ក្លឹប Tottenham ត្រូវបានគេរាយការណ៍ថានឹងមិនទទួលបានអ្វីទាល់តែសោះសម្រាប់ការផ្ទេររបស់ Dele Alli ទៅកាន់ Everton ទាំងដែលធ្លាប់មានគម្រោងថានឹងទទួលបានយ៉ាងហោចណាស់ 40 លានផោន។

អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានពោលពាក្យលាជាមួយក្រុម Everton កាលពីខែមករាឆ្នាំ 2022 កន្លងទៅ ដោយសង្ឃឹមថានឹងកែប្រែជោគវាសនារបស់ខ្លួនជាមួយក្លឹបថ្មី ប៉ុន្តែការផ្លាស់ទៅលេងនៅតំបន់ Merseyside បានប្រែក្លាយជាមហន្តរាយមួយសម្រាប់អាជីពរបស់ខ្សែបម្រើរូបនេះទៅវិញ។

ការបង្ហាញខ្លួនចុងក្រោយបង្អស់សម្រាប់ Dele គឺនៅថ្ងៃទី 26 ខែកុម្ភះ ឆ្នាំ 2023 ហើយរូបគេមិនបានលេងទៀតដោយសារតែបញ្ហារបួសញាំញីចាប់តាំងពីពេលនោះមក។ Dele Alli អាចនឹងលែងបានលេងក្នុងនាមជាកីឡាករ Everton ម្តងទៀត ខណះដែលកុងត្រារបស់គេជាមួយក្លឹបនឹងបញ្ចប់នៅចុងរដូវកាលនេះ។ បើយោងតាមសារព័ត៌មាន The Mirror ក្លឹប Spurs នឹងត្រូវបាត់បង់ប្រាក់រហូតដល់ទៅ 40 លានផោនព្រោះ Dele មិនបានបង្ហាញខ្លួនគ្រប់ចំនួនដែលបានព្រមព្រៀងជាមួយ Everton៕