David de Gea សម្រេចចិត្តរកក្លឹបថ្មី តែមិនមែនជាក្រុមនៅ Premier League នោះទេ

David de Gea មានបំណងចង់ចូលរួមជាមួយក្លឹបមួយក្នុងប្រទេសអេស្ប៉ាញ ខណៈដែលគាត់គ្រោងវិលត្រឡប់ទៅកាន់បាល់ទាត់វិញបន្ទាប់ពីគ្មានក្លឹបលេងរយះពេលយូរ។

De Gea គ្មានក្លឹបចាប់តាំងពីចាកចេញពី Manchester United នៅរដូវក្តៅបន្ទាប់ពីកិច្ចសន្យារបស់គាត់បានផុតកំណត់។ ឥឡូវនេះ យោងតាមគេហទំព័រ The Sun អតីតកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ សង្ឃឹមថានឹងស្វែងរកផ្លូវរបស់គាត់ត្រលប់ទៅបាល់ទាត់វិញតាមរយៈការចូលរួមជាមួយក្លឹបនៅ La Liga ។ ទោះបីជាមានការចាប់អារម្មណ៍ពី Premier League និងទូទាំងពិភពលោកក្នុងប៉ុន្មានខែថ្មីៗនេះ De Gea មានបំណងចង់បន្តនៅក្នុងប្រទេសអេស្ប៉ាញជាកន្លែងដែលគាត់បានរក្សារបបហ្វឹកហាត់របស់គាត់។

De Gea បាន​ចាប់​ផ្តើម​អាជីព​របស់​គាត់​នៅ​ប្រទេស​អេស្ប៉ាញ ហើយ​ពេល​នេះ​នឹង​បញ្ចប់​វា​នៅ​ប្រទេស​កំណើត​របស់​គាត់​វិញ។ អតីតអ្នកចាំទី Man Utd បានចូលរួមជាមួយក្លឹប Atletico Madrid ក្នុងឆ្នាំ 2011 មុនការមកលេងនៅកីឡដ្ឋាន Old Trafford។ ប្រភពដដែលបានទម្លាយថា Real Madrid កំពុងតែព្យាយាមតាមយកកីឡាកររូបនេះជាខ្លាំង ហើយរូបគេអាចនឹងពិចារណាក្នុងការត្រឡប់ទៅរដ្ឋធានីរបស់ប្រទេសអេស្ប៉ាញវិញនាពេលខាងមុខ៕