លោក John Textor និយាយថាគាត់មិនខ្វល់អំពីបដារបស់អ្នកគាំទ្រ Crystal Palace ដែលរិះគន់ភាពជាសហកម្មសិទ្ធិរបស់គាត់ ហើយគាត់មិនធ្វើការឱ្យអ្នកគាំទ្ររបស់ក្លឹបនោះទេ។

លោក Textor ដែលមានភាគហ៊ុនប្រហែល 45% នៅក្នុងក្លឹប Crystal Palace ចាប់តាំងពីឆ្នាំ 2021 គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលរងការរិះគន់ពីអ្នកគាំទ្រ។ បន្ទាប់ពីអ្នកគាំទ្របានបង្កើតបដាដែលមានសរសេរថា “ភាពជាម្ចាស់ក្លឹបច្រើន។ ល្បែងផ្សារហ៊ុន។ Textor យើងមិនទុកចិត្តអ្នកទេ” សេដ្ឋីជនជាតិអាមេរិក ដែលជាម្ចាស់ក្លឹប Lyon មួយផ្នែកផងដែរ បានឆ្លើយតបក្នុងលក្ខណៈយ៉ាងគំរោះគំរើយជាទីបំផុត។

លោក John Textor បាននិយាយទៅកាន់ BBC Sport ថា “វាមានរឿងជាច្រើនត្រូវនិយាយប៉ុន្តែគ្រប់គ្នាបានគិតខុសពីវា។ ខ្ញុំអានបដាទាំងនេះ ហើយវាគឺគ្មានន័យនោះឡើយ។ ខ្ញុំបានបង្ហាញខ្លួនកាលពីប៉ុន្មានឆ្នាំមុន ហើយខ្ញុំមិនធ្វើអ្វីក្រៅពីគាំទ្រក្នុងនាមជាសមាជិកម្នាក់ក្នុងចំណោមសមាជិក 4 នាក់នៃក្រុមប្រឹក្សាភិបាល ហើយបន្ទាប់មកខ្ញុំឃើញបដាដែលសរសេរថា ‘Textor យើងមិនទុកចិត្តអ្នក’ ទៅវិញ។ ខ្ញុំមិនខ្វល់ទេ។ ពួកគេមិនចាំបាច់ទុកចិត្តខ្ញុំទេ ព្រោះខ្ញុំមិនមែនជាអ្នកដំណើរការក្លឹបទេ។ ខ្ញុំបានបង្កើតជំនឿថាខ្ញុំធ្វើការឱ្យអ្នកគាំទ្រអនាមិកដែលខ្ញុំមិនស្គាល់ ហើយគាត់មានអាយុ 10 ឆ្នាំ ហើយពួកគេស្រឡាញ់ក្លឹបដោយសារតែឪពុករបស់ពួកគេជាអ្នកគាំទ្ររបស់ក្លឹប។ ខ្ញុំមិនមែនធ្វើការដើម្បីអ្នកគាំទ្រជ្រុលនិយមនោះឡើយ”៕