កីឡាការិនីរបស់ Chelsea ចូលខ្លួនបំភ្លឺរឿងក្តីរើសអើងជាតិសាសន័ទៅលើប៉ូលីសមួយរូប

ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាការិនី Sam Kerr បានចូលខ្លួនមកបំភ្លឺនៅតុលាការកាលពីថ្ងៃចន្ទ ចំពោះការចោទប្រកាន់ពីបទរើសអើងជាតិសាសន៍ដែលមានស្ថានទម្ងន់ទោសលើមន្ត្រីសមត្ថកិច្ចម្នាក់។

Sam Kerr ត្រូវបានចោទប្រកាន់ពីបទប្រើពាក្យប្រមាថ គំរាមកំហែង ដល់មន្រ្តីប៉ូលីសនៅក្នុងឧប្បត្តិហេតុមួយនៅតំបន់ Twickenham នៃទីក្រុងឡុងដ៍កាលពីខែមករាកន្លងទៅ។ តារាឆ្នើមរបស់ក្រុមជម្រើសជាតិអូស្ត្រាលីបានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃចន្ទ ហើយបានចូលច្រានចោលនូវកំហុសចំពោះការចោទប្រកាន់នេះ។

ឥឡូវនេះសំណុំរឿងនឹងស្ថិតក្នុងដំណើរការកាត់ក្តី ហើយគ្រោងធ្វើនៅខែកុម្ភៈ ឆ្នាំ 2025។ Kerr នឹងត្រូវតម្រូវឱ្យចូលរួមដោយផ្ទាល់ ដោយសវនាការរំពឹងថានឹងមានរយៈពេល 4 ថ្ងៃ ហើយវាត្រូវបានគេរាយការណ៍ផងដែរថានឹងមានវត្តមានប៉ូលីសពីរនាក់ដែលនឹងផ្តល់ភស្តុតាងប្រឆាំងនឹង Kerr៕