កីឡាករ Eden Hazard បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំងនៅពេលចាត់ទុកអតីតកីឡាករ Chelsea រូបនេះថាជាកីឡាករមានសមត្ថភាពខ្ពស់បំផុតដែលខ្លួនធ្លាប់លេងជាមួយ។ ខណះដែលបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធី The Obi One របស់លោក John Obi Mikel អតីតខ្សែប្រយុទ្ធក្រុមតោខៀវ និង Real Madrid កីឡាករ Hazard ត្រូវបានគេស្នើសុំឱ្យដាក់ឈ្មោះកីឡាករល្អបំផុតដែលគាត់ធ្លាប់បានលេងជាមួយ។ ទោះបីជាគាត់បានលើកឡើងពីឈ្មោះ Luka Modric និងមិត្តរួមជាតិ Kevin De Bruyne ក៏ពិតមែន ប៉ុន្តែ Hazard បែរជាបានផ្តល់ចម្លើយដែលមិនមានអ្នកនឹកស្មានដល់មួយទៅវិញ ពោលគឺ Gael ...
[ Continue reading ]Author: phanin
អស់ពី Klopp ពេលនេះគ្រូបង្វឹកធំៗពីររូបទៀតក្លាយជាបេក្ខភាពនាំមុខសម្រាប់ Bayern Munich
Bayern Munich ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាជម្រើសគ្រូបង្វឹកថ្មីដើម្បីជំនួសលោក Thomas Tuchel រួមមានលោក Ole Gunnar Solskjaer និង Zinedine Zidane។ តំណែងរបស់ Tuchel បានជួបភាពរង្គោះរង្គើជាខ្លាំង បន្ទាប់ពីលទ្ធផលមិនល្អជាបន្តបន្ទាប់ ដោយបច្ចុប្បន្នកំពុងតាមពីក្រោយក្រុម Bayer Leverkusen ចំនួនប្រាំបីពិន្ទុនៅតារាងលីកកំពូល Bundesliga។ ទោះបីជា Tuchel នៅតែទទួលបន្ទុកនៅពេលនេះ ប៉ុន្តែក្រុមយក្សអាឡឺម៉ង់មួយនេះកំពុងសម្លឹងមើលជម្រើសផ្សេងរួចទៅហើយ នេះបើយោងតាម Sky Germany។ Solskjaer បានលេចចេញជាបេក្ខភាពដ៏មានសក្តានុពលនៅលើមូលដ្ឋានបណ្តោះអាសន្ន ខណះដែល Zidane ជាអ្នកចាត់ការមួយរូបទៀតដែលក្លឹបត្រូវបានគេនិយាយថាកំពុងគិតពិចារណា។ នាយកប្រតិបត្តិក្លឹប ...
[ Continue reading ]David de Gea សម្រេចចិត្តរកក្លឹបថ្មី តែមិនមែនជាក្រុមនៅ Premier League នោះទេ
David de Gea មានបំណងចង់ចូលរួមជាមួយក្លឹបមួយក្នុងប្រទេសអេស្ប៉ាញ ខណៈដែលគាត់គ្រោងវិលត្រឡប់ទៅកាន់បាល់ទាត់វិញបន្ទាប់ពីគ្មានក្លឹបលេងរយះពេលយូរ។ De Gea គ្មានក្លឹបចាប់តាំងពីចាកចេញពី Manchester United នៅរដូវក្តៅបន្ទាប់ពីកិច្ចសន្យារបស់គាត់បានផុតកំណត់។ ឥឡូវនេះ យោងតាមគេហទំព័រ The Sun អតីតកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ សង្ឃឹមថានឹងស្វែងរកផ្លូវរបស់គាត់ត្រលប់ទៅបាល់ទាត់វិញតាមរយៈការចូលរួមជាមួយក្លឹបនៅ La Liga ។ ទោះបីជាមានការចាប់អារម្មណ៍ពី Premier League និងទូទាំងពិភពលោកក្នុងប៉ុន្មានខែថ្មីៗនេះ De Gea មានបំណងចង់បន្តនៅក្នុងប្រទេសអេស្ប៉ាញជាកន្លែងដែលគាត់បានរក្សារបបហ្វឹកហាត់របស់គាត់។ De Gea បានចាប់ផ្តើមអាជីពរបស់គាត់នៅប្រទេសអេស្ប៉ាញ ហើយពេលនេះនឹងបញ្ចប់វានៅប្រទេសកំណើតរបស់គាត់វិញ។ អតីតអ្នកចាំទី Man Utd ...
[ Continue reading ]ធ្លាប់តែស៊ុតមិនសូវកើត ពេលនេះ Michael Owens ភ្ញាក់ផ្អើលជាមួយគ្រាប់បាល់របស់ Nunez
Michael Owen មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Darwin Nunez ដែលជាគ្រាប់បាល់បើកឆាកសម្រាប់ក្រុម Liverpool ទល់នឹង Brentford។ អតីតកីឡាករជើងចាស់របស់ហង្សក្រហមបានពណ៌នាការស៊ុតរបស់ Darwin Nunez ទល់នឹង Brentford ថាជាគ្រាប់បាល់ដ៏អស្ចារ្យមួយ។ Owen ក៏បានចែករំលែកពាក្យទូន្មានមួយសម្រាប់អតីតកីឡាករ Benfica ខណៈដែលគាត់បានជំរុញគាត់ឱ្យសម្របតាមវិធីគិតរបស់គាត់ទៅមុខ។ អតីតកីឡាករជម្រើសជាតិអង់គ្លេសបានសរសេរនៅលើបណ្តាញសង្គម X រឺ Twitter ថា “ការបញ្ចប់ទីពី Darwin Nunez កាលពីម្សិលមិញគឺជាគ្រាប់បាល់អស្ចារ្យមួយ។ ខ្ញុំមិនអាចឈប់មើលវាបានទេ ហើយខ្ញុំពិតជាមិនអាចចាប់ពន្យល់ថាតើជំនាញនោះពិបាកប៉ុណ្ណា។ វាក៏ជាភស្តុតាងបន្ថែមទៀតថា ប្រសិនបើគាត់ខិតកាន់តែជិតក្លាយជាកីឡាករដ៏អស្ចារ្យ ដែលមនុស្សជាច្រើនគិតថាគាត់អាចធ្វើបាននោះ គាត់ត្រូវតែសម្របតាមវិធីគិតរបស់គាត់”៕
[ Continue reading ]Dele Alli នឹងចាកចេញពី Tottenham ដោយដៃទទេបន្ទាប់ពីការផ្លាស់ទៅ Everton
ក្លឹប Tottenham ត្រូវបានគេរាយការណ៍ថានឹងមិនទទួលបានអ្វីទាល់តែសោះសម្រាប់ការផ្ទេររបស់ Dele Alli ទៅកាន់ Everton ទាំងដែលធ្លាប់មានគម្រោងថានឹងទទួលបានយ៉ាងហោចណាស់ 40 លានផោន។ អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានពោលពាក្យលាជាមួយក្រុម Everton កាលពីខែមករាឆ្នាំ 2022 កន្លងទៅ ដោយសង្ឃឹមថានឹងកែប្រែជោគវាសនារបស់ខ្លួនជាមួយក្លឹបថ្មី ប៉ុន្តែការផ្លាស់ទៅលេងនៅតំបន់ Merseyside បានប្រែក្លាយជាមហន្តរាយមួយសម្រាប់អាជីពរបស់ខ្សែបម្រើរូបនេះទៅវិញ។ ការបង្ហាញខ្លួនចុងក្រោយបង្អស់សម្រាប់ Dele គឺនៅថ្ងៃទី 26 ខែកុម្ភះ ឆ្នាំ 2023 ហើយរូបគេមិនបានលេងទៀតដោយសារតែបញ្ហារបួសញាំញីចាប់តាំងពីពេលនោះមក។ Dele Alli អាចនឹងលែងបានលេងក្នុងនាមជាកីឡាករ Everton ម្តងទៀត ខណះដែលកុងត្រារបស់គេជាមួយក្លឹបនឹងបញ្ចប់នៅចុងរដូវកាលនេះ។ បើយោងតាមសារព័ត៌មាន ...
[ Continue reading ]អតីតអាជ្ញាកណ្តាលនៅ Premier League រូបនេះបានទទួលតំណែងដ៏ចម្លែកមួយពីក្រុម Nottingham Forest
លោក Mark Clattenburg ដែលអ្នកគាំទ្របាល់ទាត់អង់គ្លេសស្គាល់ថាជាអតីតអាជ្ញាកណ្តាលដ៏មានជំនាញរបស់ Premier League ត្រូវបានតែងតាំងក្នុងតួនាទីជាអ្នកវិភាគដ៏កម្រមួយដោយក្លឹប Nottingham Forest។ លោក Clattenburg ដែលទើបតែបានដើរតួជាអាជ្ញាកណ្តាលនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ BBC TV ដែលមានឈ្មោះថា Gladiators ពេលនេះបានទទួលនូវតួនាទីដ៏សំខាន់មួយសម្រាប់ក្រុម Nottingham ដោយផ្តោតសំខាន់ទៅលើការពង្រឹងចំណេញដឹង នឹងទំនាក់ទំនាងរវាងក្លឹបជាមួយអាជ្ញាកណ្តាល នេះបើយោងទៅតាមការរាយការណ៍របស់សារព័ត៌មាន The Telegraph។ បុរសវ័យ 48 ឆ្នាំរូបនេះត្រូវបានគេប្រទះឃើញថាមានវត្តមាននៅកីឡដ្ឋាន City Ground ក្នុងការប្រកួតទល់នឹង West Ham ដោយមានចូលរួមជាមួយប្រធានក្លឹបលោក Evangelos Marinakis ...
[ Continue reading ]Cristiano Ronaldo Jr លក់មុខឪពុកសាហាវនៅលើទីលាន ដោយមិនព្រមធ្វើរឿងមួយនេះជាមួយ Ronaldo
Cristiano Ronaldo ត្រូវបានកូនប្រុសរបស់គាត់បំបាក់មុខជាខ្លាំង ខណៈដែល Cristiano Junior បានបដិសេធមិនព្រមចាប់ដៃឪពុកអំឡុងពេលការអបអរពានរង្វាន់របស់ក្លឹប Al-Nassr។ Ronaldo Jr បានបង្ហាញទម្រង់លេងយ៉ាងល្អឱ្យក្រុម Al-Nassr អាយុក្រោម 13 ឆ្នាំ ខណៈដែលរូបគេបានក្លាយជាចំណែកសំខាន់មួយសម្រាប់ជួយក្រុមក្នុងការឈ្នះពានរង្វាន់លីកជាមួយនឹងការប្រកួតចំនួន 3 ដែលនៅសេសសល់។ កីឡាករវ័យក្មេងទាំងនោះត្រូវបានគេហៅឱ្យចូលរួមដើម្បីអបអរសាទរជាមួយកីឡាករឈុតធំរបស់ Al-Nassr មុនពេលត្រូវប៉ះគ្នាជាមួយក្លឹប Al-Fateh។ ក្រុមអាយុក្រោម 13 ឆ្នាំរបស់ Al-Nassr ត្រូវបានឈរតម្រៀបជាជួរដើម្បីចាំចាប់ដៃជាមួយកីឡាករអាជីពផ្សេងៗ។ Ronaldo Jr បានដើរតួនាទីជាអ្នកដឹកនាំកីឡាករ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលគាត់ដើរឆ្លងឪពុករបស់គាត់ គាត់បានរក្សាគម្លាតចម្ងាយ មុនពេលបដិសេដក្នុងការចាប់ដៃជាមួយកំពូលតារាព័រទុយហ្គាល់។ ...
[ Continue reading ]ដំណឺងល្អសម្រាប់ Man Utd? ភ្នាក់ងារកីឡាកររូបនេះផ្តល់តម្រុយនៃការចាកចេញពី Bayern Munich
ភ្នាក់ងារតំណាងរបស់កីឡាករ Mathys Tel បានចេញមកផ្តល់ជាតម្រុយថាយុវជនរូបនេះអាចនឹងចាកចេញពី Bayern Munich នៅរដូវក្តៅនេះ ខណះមានការចាប់អារម្មណ៍ពីក្លឹប Manchester United។ Man United ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាជាមួយ Tel ជុំវិញការផ្លាស់ប្តូរដ៏មានសក្តានុពលមួយទៅកាន់កីឡដ្ឋាន Old Trafford ។ កីឡាករវ័យក្មេងរូបនេះត្រូវបានគេគិតថាមានការខកចិត្តដោយសារមិនសូវបានបង្ហាញខ្លួនសម្រាប់ Bayern ហើយអាចនឹងស្វែងរកទ្រនំថ្មីនាពេលខាងមុខ។ Tel មិនទាន់ចាប់ផ្តើមនៅ Bundesliga ទាល់តែសោះនៅរដូវកាលនេះ ជាមួយនឹងការបង្ហាញខ្លួន 17 លើករបស់គាត់ទាំងអស់ កើតឡើងក្នុងនាមជាកីឡាករបម្រុងសម្រាប់ក្រុមរបស់លោក Thomas Tuchel។ លោកGadiri Camara ដែលជាអ្នកតំណាងរបស់កីឡាករ ...
[ Continue reading ]Real Madrid ធ្វើការសម្រេចចិត្តច្បាស់ៗជុំវិញអនាគតរបស់ Toni Kroos
Real Madrid ត្រូវបានគេរាយការណ៍ថាបានធ្វើការសម្រេចចិត្តរបស់ពួកគេលើអនាគតរបស់ Toni Kroos រួចរាល់ ខណៈដែលកិច្ចសន្យារបស់គាត់ជិតផុតកំណត់នៅរដូវក្តៅ។ សារព័ត៌មាន Sport Bild របស់អាឡឺម៉ង់បានរាយការណ៍ថា ស្របពេលកិច្ចសន្យារបស់លោក Carlo Ancelotti បានបន្តរហូតដល់ឆ្នាំ 2026 លទ្ធភាពនៃការស្នាក់នៅរបស់ Kroos មួយឆ្នាំទៀតបានកើនឡើង។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីបានផ្តល់តម្លៃយ៉ាងខ្លាំងចំពោះ Kroos សម្រាប់កម្លាំងយុទ្ធសាស្ត្ររបស់គាត់នៅតំបន់ ហើយតែងតែបន្តដើរតួជាអ្នកដឹកនាំមួយរូបជានិច្ចជាពិសេសនៅពេលដែលមានការថយចុះសារៈសំខាន់របស់ខ្សែបម្រើ Luka Modric សម្រាប់ក្លឹប។ Kroos បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់មិត្តរួមក្រុមរបស់ខ្លួននូវជម្រើសពីររបស់ខ្លួន ដែលអាចនឹងបន្តជាមួយក្លឹបយក្សអេស្ប៉ាញ ឬចូលនិវត្តន៍ពីបាល់ទាត់អាជីពនៅចុងបញ្ចប់នៃរដូវកាលបច្ចុប្បន្ន។ ប្រសិនបើគាត់ជ្រើសរើសក្នុងការបន្តដំណើរលើសពីរដូវក្តៅនោះ Madrid បានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ឱ្យគាត់នូវកិច្ចសន្យាថ្មីរយៈពេល 1 ...
[ Continue reading ]Emi Martinez ថាខ្លួនចង់ចូលរួមជាមួយ Messi នឹង Di Maria ក្នុងការធ្វើរឿងមួយនេះនៅឆ្នាំ 2024
អ្នកចាំទីកំពូលឌឺ Emiliano Martinez បានបង្ហើបថាគាត់ចង់ចូលរួមជាមួយ Lionel Messi និង Angel Di Maria នៅក្នុងក្រុមអូឡាំពិករបស់ប្រទេសអាហ្សង់ទីនដែលនឹងហោះហើរទៅកាន់ទីក្រុងប៉ារីសនៅរដូវក្តៅខាងមុខ។ Javier Mascherano គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនអាយុក្រោម 23 ឆ្នាំបានបញ្ជាក់យ៉ាងច្បាស់ថាមានការអញ្ជើញបើកចំហសម្រាប់ Messi និង Di Maria ដើម្បីចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកនាឆ្នាំ 2024 នេះ។ ការវិវឌ្ឍន៍ថ្មីៗបង្ហាញថា អ្នកទាំងពីរអាចនឹងចូលរួមដោយអ្នកចាំទី Aston Villa ដែលនៅតែចង់ឈ្នះមេដាយមាសអូឡាំពិក ព្រោះវាជាពានតែមួយគត់ដែលគាត់មិនទាន់ឈ្នះជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្រៅពីពាន World Cup នឹង Copa ...
[ Continue reading ]