លោក Allegri ចេញមកព្រលះចំៗគ្មានទុកមុខដល់កីឡាករ Juventus ចំពេលរងបរាជ័យ

គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri បានឆ្លុះបញ្ចាំងពីបញ្ហាដ៏ធំបំផុតនៅក្នុងក្លឹបបន្ទាប់ពីការបរាជ័យក្នុងការប្រកួតសម្រាប់ក្របខ័ណ្ឌ Serie A ក្រោមស្នាដៃក្រុមធ្លាក់ជើងរដូវកាលនេះ Napoli។

នៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតជាមួយ DAZN លោក Allegri បានចង្អុលទៅកាន់កីឡាករដែលគ្មានបទពិសោធន៍ ថាជាហេតុផលចម្បងសម្រាប់ការបរាជ័យ 2-1 ដោយគ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះបានណែនាំថាក្រុមក្មេងៗរបស់គាត់មានការតាំងចិត្តខ្លាំងពេក ហើយមិនបានផ្លាស់ប្តូរផែនការរបស់ពួកគេនៅពេលដែលវាមិនដំណើរការក្នុងការសម្រុកទម្លុះតំបន់ការពាររបស់ Napoli។

លោក Allegri បាននិយាយថា “ទោះបីជាគ្មាន Weston McKennie និង Adrien Rabiot ក៏ដោយ កីឡាករ Carlos Alcaraz ពិតជាធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតពិតដំបូងរបស់គាត់។ Fabio Miretti ធ្លាប់លេងបានចំនួន 60 ប្រកួតជាងរួចហើយ ដូច្នេះគាត់មានបទពិសោធន៍ច្រើន។ Napoli មិនមានឱកាសល្អច្រើនដូចយើងនោះទេ ប៉ុន្តែយើងបែរជាមិនអាចធ្វើអ្វីបានទៅវិញ។ យើងក៏កីឡាករក្បាលរឹងរូសមួយចំនួនព្យាយាមលេងបាល់នៅតំបន់កណ្តាលច្រើនជាងការបញ្ជូនចេញមកស្លាបឆ្វេងស្តាំ។ វាជាការសោកស្តាយជាខ្លាំងមួយ ប៉ុន្តែបទពិសោធន៍នៃការលេងនៅកម្រិតនេះធ្វើឱ្យមានភាពខុសគ្នាជាខ្លាំង”