp ជឿថា វានឹងក្លាយជាការរំលឹកមួយដ៏ល្អសម្រាប់ Man Utd ក្នុងការផ្តោតអារម្មណ៍ទៅលើក្រុមរបស់ខ្លួនដើម្បីគេចចេញពីភាពអាប់អួរនេះ។

និយាយមុនការប្រកួតនេះ គ្រូបង្វឹករបស់ Liverpool បានប្រាប់អោយដឹងថា “លទ្ធផលដែលយើងធ្វើបានពីមុនគឺជារឿងដែលអាចកើតឡើងតែម្តងគត់ក្នុងឆាកជីវិត ហើយវានឹងជួយទៅដល់ក្រុមដែលចាញ់ក្នុងការពង្រឹងក្រុមរបស់គេឡើងវិញ ព្រោះនេះជាការប្រកួតបាល់ទាត់ទល់នឹងក្រុមដែលជាសត្រូវក្នុងប្រវត្តិសាស្ត្រនៅទឹកដី Anfield”