លោក Allegri ចេញមកព្រលះចំៗគ្មានទុកមុខដល់កីឡាករ Juventus ចំពេលរងបរាជ័យ

គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri បានឆ្លុះបញ្ចាំងពីបញ្ហាដ៏ធំបំផុតនៅក្នុងក្លឹបបន្ទាប់ពីការបរាជ័យក្នុងការប្រកួតសម្រាប់ក្របខ័ណ្ឌ Serie A ក្រោមស្នាដៃក្រុមធ្លាក់ជើងរដូវកាលនេះ Napoli។ នៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតជាមួយ DAZN លោក Allegri បានចង្អុលទៅកាន់កីឡាករដែលគ្មានបទពិសោធន៍ ថាជាហេតុផលចម្បងសម្រាប់ការបរាជ័យ 2-1 ដោយគ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះបានណែនាំថាក្រុមក្មេងៗរបស់គាត់មានការតាំងចិត្តខ្លាំងពេក ហើយមិនបានផ្លាស់ប្តូរផែនការរបស់ពួកគេនៅពេលដែលវាមិនដំណើរការក្នុងការសម្រុកទម្លុះតំបន់ការពាររបស់ Napoli។ លោក Allegri បាននិយាយថា “ទោះបីជាគ្មាន Weston McKennie និង Adrien Rabiot ក៏ដោយ កីឡាករ Carlos Alcaraz ពិតជាធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតពិតដំបូងរបស់គាត់។ ...

[ Continue reading ]

កីឡាការិនីរបស់ Chelsea ចូលខ្លួនបំភ្លឺរឿងក្តីរើសអើងជាតិសាសន័ទៅលើប៉ូលីសមួយរូប

ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាការិនី Sam Kerr បានចូលខ្លួនមកបំភ្លឺនៅតុលាការកាលពីថ្ងៃចន្ទ ចំពោះការចោទប្រកាន់ពីបទរើសអើងជាតិសាសន៍ដែលមានស្ថានទម្ងន់ទោសលើមន្ត្រីសមត្ថកិច្ចម្នាក់។ Sam Kerr ត្រូវបានចោទប្រកាន់ពីបទប្រើពាក្យប្រមាថ គំរាមកំហែង ដល់មន្រ្តីប៉ូលីសនៅក្នុងឧប្បត្តិហេតុមួយនៅតំបន់ Twickenham នៃទីក្រុងឡុងដ៍កាលពីខែមករាកន្លងទៅ។ តារាឆ្នើមរបស់ក្រុមជម្រើសជាតិអូស្ត្រាលីបានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃចន្ទ ហើយបានចូលច្រានចោលនូវកំហុសចំពោះការចោទប្រកាន់នេះ។ ឥឡូវនេះសំណុំរឿងនឹងស្ថិតក្នុងដំណើរការកាត់ក្តី ហើយគ្រោងធ្វើនៅខែកុម្ភៈ ឆ្នាំ 2025។ Kerr នឹងត្រូវតម្រូវឱ្យចូលរួមដោយផ្ទាល់ ដោយសវនាការរំពឹងថានឹងមានរយៈពេល 4 ថ្ងៃ ហើយវាត្រូវបានគេរាយការណ៍ផងដែរថានឹងមានវត្តមានប៉ូលីសពីរនាក់ដែលនឹងផ្តល់ភស្តុតាងប្រឆាំងនឹង Kerr៕

[ Continue reading ]

អ្នកគាំទ្រមួយរូបខឹងចិត្តពេក រត់ចូលទីលានស្រែកអោយកីឡាករចំៗ ព្រោះចាញ់ស្ពឹកមុខពេក

អ្នកគាំទ្រផ្កាប់មុខមួយរូបរបស់ក្រុម Darmstadt បានរត់សម្រុកចូលទីលាន ហើយស្រែកដាក់កីឡាករដែលកំពុងតែឈរអន់ចិត្តជាក្រុម បន្ទាប់ពីពួកគេចាញ់យ៉ាងធ្ងន់ធ្ងរនៅក្នុងដីរបស់ខ្លួនដោយក្រុម Augsburg។ Darmstadt នៅតែឈរនៅបាតតារាងនៃលីកកំពូលអាឡឺម៉ង់ Bundesliga បន្ទាប់ពីចាញ់ក្រុម Augsburg ក្នុងលទ្ធផល 6-0។ បន្ទាប់ពីបរាជ័យក្នុងផ្ទះដ៏អាម៉ាស់ អ្នកគាំទ្រម្នាក់បានប្រាប់ពីអារម្មណ៍របស់គាត់ចំពោះកីឡាករក្រោយអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ នៅក្នុងវីដេអូឃ្លីបដែលបានបង្ហោះនៅក្នុងបណ្តាញសង្គម អ្នកគាំទ្រអាចត្រូវបានគេឃើញកំពុងស្រែកផងយំផង ដាក់ទៅកាន់កីឡាកររបស់ Darmstadt ដែលកំពុងឈរទះដៃសុំទោសអ្នកគាំទ្រផ្សេងទៀត។ Darmstadt ដែលបានស្គាល់រសជាតិជ័យជម្នះត្រឹមតែពីរប្រកួតក្នុងលីកនៅរដូវកាលនេះ ទទួលបានការតម្លើងមកកាន់ កាលពីខែឧសភាឆ្នាំមុន ប៉ុន្តែការស្នាក់នៅរបស់ពួកគេក្នុង Bundesliga មើលទៅនឹងមានរយៈពេលខ្លី ខណៈដែលពួកគេកំពុងលង់ខ្លួនជ្រៅរហូតដល់ទៅ 12 ពិន្ទុក្នុងតំបន់កាត់ចោល ទាំងដែលការប្រកួតសម្រាប់រដូវកាល 2023-2024 នៅសល់ត្រឹមតែ 10 ...

[ Continue reading ]

កំណត់ត្រា 143 ប្រកួតរបស់ Man Utd បានក្លាយជាអសាបង់ ក្រោយចាញ់ Man City យ៉ាងវេទនា

Manchester United បានឃើញកំណត់ត្រា 143 ប្រកួតមិនគួរឱ្យជឿរបស់គេ ត្រូវបានកំទេចចោលដោយគូប្រជែងរួមទីក្រុង ពោលគឺ Manchester City នៅក្នុងជំនួប Manchester Derby ខណះដែលក្រុមភ្ញៀវបានរងបរាជ័យយ៉ាងអាម៉ាស់ជាទីបំផុត។ ក្រុមរបស់លោក Erik ten Hag បានចាប់ផ្តើមការប្រកួតយ៉ាងល្អនៅក្នុងកីឡដ្ឋាន Etihad ដោយការស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យពីខ្សែប្រយុទ្ធ Marcus Rashford នៅនាទីទី​ 8 នៃការប្រកួតវគ្គទីមួយ។ ទោះយ៉ាងណាក្តី បិសាចក្រហមនៅមិនអាចទប់ទល់ការសម្រុកដ៏ហូរហៀររបស់ Man City បានវាយបកយកឈ្នះវិញក្នុងលទ្ធផល 3-1 ដោយកីឡាករ Phil Foden ...

[ Continue reading ]

Bayern ប្រកាសជាផ្លូវការពីការទិញយកដៃគូរបស់ Harry Kane ជាអចិន្ត្រៃយ៍

ខ្សែការពារជើងចាស់ Eric Dier នឹងបន្តនៅជាមួយមិត្តរួមក្រុម Harry Kane នៅក្លឹប Bayern Munich ខណៈដែលខ្សែការពាររូបនេះបានបញ្ចប់ការផ្ទេរជាអចិន្ត្រៃយ៍ពីមាន់ខ្នាយមាស Tottenham Hotspur។ កិច្ចព្រមព្រៀងដំបូងដែលចុះហត្ថលេខាក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករា កំណត់រយៈពេលខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាល 2023-2024 នេះ ជាមួយនឹងជម្រើសសម្រាប់ Bayern ក្នុងការបន្តសម្រាប់រយៈពេល 12 ខែបន្ថែម។ កាលពីថ្ងៃសៅរ៍ Bayern Munich បានបញ្ជាក់ជាផ្លូវការថាពួកគេបានអនុវត្តជម្រើសនេះ ដោយចង Dier ជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2025 ដោយបង្ហាញពីទំនុកចិត្តរបស់ពួកគេលើសមត្ថភាព និងការរួមចំណែកដ៏មានសក្តានុពលដល់ក្រុមរបស់ខ្សែការពារអង់គ្លេស។ Bayern នឹងត្រូវបង់ថ្លៃខ្ចីជើងចំនួន ...

[ Continue reading ]

Frank Lampard អោយតម្រុយលើការត្រឡប់មកដឹកនាំក្លឹបបាល់ទាត់ ក្រោយបាត់មុខជិតមួយឆ្នាំ

Frank Lampard បានបង្ហើបថាគាត់កំពុងសម្លឹងមើលការវិលត្រឡប់ទៅកាន់តំណែងជាអ្នកគ្រប់គ្រងវិញ រយៈពេល 10 ខែបន្ទាប់ពីសុបិន្តអាក្រក់រយៈពេលខ្លីរបស់គាត់ជាមួយក្លឹបតោខៀវ Chelsea កាលពីរដូវកាលមុន។ Lampard បានត្រលប់ទៅរកទ្រនំចាស់របស់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីជំនួសតំណែងលោក Graham Potter ក្នុងនាមជាគ្រូបង្វឹក Chelsea កាលពីរដូវកាលមុន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់ Lampard លទ្ធផលបានបន្តធ្លាក់ចុះ ហើយលទ្ធភាពនៃការវិលត្រលប់មកវិញជាអចិន្ត្រៃយ៍ត្រូវបានដកចេញយ៉ាងឆាប់រហ័ស។ ជាលទ្ធផល លោក Mauricio Pochettino ត្រូវបានប្រកាសជាគ្រូបង្វឹកអចិន្ត្រៃយ៍ក្នុងរដូវក្តៅនេះ ប៉ុន្តែនៅតែមិនអាចកែប្រែជោគជតារាសីរបស់ក្រុមតោខៀវបានទាល់តែសោះ។ ថ្លែងទៅកាន់ TalkSport លោក Lampard បាននិយាយថា “បាទបច្ចុប្បន្នខ្ញុំរីករាយនឹងការនៅជាមួយគ្រួសារ ប៉ុន្តែខ្ញុំចង់ត្រលប់មកវិញនៅពេលណាមួយ។ ...

[ Continue reading ]

Jude Bellingham ត្រូវអាជ្ញាកណ្តាលបណ្តេញចេញ ចំពេលកីឡាករផ្ទុះការតវ៉ាទ្រង់ទ្រាយធំ

Jude Bellingham ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការប្រកួត បន្ទាប់ពីមានការ​មិន​ពេញចិត្ត​ ក្រោយគ្រាប់បាល់នៅ​វិនាទី​ចុង​ម៉ោងត្រូវ​បាន​បដិសេធ​ដោយ​សំឡេង​កញ្ចែ​បញ្ចប់ការប្រកួត​ក្នុង​ការ​ប៉ះ​ទង្គិច​ដ៏​វឹកវរ​ជាមួយ Valencia។ Bellingham ស្ទើរតែអាចរកគ្រាប់បាល់បាននៅនាទីទី 99 នៃការប៉ះទង្គិចគ្នារវាងក្រុមទាំងពីរ ដោយគ្រាប់បាល់នោះអាចជាគ្រាប់បាល់ធានាបីពិន្ទុក្នុងលទ្ធផល 3-2។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាកណ្តាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួត មុនពេលបាល់ត្រូវបានបញ្ជូន បើទោះបីជាក្រុមរបស់ Bellingham នៅតែស្ថិតក្នុងដំណាក់កាលនៃការលេងសម្រុកចុងម៉ោងក៏ដោយ។ ជាលទ្ធផល Bellingham នឹងកីឡាកររបស់ក្រុម Real Madrid បានទៅបញ្ចេញកំហឹងនឹងការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ហើយខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសជាកីឡាករដែលទទួលបានកាតក្រហមក្រោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យដាក់មន្ត្រីអាជ្ញាកណ្តាល។ អតីតខ្សែបម្រើរបស់ក្រុម Borussia Dortmund រូបនេះនឹងទទួលបានការពិន័យបន្ថែម ដោយអាចនឹងអវត្តមានសម្រាប់ការប្រកួតក្នុងលីកកំពូលអេស្ប៉ាញពីរប្រកួតបន្ទាប់សម្រាប់ក្រុមរបស់លោក Carlo Ancelotti៕

[ Continue reading ]

Alejandro Garnacho ត្រូវបានកោះហៅអោយទៅជួបជាមួយ Messi សម្រាប់មូលហេតុមួយនៅខែមីនានេះ

កីឡាករ Alejandro Garnacho ត្រូវបាន Lionel Scaloni កោះហៅឱ្យចូលរួមជាមួយ Lionel Messi ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខរបស់ពួកគេក្នុងខែមីនានេះ។ ការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការបិទទ្វារមិនស្វាគមន៍ក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីមានភាពចម្រូងចម្រាសជុំវិញការអវត្តមានរបស់ Messi ពីការប្រកួត Inter Miami ក្នុងទីក្រុងហុងកុង បាននាំឱ្យមានការលុបចោលការប្រកួតមិត្តភាពដែលបានគ្រោងទុកចំនួនពីរជាមួយក្រុមជម្រើសជាតិកូតឌីវ័រ នឹង នីហ្សេរីយ៉ា។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានឈានជើងស្វាគមន៍ផ្ទះអាហ្សង់ទីន ដោយផ្តល់ឱកាសសម្រាប់ក្រុមរបស់ Scaloni ដើម្បីបន្តការត្រៀមលក្ខណៈរបស់ពួកគេនៅលើទឹកដីអាមេរិកមុនការប្រកួត Copa America ឆ្នាំ 2024។ ​អាហ្សង់ទីនត្រូវឆ្លងកាត់ការ​ប្រកួត​មិត្ត​ភាព​ពីរ​ក្នុង​ខែ​មីនា។ ការប្រកួតដំបូងគេនឹងជួបជាមួយក្រុមជម្រើសជាតិអ៊ែល សាវាឌ័រនៅកីឡដ្ឋាន Philadelphia Financial ...

[ Continue reading ]

ចេញមុខមែនទែនហើយ! អារ៉ាប៊ីសាអូឌីតចាប់ផ្តើមការឃោសនាពីការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup

សហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមយុទ្ធនាការជាផ្លូវការសម្រាប់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោក FIFA World Cup ឆ្នាំ 2034។ ដោយបានប្រកាសពីចេតនារបស់ខ្លួនក្នុងការដេញថ្លៃសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឡើងវិញនៅខែតុលា ឆ្នាំ 2023 ពេលនេះសហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត បានបើកយុទ្ធនាការរបស់ខ្លួនជាផ្លូវការក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតពិភពលោកជាលើកដំបូងក្នុងឆ្នាំ 2034 ក្រោមពាក្យស្លោកថា “រីកចម្រើន​ ជាមួយគ្នា” ហើយក៏បានបង្ហាញរូបសញ្ញាដេញថ្លៃរបស់ខ្លួន គេហទំព័រ និងភាពយន្តខ្លីដែលអបអរសាទរកីឡាបាល់ទាត់នៅប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។ ពាក្យស្លោករបស់អារ៉ាប៊ីសាអូឌីត ចង់ចាប់យកទាំងការកើនឡើងយ៉ាងឆាប់រហ័សនៃវិស័យកីឡានៅក្នុងប្រទេស និងឥទ្ធិពលវិជ្ជមានដែលធ្វើជាម្ចាស់ផ្ទះការប្រកួតនឹងមានលើបាល់ទាត់អន្តរជាតិ និង FIFA World Cup។ គួររំលឹកផងដែរថា អារ៉ាប៊ីសាអូឌីតបានរៀបចំព្រឹត្តិការណ៍អន្តរជាតិជាង 100 នៅទូទាំងកីឡាជិត 40 ក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ ហើយពាក្យស្លោកយុទ្ធនាការនេះមានគោលបំណងចាប់យកស្មារតីនៃចំណងនេះដើម្បីជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់វិស័យកីឡានៅក្នុងប្រទេសនាតំបន់មជ្ឈឹមបូព៌ាមួយនេះ៕

[ Continue reading ]

សហម្ចាស់ក្លឹប Crystal Palace ចេញមកបកស្រាយច្បាស់ៗខ្លាំងៗរឿងចម្រូងចម្រាស់ជាមួយអ្នកគាំទ្រ

លោក John Textor និយាយថាគាត់មិនខ្វល់អំពីបដារបស់អ្នកគាំទ្រ Crystal Palace ដែលរិះគន់ភាពជាសហកម្មសិទ្ធិរបស់គាត់ ហើយគាត់មិនធ្វើការឱ្យអ្នកគាំទ្ររបស់ក្លឹបនោះទេ។ លោក Textor ដែលមានភាគហ៊ុនប្រហែល 45% នៅក្នុងក្លឹប Crystal Palace ចាប់តាំងពីឆ្នាំ 2021 គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលរងការរិះគន់ពីអ្នកគាំទ្រ។ បន្ទាប់​ពី​អ្នក​គាំទ្រ​បាន​បង្កើត​បដា​ដែលមានសរសេរ​ថា “ភាព​ជា​ម្ចាស់​ក្លឹប​ច្រើន​។ ល្បែង​ផ្សារ​ហ៊ុន។ Textor យើង​មិន​ទុក​ចិត្ត​អ្នក​ទេ” សេដ្ឋីជនជាតិ​អាមេរិក ដែល​ជា​ម្ចាស់​ក្លឹប Lyon មួយ​ផ្នែក​ផង​ដែរ បាន​ឆ្លើយ​តប​ក្នុង​លក្ខណៈយ៉ាងគំរោះគំរើយជាទីបំផុត។ លោក John Textor បាននិយាយទៅកាន់ BBC Sport ...

[ Continue reading ]