អ្នកគាំទ្រមួយរូបខឹងចិត្តពេក រត់ចូលទីលានស្រែកអោយកីឡាករចំៗ ព្រោះចាញ់ស្ពឹកមុខពេក

អ្នកគាំទ្រផ្កាប់មុខមួយរូបរបស់ក្រុម Darmstadt បានរត់សម្រុកចូលទីលាន ហើយស្រែកដាក់កីឡាករដែលកំពុងតែឈរអន់ចិត្តជាក្រុម បន្ទាប់ពីពួកគេចាញ់យ៉ាងធ្ងន់ធ្ងរនៅក្នុងដីរបស់ខ្លួនដោយក្រុម Augsburg។

Darmstadt នៅតែឈរនៅបាតតារាងនៃលីកកំពូលអាឡឺម៉ង់ Bundesliga បន្ទាប់ពីចាញ់ក្រុម Augsburg ក្នុងលទ្ធផល 6-0។ បន្ទាប់ពីបរាជ័យក្នុងផ្ទះដ៏អាម៉ាស់ អ្នកគាំទ្រម្នាក់បានប្រាប់ពីអារម្មណ៍របស់គាត់ចំពោះកីឡាករក្រោយអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ នៅក្នុងវីដេអូឃ្លីបដែលបានបង្ហោះនៅក្នុងបណ្តាញសង្គម អ្នកគាំទ្រអាចត្រូវបានគេឃើញកំពុងស្រែកផងយំផង ដាក់ទៅកាន់កីឡាកររបស់ Darmstadt ដែលកំពុងឈរទះដៃសុំទោសអ្នកគាំទ្រផ្សេងទៀត។

Darmstadt ដែលបានស្គាល់រសជាតិជ័យជម្នះត្រឹមតែពីរប្រកួតក្នុងលីកនៅរដូវកាលនេះ ទទួលបានការតម្លើងមកកាន់ កាលពីខែឧសភាឆ្នាំមុន ប៉ុន្តែការស្នាក់នៅរបស់ពួកគេក្នុង Bundesliga មើលទៅនឹងមានរយៈពេលខ្លី ខណៈដែលពួកគេកំពុងលង់ខ្លួនជ្រៅរហូតដល់ទៅ 12 ពិន្ទុក្នុងតំបន់កាត់ចោល ទាំងដែលការប្រកួតសម្រាប់រដូវកាល 2023-2024 នៅសល់ត្រឹមតែ 10 ប្រកួតទៀតប៉ុណ្ណោះ៕