អតីតកីឡាករ Chelsea រូបនេះថាព័រទុយហ្កាល់អាចនឹងឈ្នះពាន EURO ឆ្នាំនេះនៅក្រោមលក្ខខណ្ឌចម្លែកមួយ

អតីតម្ចាស់ពាន EURO ឆ្នាំ 2000 លោក Frank Leboeuf បានអះអាងថាក្រុមជម្រើសជាតិព័រទុយហ្កាល់អាចជាបេក្ខភាពដណ្តើមពាន EURO នៅរដូវក្តៅឆ្នាំនេះ ប៉ុន្តែត្រូវបោះបង់ចោលកីឡាករសំខាន់មួយរូបជាមុនសិន។

Leboeuf ដែលធ្លាប់លេងអោយក្រុមតោខៀវ Chelsea និងជាអ្នកឈ្នះពាន World Cup ជាមួយក្រុមជម្រើសជាតិបារាំងក្នុងឆ្នាំ 1998 បានលើកឡើងថា ឱកាសរបស់ព័រទុយហ្គាល់ក្នុងការដណ្តើមបានជើងឯកទ្វីបអឺរ៉ុបជាលើកទីពីរក្នុងរយៈពេលប្រាំបីឆ្នាំគឺពិតជាអាចកើតឡើង ប៉ុន្តែតម្រូវមិនអោយមានកំពូលខ្សែប្រយុទ្ធវ័យ 39 ឆ្នាំ Cristiano Ronaldo នោះឡើយ។

នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយ លោក Lebeouf បាននិយាយថា “សម្រាប់ខ្ញុំ ព័រទុយហ្គាល់ពិតជាគូប្រជែងមួយសម្រាប់ការប្រកួតជើងឯកអឺរ៉ុបរដូវក្តៅនេះ។ ខ្ញុំគិតថាពួកគេអាចឈ្នះពានរង្វាន់ EURO បាន ក្នុងករណីដែល Cristiano Ronaldo មិនលេង”។ Ronaldo បានធ្វើជាប្រធានក្រុមព័រទុយហ្គាល់ក្នុងការប្រកួតទាំងអស់ ប៉ុន្តែបែរជាមិនបានទទួលកាតព្វកិច្ចមួយនេះនៅការប្រកួតជម្រុះចំនួន 10 របស់ពួកគេសម្រាប់ ក្រុមជម្រើសជាតិព័រទុយហ្កាល់នោះឡើយ។ ទោះបីជា Cristiano រកបាន 10 គ្រាប់ក្នុងចំណោមការប្រកួតទាំងនោះ ហើយត្រូវបានអ្នកគាំទ្រស្គាល់ថាជាកំពូលខ្សែប្រយុទ្ធឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ក៏ពិតមែន ប៉ុន្តែកំណត់ត្រារបស់ខ្សែប្រយុទ្ធ Al-Nassr នៅក្នុងការប្រកួតផ្លូវការធំៗហាក់មិនសូវមានភាពខ្លាំងក្លានោះឡើយ បើប្រៀបធៀបទៅនឹងគូប្រជែងរបស់គាត់ ពោលគឺ Lionel Messi៕